ព័ត៌មានទាន់ហេតុការណ៍ :

លិខិតអ្នកអាន៖ ឈូសផ្នូរខ្មោច នៅក្រុងសៀមរាប សម្រាប់ធ្វើដីឡូតិ៍លក់

ចាប់ខ្លួនផ្កាយ២ម្នាក់ ករណីរត់ការចូលបម្រើការងារ ជាមន្ត្រីនគរបាល ជាង២ម៉ឺនដុល្លារ

អត្ថបទរបស់ សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ភាពស្មោះត្រង់»

រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកដំណើរការ ចម្រាញ់«មាស» លើកដំបូងនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

ក្រសួងថា៖ ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៥៥,០៥% ហើយ

ដណ្តើមកន្លែងប្រព្រឹត្តបទល្មើសនេសាទ ម្ខាងត្រូវចាប់ខ្លួន ម្ខាងរងរបួស

បើកម៉ូតូបុកត្រាក់ទ័រ ពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់ នៅស្រុកជីក្រែង

សមាគម​ចលនាយុវជនកម្ពុជា​ «ក្រុម​១៥៧» ស្រុកក្រឡាញ់​ ឧបត្ថម្ភអំណោយ ដល់ សាលាឃុំតាអាន និងពលរដ្ឋ៣គ្រួសារ​

អត្ថបទរបស់លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ការពឹងលើខ្លួនឯង»

ចោរលួចក្របី៤ក្បាលឡើងឡាន នៅស្រុកបាគង បានដោយសុវត្ថិភាព

ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១២:៣៣ ល្ងាច

ស្នងការ៖ ប៉ូលិសខេត្តសៀមរាបម្នាក់នេះ ពិតជាមានផ្ទុកសារធាតុញៀនក្នុងខ្លួន

GoalPropertyService

ខេត្តសៀមរាប៖ក្រោយពេលបែកធ្លាយព័ត៌មានតាមបណ្ដាសារព័ត៌មាននិងការបង្ហោះតាមហ្វេសប៊ុកថាម្ចាស់ឡានពាក់ស្លាកលេខនគរបាលនេះ ជាប៉ូលីសម្នាក់ធ្វើការនៅស្នងការនគរបាលខេត្តសៀមរាប បែកថ្នាំនិងប្រើប្រាស់គ្រឿងញៀន ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមន្ត្រីរាជការនិងអ្នកនិយមតាមដានព័ត៌មាននានា។

បន្ទាប់ពីមានការបែកធ្លាយថានគរបាលរូបនេះមានផ្ទុកសារធាតុញៀនក្នុងខ្លួន ស្នងការនគរបាលខេត្តសៀមរាបបានធ្វើការបំភ្លឺផងដែរ។

យោងតាមទំព័រផេកហ្វេសប៊ុករបស់ស្នងការនគរបាលខេត្តសៀមរាបបានអះអាងថា
ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមធ្វើការបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន និងពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា តាមការស្រាវជ្រាវរបស់មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានរកឃើញថា កម្មសិទ្ធិករ និងអ្នកបើកបររថយន្តម៉ាក Mazda ពាក់ស្លាកលេខ នគរបាល 2-2355 ដែលបានចតនៅចំណុចជិតរបងវត្តគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាបនោះ គឺលោកអនុសេនីយ៍ទោ សាង រ៉ាយូ នាយរងការិយាល័យនៃស្នងការនគរបាលខេត្តសៀមរាប ។

បន្ទាប់ពីទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ក្រុមការងារអនុវត្តវិន័យនៃស្នងការដ្ឋាន បានកោះហៅសាម៉ីខ្លួនខាងលើមកធ្វើការបំភ្លឺ ក្នុងនោះលោកអនុសេនីយ៍ទោ សាង រ៉ាយូ បានបញ្ជាក់ថា លោកពិតជាបានបើកបររថយន្តពាក់ស្លាកលេខនគរបាលខាងលើនោះពិតប្រាកដមែន គឺបើកបរចេញពីកន្លែងហូបចុកជាមួយមិត្តភក្កិ ក្នុងស្ថានភាពស្រវឹង ទើបលោកសម្រេចចិត្តចតរថយន្តនៅចំណុចខាងលើដើម្បីចៀសវាងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ក៏ដូចជាអ្នកដទៃ ។

បន្ទាប់ពីការបំភ្លឺ ជំនាញបានយកទឹកនោមសាមីខ្លួនខាងលើ ដើម្បីទៅពិនិត្យវិភាគស្វែងរកសារធាតុញៀន ។ ក្នុងករណីនេះប្រសិនរកឃើញមានសារធាតុញៀនថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ឈានដល់ការអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិបន្ថែមផងដែរ។
ទោះយ៉ាងណាក្នុងនាមថ្នាក់ដឹកនាំស្នងការនគរបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសាធារណជន អ្នកសារព័ត៌មាន និងពិសេសបណ្ដាញទំនាក់ទំនងសង្គមដែលបានចូលរួមចំណែកក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ជាមួយគ្នានេះដែរ
សូមអំពាវនាវសូមបងប្អូនកុំធ្វើការសន្និដ្ឋានវាយតម្លៃដោយខ្វះមូលដ្ឋានស៊ើបបញ្ជាក់ឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការសន្និដ្ឋាននោះ មានឥទ្ធិពលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬស្ថាប័ន។

ពាក់ព័ន្ធករណីខាងលើនេះលោកឧត្តមសេនីយ៍ត្រី តូច សាកល ស្នងការស្ដីទីខេត្តសៀមរាប បានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ តាមទូរស័ព្ទថានគរបាលខាងលើឈ្មោះសាង សាង រ៉ាយូ ត្រូវបានជំនាញបានយកទឹកនោមទៅពិនិត្យរកឃើញថានគរបាលរូបនេះមានសារធាតុញៀនក្នុងខ្លួន។ លោកឧត្កមសេនីយ៍ត្រី តូច សាកល បញ្ជាក់ថានគរបាលរូបនេះត្រូវបានប្រគល់ឲ្យទៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន អនុវត្តតាមវិន័យកម្លាំង។ ទោះយ៉ាងលោកលោកឧត្កមសេនីយ៍ត្រី តូច សាកល មិនបានបញ្ជាក់លម្អិតនោះទេ។ នេះជាសារសម្លេងរបស់លោកឧត្តមសេនីយ៍ត្រី តូច សាកល ស្នងការស្ដីទីខេត្តសៀមរាប៖សូមចុចស្ដាប់

ជុំវិញករណីនេះមិនអាចទាក់ទងលោកវរសេនីយ៍ឯក អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ស្នងការខេត្តសៀមរាប បាននោះទេដោយទូរស័ព្ទនៅក្រៅសេវា។ ប៉ុន្តែលោកវរសេនីយ៍ឯកអៀង មករា នាយការិយាល័យបុគ្គលិកនៃស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ ថាលោកអនុសេនីយ៍ទោ សាង រ៉ាយូ មានតួនាទីនាយរងការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការនគរបាលខេត្តសៀមរាប។ ករណីនេះលោកវរសេនីយ៍ឯកអៀង មករា បានបន្ថែមថាខ្ញុំ បានទទួលព័ត៌ មាននឹងហើយនិងកំពុងចំណាត់រឿងនេះ។

បើតាមលោកវរសេនីយ៍ឯកអៀង មករា ថាការិយល័យបុគ្គលិកកំពុងធ្វើរបាយការណ៍មន្ត្រីខាងលើនេះទៅនាយកដ្ឋានបុគ្គលិកដើម្បីអនុវត្តវិន័យមន្ត្រីរូបនេះតាមវិន័យរបស់កងកម្លាំង។ យោងតាមប្រភពច្បាស់ការណ៍បានឲ្យដឹងថាលោកអនុសេនីយ៍ទោ សាង រ៉ាយូ មានឪពុកជានគរបាលខេត្តសៀមរាបផងដែរដោយឪពុករបស់លោកមានតូនាទីជានាយការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការនគរបាលខេត្តសៀមរាប៕SRP

Read Previous

នគរបាលក្រុងសៀមរាប ចុះណែនាំឲ្យពលរដ្ឋ កុំទុកម៉ូតូនៅក្រៅបន្ទប់ ចៀសវាងការបាត់បង់

Read Next

ប្តឹងអភិបាលរងខេត្តបន្ទាយមានជ័យ និងបក្ខពួក ទៅតុលាការ រឿងដី១១៣ហិកតា