គ្រឿងចក្រ កំពុងសម្រុកកាយដីលក់ ដោយខុសច្បាប់ នៅឃុំអូតាគី ជំនាញថា «អត់ដឹងទេ»
ខេត្តសៀមរាប៖តៃកុងគ្រឿងចក្រចំនួនពីរនាក់ ត្រូវរដ្ឋបាលព្រៃឈើសៀមរាប បញ្ជូនខ្លួនទៅតុលាការ។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានអោយដឹងថា ជនសង្ស័យទាំងពីរ បានបញ្ជូនទៅតុលាការនៅថ្ងៃទី០៤ ខែ សីហា ឆ្នាំ២០២០នេះ ក្នុងបទល្មេីសកាប់រានព្រៃ ឈូសឆាយដីព្រៃ ហំព័ទ្ធកាន់កាប់ដីព្រៃឈេីដោយខុសច្បាប់។
បុរសទាំងពីរដែលត្រូវបញ្ជូនទៅតុលាការ ទី០១ ឈ្មេាះ រិន ដែន ជាតៃកុងត្រាក់ទ័រ រស់នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ទី០២ ឈ្មេាះ គា គុល ជាតៃកុង អេស្ការវទ័រ រស់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោកម៉ុង ប៊ុនលីមបន្តថា ក្នុងប្រតិបត្តិការ ក្រៅពីឃាត់ខ្លួនជនសង្ស័ុយ
សមត្ថកិច្ចក៏បានរឹបអូស ត្រាក់ទ័រចំនួនមួយគ្រឿង ម៉ាកគូបូតា៦០៤០ ពណ៌ក្រហម និងអេស្ការ មួយគ្រឿងម៉ាកGAT120។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២០ ផ្នែករដ្ឋបាលព្រៃឈេីបន្ទាយស្រី និងសង្កាត់រដ្ឋបាលព្រៃឈេីអង្គរធំ បានសហការជាមួយកម្លាំង
កងរាជអាវុធហត្ថខេត្តសៀមរាប ចុះ បង្ក្រាបបទល្មេីសកាប់រានព្រៃ ឈូសឆាយដីព្រៃ ហំព័ទ្ធកាន់កាប់ដីព្រៃឈេី នៅត្រង់ ចំណុចភូមិស្វាយចេក ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ដោយបានធ្វេីការរឹប អូសវត្ថុតាងរួមមាន ត្រាក់ទរ័ចំនួនមួយគ្រឿង និងអេស្ការ ចំនួនមួយគ្រឿង យករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃ ឈេីអង្គរធំ។ ជាមួយគ្នានោះ ក៏បានឃាត់ខ្លួនបុរសដែលជាតៃកុងគ្រឿងចក្រចំនួនពីរនាក់ផងដែរ៕SRP


