ខេត្តសៀមរាប៖ ក្រុមមន្ត្រីបានឲ្យដឹងថា នៅយប់ថ្ងៃទី០៤ខែសីហាឆ្នាំ២០២០ កម្លាំងនគរបាល ក្រុងសៀមរាប និង នគរបាលរដ្ឋ បាលសាលាកំរើក ចុះសហការជាមួយគណៈកម្មការ មន្ទីទេសចរណ៍ខេត្ត និងជំនាញពាក់ពន្ធ័ ចុះទៅពិនិត្យនិងបិទហាងបៀរហ្គាឌិន ០៤ កន្លែងដែលស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មាន៖
១- ហ្គាឡាក់សុី
២- សែនមនោរម្យក្លាសុីក៥
៣- សែនមនោរម្យក្លាសុីក៧
៤- សែនសប្បាយផ្លាទីនឹម ។
មន្ត្រីបានបន្តថាបន្ទាប់ពីចុះពិនិត្យឃើញថាបៀហ្កាឌិនចំនួនខាងលើគឺពុំមានលក្ខណៈផ្លូវច្បាប់គ្រប់គ្រាន់ដូច្នេះគណកម្មការចម្រុះតម្រូវអោយម្ចាស់បិទអាជីវកម្មទាំងអស់ជាបណ្ដោះអាសន្នសិនចាប់ពីយប់នេះ។ ដើម្បីតម្រូវអោយម្ចាស់អាជីវកម្មដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណបើកភោជនីយដ្ឋានធម្មតាវិញ៕SRP






