ព័ត៌មានទាន់ហេតុការណ៍ :

រដ្ឋមន្ត្រី ចម ប្រសិទ្ធ ស្នើអភិបាលខេត្តកែប ចាត់វិធានការ ជាបន្ទាន់ ចំពោះបុគ្គល ចាក់ដីរំលោភចូលដីស្រែអំបិល

ចលនាយុវជន «ក្រុម១៥៧» សាខា ខេត្តសៀមរាប នាំយកអំណោយ និងថវិកា ប្រគេនព្រះសង្ឃ គង់នៅវត្ត ឥន្ទ:បារមីសិរីរដ្ឋ

អរគុណ សប្បុរសជន បានឧបត្ថម្ភ សម្ភារ ដល់កាកបាទក្រហមខេត្តសៀមរាប

អភិបាលខេត្តកំពង់ចាម​ ជំរុញឲ្យពលរដ្ឋ​ ប្រកបមុខរបរផ្សេងៗ​ ដេីម្បីបង្កើនជីវភាព​

សម្តេច ហេង សំរិន ផ្តល់អំណោយស្បៀងអាហារ និងថវិកា ដល់អាជ្ញាធរភ្នំពេញ

កាកបាទក្រហម​ខេត្តកំពង់ចាម​ ទទួលបានការឧបត្ថម្ភ ជាង១២ម៉ឺនដុល្លារ

មេដឹកនាំឲ្យអគ្គិសនី រដ្ឋាករទឹក ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួលរបស់កម្មករ កម្មការនី ជាមុន

សម្ដេចប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់សប្បុរសជន បន្ដឧបត្ថម្ភគាំទ្រ កាកបាទក្រហមកម្ពុជា

នាយករដ្ឋមន្ត្រី អបអរសាទរ ទិវាពិភពលោក អឌ្ឍចន្ទក្រហម ៨ឧសភា

លោក ហ៊ុន ប៉ូគា នាំយកអំណោយ និងថវិកាជូននាយកសាលាបឋមសិក្សា ទៀ បាញ់ សែនជ័យគូលេន

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១:៤២ ព្រឹក

ក្រុមពលរដ្ឋ ស្នើសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍ ក្រោយលក់ដីឲ្យក្រុមហ៊ុនជិតមួយឆ្នាំហើយ តែមិនទាន់បានលុយគ្រប់

ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋជាង៣០គ្រួសារ រស់នៅឃុំកំពង់ពពិល ស្រុកពារាំង ដែលបានលក់ដី ឲ្យក្រុមហ៊ុនមានរយៈពេលជិតមួុយឆ្នាំមកហើយ ក៏ប៉ុន្តែ ពួកគាត់នៅពុំទាន់ទទួលបានលុយគ្រប់ចំនួន ពីខាងក្រុមហ៊ុនអ្នកទិញដីនៅឡើយទេ។
ករណីបែបនេះពួកគាត់ស្នើសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍ផង។ ក្រុមប្រជាពលរដ្ឋថាពួកគាត់បានលក់ដីអាស្រ័យផលរបស់ខ្លួនម្នាក់ៗមានទំហំ ចាប់ពី០១ហិកតាដល់០៧ហិកតា នៅចំណុច(បឹងបាយសី)ស្ថិតនៅក្នុងឃុំកំពង់ប្រាំង និងឃុំកំពង់ពពិល ស្រុកពារាំង ឱ្យទៅក្រុមហ៊ុន។  ដោយពលរដ្ឋខ្លះទទួលបាន១០% ខ្លះបាន២០% ខ្លះបាន៥០%ទៅ៦០% និងខ្លះទៀតពុំទាន់បានលុយទាល់តែសោះ។ ហើយខ្លះទៀតបានត្រឹមលុយកក់បន្តិចបន្តួច ក៏ក្រុមហ៊ុនលើកទំនប់យកដីពួកគាត់ទាំងអស់ដែរ ដោយឡែក(អ្នកបានលុយគ្រប់គឺរក្សាភាពស្ងៀមស្ងាត់)។

កសិករឈ្មោះ ផល ផាន ភេទប្រុសអាយុ៣៩ឆ្នាំ មានទីលំនៅភូមិពហ៊ារ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បានអះអាងនៅល្ងាចថ្ងៃទី១១ខែសីហា២០២០ថា៖ លោកផ្ទាល់ បានលក់ដីអាស្រ័យផល ត្រង់ចំណុច(បឹងបាយសី)នៅក្រោយភូមិកំពង់ប្រាំង ឃុំកំពង់ប្រាំង ស្រុកពារាំង ដែលមានទំហំជិត៥ហិកតា ឱ្យទៅក្រុមហ៊ុន កាលពីខែមករា ឆ្នាំ២០២០ ដោយក្នុង១ហិកតាតម្លៃ១១,០០០$ បើសរុបបាន៥២,៨០០$ ចាប់តាំងពីពេលលោកលក់រហូតដល់បច្ចុប្បន្នគឺបានទទួលលុយ២លើកសរុបស្មើ១១,០០០$ ហើយនៅសល់៤១,៨០០$ទៀត គឺក្រុមហ៊ុនមិនអោយគាត់ឡើយ។ ដោយយកលេសនិងលើកពេលរហូតពី១ខែទៅ១ខែ ខណៈដីគាត់ត្រូវបានក្រុមហ៊ុនលើកទំនប់ព័ទ្ធយក តាំងពីពេលលក់ដំបូងម្ល៉េះ។

បុរសខាងលើបន្តថា៖ ខ្ញុំកំសត់ណាស់លក់ដីអោយគេហើយ គេមិនអោយលុយ ពេលទៅយកលុយម្ដងៗដូចទៅសុំទានគេអញ្ចឹង គឺគេស្ដីឱ្យពីមុខពីក្រោយ? មិនមែនតែខ្ញុំទេ ពលរដ្ឋនៅភូមិពហ៊ារ និងភូមិខ្សុំត្បូង ជិត៤០គ្រួសារ ក៏មានវាសនាមិនខុសពីលោកដែរ។ (ដីគេយកអស់ឯលុយយកមិនបាន) ដល់រាយការណ៍ទៅលោកមេឃុំកំពង់ពពិល ម្ដងជាពីរដង គឺបានត្រឹមសម្រួល!(រីឯលុយនៅតែមិនបានដដែល)។ កត្តាបែបនេះកសិករម្នាក់ៗមិនហ៊ានចេញមុខតវ៉ាទេ ព្រោះតំណាងក្រុមហ៊ុនឈ្មោះ ស៊ុម សុខមាន(ហៅថេត)ជាមនុស្សមានលុយនិងមានឥទ្ធិពលខ្លាំង ដោយបានប្រើគ្រឿងចក្រលើកទំនប់ព័ទ្ធដីមុនទិញ ជាហេតុនាំឱ្យម្នាក់ៗខ្លាចក្រុមហ៊ុនរំលោភយកដីគាត់ ទើបបង្ខំចិត្តលក់ដីបឹងបាយសីតែម្ដងទៅ។

មិនតែប៉ុណ្ណោះក្រោយពេលលក់ដីរួចហើយ គឺពិបាកយកលុយពីក្រុមហ៊ុន បានត្រឹមនាំគ្នាកើតទុក្ខ និយាយខ្សឹបខ្សៀវពីមួយទៅមួយ មិនហ៊ានចេញមុខទេ ហើយបើនរណាហ៊ានចេញមុខតវ៉ា គឺក្រុមហ៊ុនមិនអោយលុយឡើយគឺអត់,,,? ។
ចំណែកបុរសម្នាក់ទៀតឈ្មោះអេង ឯម អាយុ៣៣ឆ្នាំនៅភូមិពហ៊ារ ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា គាត់លក់ដីនៅ(បឹងបាយសី)ចំនួន២ហិកតា ប៉ុន្តែក្រុមហ៊ុនលោក(ថេត)ឱ្យលុយតែ១ហិកតាប៉ុណ្ណោះ សល់១ហិកតាទៀត គឺលើកពេលរហូត មិនឱ្យលុយឡើយតាំងពីចុងឆ្នាំ២០១៩រហូតដល់ពេលនេះ។

ចំណែកអ្នកស្រី ចាន់ សុខឃឿន នៅភូមិពហ៊ារ បានអះអាងផងដែរថា៖ គាត់លក់ដីនៅទីនោះ ទំហំជាង៦ហិកតា ក្រោយពេលលក់រួចក្រុមហ៊ុនបានលើកពេលរហូត ប៉ុន្តែបានអោយលុយគាត់ចំនួន៦លើក គឺនៅខ្វះ១២,៤៧២$ទៀត ដែលក្រុមហ៊ុនមិនព្រមអោយទាល់តែសោះ ហើយជារៀងរាល់លើក ទៅទារលុយដូចទៅសុំទានគេ។

សូមរម្លឹកថាក្រោយផ្ទុះការរិះគន់តាមសារព័ត៌មាននិងពេញបណ្ដាញសង្គម រឿងក្រុមហ៊ុនលើកទំនប់ព័ទ្ធដី(បឹងបាយសី)និង(បឹងថ្លុកត្រីក្រាញ់) ដោយបោះបង្គោលរំលោភយកដីរបស់ ឈ្មោះ មិន ឆាង ជាង៣ហិកតា ដោយបានកាយផ្ដាច់ផ្លូវនិងកាយរំលោភយកដីគាត់ជិតកន្លះហិកតាបន្ថែមទៀត លើកទំនប់ខ្វាត់ខ្វែង បិទប្រព័ន្ទទឹកផងដែរ។ ប៉ុន្តែលោក សាត ហ៊ាង មេឃុំកំពង់ប្រាំង បានចេញលិខបញ្ជាក់ថា ផ្ទៃដី(បឹងបាយសី)ទាំងមូល មានទំហំតែ១៦០ហិកតាប៉ុណ្ណោះ ចំពោះដីបឹងថ្លុកត្រីក្រាញ់លោកមេឃុំថា៖ពុំមានការលក់ដូរទេ)។ ទោះយ៉ាងណាក្រុមពលរដ្ឋបញ្ជាក់ថា៖ ដី(បឹងបាយសី)និង(បឹងថ្លុកត្រីក្រាញ់)គឺក្រុមហ៊ុនបានទិញយកអស់ហើយ។  កសិករអ្នកដាំដុះនៅទីនោះអះអាងថា៖ដី(បឹងបាយសី) ទាំងនៅក្នុងតំបន់ឃុំកំពង់ពពិល និងឃុំកំពង់ប្រាំង គឺមានទំហំជាង៣០០ហិកតាឯណោះ មិនមែនជាង១៦០ហិកតា(ដូចលោកមេឃុំកំពង់ប្រាំង លើកឡើងនោះទេ។

ពលរដ្ឋ៖ខ្ញុំធ្វើកសិកម្មនឹងដី ខ្ញុំច្បាស់រឿងដីមិនត្រឹមតែប៉ុណ្ណោះ សូម្បីមេការក្រុមហ៊ុនឈ្មោះ(ហាន)និងឈ្មោះ(ចែម) ក៏ធ្លាប់អះអាងប្រាប់គាត់ដែរថាដីបឹងបាយសីជាង៣០០ហិកតា។ ពាក់ព័ន្ធលោក ថឹង សំនៀង មេឃុំកំពង់ពពិលបានបញ្ជាក់ថា៖ លោកច្បាស់ណាស់រឿងដីបឹងក្នុងមូលដ្ឋាន ចំពោះ(ដីបឹងបាយសី)បើសរុបទាំង២ឃុំ គឺមានទំហំជាង៣០០ហិកតា។លោកថា ពលរដ្ឋដែលមិនទាន់ទទួលលុយគ្រប់ ចន្លោះពី៣០ទៅ៤០គ្រួសារ គឺនៅភូមិពហ៊ារនិងខ្សុំត្បូង ឃុំកំពង់ពពិល។

បើតាមប្រភពថាការចេញលិខិតបញ្ជាក់របស់លោក សាត ហ៊ាង មេឃុំកំពង់ប្រាំង គឺផ្ទុយស្រឡះទៅនិងការអះអាងរបស់ពលរដ្ឋអ្នកអាស្រ័យផលជាក់ស្ដែង និងលោក ថឹង សំនៀង មេឃុំកំពង់ពពិល។

ទោះជាយ៉ាងណាក្ដីពលរដ្ឋសុំស្នើរដល់សម្ដេចតេជោ ក៏ដូចជាក្រសួងពាក់ព័ន្ធ ជាពិសេសគីលោក ជា សុមេធី អភិបាលខេត្តព្រៃវែងសូមមេត្តាជួយរកយុត្តិធម៌អោយពួកគាត់ដោយក្ដីអនុគ្រោះ ខណៈម្នាក់ៗលក់ដីជិត១ឆ្នាំហើយមិនបានលុយគ្រប់ រីឯដីពួកគាត់ត្រូវក្រុមហ៊ុន ឈូសឆាយលើកទំនប់យកគ្មានសល់។

ជុំវិញការចោទប្រកាន់របស់ប្រជាពលរដ្ឋទៅលើក្រុមហ៊ុននេះបណ្ដាញសៀមរាបប៉ុស្តិ៍នៅមិនទាន់ទទួលបានការបំភ្លឺពីតំណាងក្រុមហ៊ុនដែលទេ៕SRP

Read Previous

ដេញកាប់យកទូរស័ព្ទបានហើយ តែគេចមិនផុតពីដៃ នគរបាលក្រុងសៀមរាប

Read Next

ឃាត់ខ្លួនស្រីស្អាតម្នាក់នៅក្រុងសៀមរាបដកហូតគ្រឿងញៀន៩កញ្ចប់