ឈ្មួញគប់គិត គ្នាឈូសឆាយ បំផ្លាញដីព្រៃលិចទឹក ក្នុងស្រុកជីក្រែង យ៉ាងអនាធិបតេយ្យ
ខេត្តត្បូងឃ្មុំ៖ ល្បែងសុីសងតាមអ៊ីនធើណេត ២៤ ម៉ោង ១ កន្លែងមានយីហោឈ្មោះថា ( e 67 ) ណេត ២៤ ម៉ោងស្ថិតនៅក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ នៅតែដំណើរការបើកលេងដោយមិនញញើតអ្វីទាំងអស់។ ប្រការដែលមានល្បែងស៊ីសងនៅទីតាំងខាងលើអាចបើកលេងបានដោយរលូនបែបនេះទំនងអាជ្ញាធរសមត្ថកិច្ចជាអ្នកគប់គិតគ្នាតាមរបៀបពុករលួយ។
ភ្នាក់ងារបានរាយការណ៍ថាកន្លងមកសារព័ត៌មានមួយចំនួនធ្លាប់បានចុះផ្សាយ តែបនល្បែងខាងលើ នៅតែដំណើរការយ៉ាងរលូនដដែល ដោយអាជ្ញាធរមិនទាន់ធ្វើការបង្ក្រាបនៅឡើយទេ។
ពាក់ព័ន្ធករណីនេះ លោក ជា ណារ៉ុន អភិបាលក្រុងសួងធ្លាប់បានអះអាងថា ចាំអោយកម្លាំងរបស់លោកចុះទៅមើល ប៉ុន្តែរហូតមកដល់ពេលនេះនៅបើកលេងដដែល។
នៅរសៀលថ្ងៃទី០៥ ខែសីហាម្សិលមិញនេះ លោក ជា ណារ៉ុន អភិបាលក្រុងសួងបានអោយដឹងថា លោកបានអោយកម្លាំងនគរបាលអធិការក្រុងសួងចុះទៅបិតម្ដងរួចមកហើយតើ។ លោកថា ចាំលោកអោយកម្លាំងចុះទៅមើលម្ដងទៀត។
ករណីល្បែងស៊ីសងនេះ ប្រជាពលរដ្ឋ រស់នៅក្នុងក្រុងសួងបានអោយដឹងថា ពួកគាត់បានបាត់បងលុយកាក់ និងទ្រព្យសម្បត្តិជាច្រើន ដោយសារតែគ្រួសាររបស់គាត់ចូលលេងល្បែងនេះចាស់ស្ទើជារៀងរាល់ថ្ងៃ។ ម៉្យាងវិញទៀតព្រួយបារម្ភខ្លាចកើតមានអំពើហិង្សាក្នុងគ្រួសារ មានចោរកម្មកើតមានផងដែរ
៕SRP សុខ ផន
