ហាយឡែនឌ័រ ស្លាកលេខ ខ.ម បើកបុករថយន្តធុនធំពីក្រោយ នៅស្រុកសូទ្រនិគម បណ្ដាលឲ្យរបួស២នាក់
ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ ប៉ោវណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានថ្លែងតាមទូរស័ព្ទប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍នៅយប់ថ្ងៃអាទិត្យទី ០៩ខែសីហាមុននេះបន្តិចថា ជុំវិញការផ្សព្វផ្សាយព័ត៌មានមួយចំនួនហាក់មិនមានការពិត លោកឧត្តមសេនីយ៍ប៉ោ វណ្ណនិត
ថាករណីនេះមិនមែនជាករណីបាញ់បោះនោះទេប៉ុន្តែជាការរាលកៃមុនចេញល្បាតតែប៉ុណ្ណោះ។លោកប៉ោ វណ្ណនិតថា រាលកៃតែ២គ្រាប់តែប៉ុណ្ណោះមិនដូចការលើកឡើងមួយចំនួននោះទេ។
សូមបញ្ជាក់ថា បណ្ដាញសារព័ត៌មានបានផ្សព្វផ្សាយថានៅល្ងាចកាលពីវេលាម៉ោងប្រមាណជា២០យប់ ថ្ងៃទី០៨ខែសីហាឆ្នាំ២០២០ មានករណីបាញ់បោះសេរីបង្អើលមេឃមួយកើតឡើងនៅចំណុចក្នុងបន្ទាយកងរាជអាវុធហត្ថខេត្តសៀមរាប ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
សេចក្តីរាយការណ៍បានបញ្ជាក់ថា ជនបង្កមានឈ្មោះស៊ុន ស៊ីណាត មានឋានៈជានាយចំណង់ បានបាញ់ដោយកាំភ្លើង អាកា៤៧(AK47)អស់ជាច្រើនគ្រាប់។
សេក្តីរាយការណ៍បន្តថា មន្ត្រីខាងលើមានការអាក់អន់ចិត្តដោយសារថ្នាក់លើមិនសូវខ្វាយខ្វល់ជាមួយគាត់ ដោយពេលខ្លះពួកគាត់ឈឺក៏គ្មាននរណាមកមើល ជាដើម…។
មន្ត្រីអាវុធហត្ថខាងលើ គឺត្រូវបានថ្នាក់បញ្ជូនមកពីអាវុធហត្ថលើផ្ទៃប្រទេស ឲ្យមកជួយកិច្ចការអន្តរាគមន៍ ក្នុងខេត្តសៀមរាប។
ជុំវិញករណីនេះមន្ត្រីអាវុធហត្ថខេត្តសៀមរាបបានថ្លែងថាមិនមែនជាករណីពិតនោះទេ។
បើតាមប្រភពព័ត៌មានចុងក្រោយ បានឲ្យដឹងថា ករណីបាញ់បោះនេះត្រូវបានការិយាល័យបុគ្គលិកនៃកងរាជអាវុធហត្ថខេត្តសៀមរាប ហៅជនបាញ់ខាងលើមកសាកសួររួចហើយ តែចំណាត់ការបន្តយ៉ាងនោះគេនៅមិនទាន់ដឹងនៅឡើយ៕SRP

