ខេត្តសៀមរាប៖មនុស្ស៩នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីឈូសឆាយរំលំដើមឈើទៅខុសច្បាប់។
ប្រតិបត្តិការធ្វើឡើងថ្ងៃសុក្រ ថ្ងៃទី០៧ ខែសីហា ម្សិលមិញ ត្រង់ចំណុចអូរដា ក្នុុងភូមិសាស្ត្រភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ។
មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថាការបង្ក្រាបបទល្មើសព្រៃឈើ នេះដឹកនាំដោយលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ
ក្រុមការងារបង្ក្រាបបទល្មីសព្រៃឈើខណ្ឌរដ្ឋបាលព្រៃឈើ សៀមរាប សហការជាមួយអធិការរដ្ឌព្រៃឈើ ខាងជើងបឹងទន្លេសាបប៉ូលីសប៉ុស្តិ៍កន្ទួត និងកម្លាំងយោធាភូមិភាគ៤។
បើតាមមន្ត្រីរដ្ឋបាលព្រៃឈើ ហេតុការណ៍នេះក្រុងសមត្ថកិច្ចនាំខ្លួនមនុស្សចំនួន៩នាក់ ដែលបានធ្វើសកម្មភាពឈូសឆាយ រំលំដើមឈើនិងភ្ជួរដីព្រៃដោយប្រើប្រាស់ត្រាក់ទ័រម៉ាកគូបូតាចំនួន៨គ្រឿង ដែលឈូសឆាយដីព្រៃអស់ចំនួន៦,២២៥ហិកតា។
មន្ត្រីរបស់ព្រៃឈើបន្តថាកិច្ចការនេះ
សមត្ថកិច្ចបាននាំយកគ្រឿងចក្រ និងម៉ូតូ១គ្រឿងមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត
ខ្នារក្រៅ និងចងក្រងសំណុំរឿងតាមច្បាប់ស្តីពីព្រៃឈើបញ្ជូនទៅតុលាការ។ទោះបីយ៉ាងណាមន្ត្រីរដ្ឋបាលព្រៃឈើមិនបានបញ្ជាក់អត្តសញ្ញាណមនុស្សទាំង ០៩នាក់នោះទេ ហើយក៏មិនបានបញ្ជាក់ឈ្មោះថៅពួកគេដែរដែរ៕SRP






