សិស្សរៀននៅវិទ្យាល័យសំរោង ជិត៥០នាក់ ស្រែកយំ និងដួលសន្លប់ ជាបន្តបន្ទាប់
ខេត្តសៀមរាប៖ប្រធានក្រុមប្រឹក្សាក្រុង លោក ទេព ប៊ុនឆាយ បានថ្លែងថាអាជ្ញាធរក្រុងមិនលើកលែងចំពោះជនណាដែលបានកាប់ទន្ទ្រានព្រៃលិចទឹកឡើយ។
លោក ទេព ប៊ុនឆាយ បន្តថា១-គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង សង្កាត់ បន្តដឹកនាំបង្ក្រាបបទល្មើសឈូសឆាយព្រៃលិចទឹកអោយកាន់តែសកម្ម។
២-ស្នើសុំរដ្ឋបាលក្រុង សង្កាត់ និងមន្ត្រីរាជការ ប្រជាពលរដ្ឋ បន្តអនុវត្តយុទ្ធនាការនេះអោយបានច្រើនក្នុងក្រុង សង្កាត់។
៣-សូមប្រជាពលរដ្ឋ ចូលរួមបង្កា បង្រ្កាប និងទប់ស្កាត់ការរុករានទន្ទ្រានព្រៃលិចទឹក។
៤-យើងមិនលើកលែងអោយជនល្មើសឡើយ។
៥-សូមសហគមន៍ទាំងអស់ក្នុងក្រុងសៀមរាប បន្តបណ្តុះកូនឈើព្រៃលិចទឹក និងដឹកនាំអនុវត្តភារកិច្ចអោយកាន់តែសកម្ម។
លោកថ្លែងយ៉ាងដូច្នេះក្នុងយុទ្ធនាការដាំកូនឈើព្រៃលិចទឹកឡើងវិញ បន្ទាប់ពីមានការឈូសឆាយរុករានទន្រ្ទានដីព្រៃពីជនល្មើស នារដូវប្រាំងកាលពីកន្លងទៅ។
ការដាំកូនឈើព្រៃលិចទឹក នៅថ្ងៃទី០៧ខែសីហានាព្រឹកមិញនេះ ធ្វើនៅចំណុចខ្មោចហាំង ក្នុងភូមិសាស្រ្តសង្កាត់សៀមរាប នៅចំណុចភ្ញាជ័យ កន្រ្តក ក្នុងភូមិសាស្រ្តសង្កាត់ស្វាយដង្គំ និងនៅចំណុចរហាល ត្រស់ក្នុងភូមិសាស្ត្រ សង្កាត់ស្រង៉ែ ដោយមានការចូលរួមពីមន្ត្រីក្រុងសង្កាត់ភូមិនិងធនាគារABA ដោយកូនឈើព្រៃលិចទឹកចំនួន២០០០ដើម ដែលបានដាំគឺបានមកពីសហគមន៍បឹងពារាំង៕SRP


