ព័ត៌មានទាន់ហេតុការណ៍ :

ចាប់៣នាក់ នៅក្រុងសៀមរាប ដកហូតគ្រឿងញៀន១២កញ្ចប់ នឹងរឹបអូសសម្ភារ សង្ស័យសារធាតុផ្សំ សម្រាប់ការផលិត

ទំនាស់ពាក្យសម្តី កាប់សម្លាប់គ្មា មិនប្រណីដៃ

លោក ឌី វិជ្ជា បើកកិច្ចប្រជុំ ពង្រឹងសន្តិសុខ សណ្តាប់ឆ្នាប់ នៅក្នុងភូមិសាស្ត្រ ខេត្តកំពត

អភិបាលខេត្តកំពង់ចាម៖ យើងត្រូវ បម្រើ ពលរដ្ឋ ប្រកបដោយភាពព​ ស្មោះត្រង់

បុរសម្នាក់ យកកូនសោរ សរសេរឈ្មោះលើជញ្ជាំងថ្ម នៅតំបន់អង្គរវត្ត

ផ្ទេរអធិការ ស្រុកថ្មពួក មកកាន់ក្រុងប៉ោយប៉ែត វិញ

ការពិត ព្រះសង្ឃនិមន្ត បិណ្ឌបាត នៅផ្សារលើធំថ្មី «មានជំងឺសសៃប្រសាទ»

មន្ទីរសាធារណការ ខេត្តកំពង់ធំ បដិសេធ ចំពោះការផ្សាយ ព័ត៌មានមួយ

ប្រជុំដាក់ផែនការ បង្ក្រាប ក្រុមចោរនៅក្រុងសៀមរាប

ម៉ូតូ២គ្រឿង បុកគ្នានៅផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យស្លាប់ម្នាក់ របួសម្នាក់

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១០:៥៨ ព្រឹក

កូនឈើប្រណិត១៣០០ដើម ត្រូវបានដាំនៅក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តនៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២០នេះ បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងយុវជន ស.ស.យ.ក រួមគ្នាដាំកូនឈើប្រណិតចំនួន ១.៣០០ ដើម ក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីអបអរក្នុងឱកាសប្រារព្ធពិធីបុណ្យរុក្ខាទិវា ៩កក្កដា ឆ្នាំ ២០២០ ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងថា រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកផ្គត់ផ្គង់កូនឈើ ហើយបានរួមគ្នាជាមួយមន្ត្រីរាជការ និងក្រុមយុវជន នាំយកកូនឈើមកដាំនាពេលនេះ គឺជាចូលរួមចំណែកទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុបានមួយផ្នែក គឺបណ្តាលមកពីកត្តាព្រៃឈើ នៃបរិស្ថានធម្មជាតិ ។

លោកបន្ថែមថា ព្រៃឈើបានផ្តល់នូវភាពបៃតង ភាពស្រស់បំព្រង និងជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ ព្រមទាំងបានផ្តល់ផល ប្រយោជន៍ដទៃទៀត សម្រាប់សកលលោក និងប្រទេសយើងទាំងមូល ។

លោកបានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានទាំងអស់ ចូលរួមថែរក្សាការពារព្រៃឈើ ទប់ស្កាត់ការកាប់រានដុត ឈូសឆាយដីព្រៃឈើ ដើម្បីហ៊ុព័ទ្ធយកដី ធ្វើជាកសិកម្មដោយខុសច្បាប់ ព្រមទាំងជំរុញឲ្យពលរដ្ឋដាំដើមឈើឲ្យបានច្រើន ដើម្បីលើកកម្ពស់បរិស្ថាន និងសម្រាប់ជាគុណប្រយោជន៍ ដល់សង្គមជាតិយើងទាំងអស់គ្នា ។
សូមបញ្ជាក់ផងដែរថា កូនឈើប្រណិតចំនួន ១.៣០០ ដើមនេះ រួមមាន គ្រញូង ៤០០ ដើម, ធ្នង់ ២០០ ដើម បេង ៣០០ ដើម ច័ន្ទគីរី ២០០ ដើម គីនីន ១៥០ ដើម និងក្ងោក ៥០ ដើម ត្រូវបានដាំលើផ្ទៃដីប្រមាណ ៣,៥ ហិចតា នៅតាមបណ្តោយមាត់ទន្លេសិប្បនិម្មិត និងតាមដងផ្លូវទីរួមខេត្ត ដើម្បីលម្អសោភ័ណភាព ផ្តល់ខ្យល់និងបរិយាកាសល្អ និងជាផ្នែកមួយនៃគម្របបៃតងផែនដី៕SRP សុខ ផន

Read Previous

ខេត្តយូណាន ផ្ដល់រថយន្តសម្អាតផ្លូវ២គ្រឿង ដល់រដ្ឋបាលខេត្តសៀមរាប

Read Next

ខេត្តសៀមរាបរៀបចំសិក្ខាសាលាបណ្តុះបណ្តាលជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍