ព័ត៌មានទាន់ហេតុការណ៍ :

ទំនាស់ពាក្យសម្តី កាប់សម្លាប់គ្មា មិនប្រណីដៃ

លោក ឌី វិជ្ជា បើកកិច្ចប្រជុំ ពង្រឹងសន្តិសុខ សណ្តាប់ឆ្នាប់ នៅក្នុងភូមិសាស្ត្រ ខេត្តកំពត

អភិបាលខេត្តកំពង់ចាម៖ យើងត្រូវ បម្រើ ពលរដ្ឋ ប្រកបដោយភាពព​ ស្មោះត្រង់

បុរសម្នាក់ យកកូនសោរ សរសេរឈ្មោះលើជញ្ជាំងថ្ម នៅតំបន់អង្គរវត្ត

ផ្ទេរអធិការ ស្រុកថ្មពួក មកកាន់ក្រុងប៉ោយប៉ែត វិញ

ការពិត ព្រះសង្ឃនិមន្ត បិណ្ឌបាត នៅផ្សារលើធំថ្មី «មានជំងឺសសៃប្រសាទ»

មន្ទីរសាធារណការ ខេត្តកំពង់ធំ បដិសេធ ចំពោះការផ្សាយ ព័ត៌មានមួយ

ប្រជុំដាក់ផែនការ បង្ក្រាប ក្រុមចោរនៅក្រុងសៀមរាប

ម៉ូតូ២គ្រឿង បុកគ្នានៅផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យស្លាប់ម្នាក់ របួសម្នាក់

ប្រតាយប្រតប់គ្នា ជាមួយព្រះសង្ឃ ផ្អើលឈុល នៅផ្សារលើធំថ្មី

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៩:៥៧ ព្រឹក

យុវជនផ្តើមគំនិតផលិតចានធ្វើពីស្លឹកឈើប្រើជំនួសប្លាស្ទិក

ភ្នំពេញ៖ យុវជនមួយក្រុមបានផ្តើមគំនិតផលិតចានធ្វើពីស្លឹកឈើសម្រាប់ដាក់ម្ហូបអាហារ ជំនួសចានធ្វើពីប្លាស្ទិក ដើម្បីចូលរួមថែរក្សាបរិស្ថាន ខណៈកាកសំណល់ប្លាស្ទិកកំពុងបង្កជាវិបត្តិដល់បរិស្ថានទាំងផ្នែក សោភ័ណ ភាពទីសាធារណៈ និងស្ទះលូបង្ហូរទឹក ជាដើម។

ក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែសីហានេះបានឱ្យដឹងថា ក្រុមយុវជនទាំងនេះ យុវជនមួយក្រុម នៃវិទ្យាល័យ តេជោសែនសំរោង ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ បានបង្កើតគំនិតកែច្នៃប្រភេទស្លឹកឈើ ធ្វើជាចានសម្រាប់ ដាក់ម្ហូបអាហារប្រចាំថ្ងៃជំនួសចានធ្វើពីប្លាស្ទិកវិញ ដោយដាក់ឈ្មោះថា«ដើម្បីសហគមន៍ខ្ញុំ»សំដៅចូលរួមថែរក្សា កាពារ និងអភិរក្សធនធានធម្មជាតិ តាមរយៈលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយនាំគ្នា ងាកមកប្រើប្រាស់ស្លឹកឈើធម្មជាតិនៃព្រៃសហគមន៍ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នជំនួសវិញ។

បើតាមការឱ្យដឹងរបស់លោក អោក គិមសួរ ប្រធានក្រុមយុវជនស្ម័គចិត្តដើម្បីសហគមន៍ខ្ញុំ បានបញ្ជាក់ថា ស្លឹកឈើប្រភទ ឈើខ្លុង នឹងត្រូវបានធ្វើចានសម្រាប់ជំនួសចានប្លាស្ទិក។ លោកថា ក្រុមយុវជនកំពុងរៀប ចំសាកល្បង និងបន្តសិក្សារួមគ្នាបន្ថែមទៀត ទាំងការរចនា រូបរាង ទំហំ ចំណុះ ពណ៌ តម្លៃ និងពីគុណភាពរ ក្សាទុកផងដែរ។

ព្រះតេជគុណ ប៊ុន សាលួត ព្រះប្រធានសង្ឃសហគមន៍ព្រៃសង្ឃរុក្ខាវ័ន បានសាទរចំពោះគម្រោងស្រាវជ្រាវ មួយនេះ។ ព្រះអង្គ មានពុទ្ធដីកាថា ចានផលិតឡើងពីស្លឹកឈើធម្មជាតិដែលទាញយកពីព្រៃសហគមន៍សង្ឃរុក្ខាវ័ន នឹងអាចប្រើជំនួសចានស្នោរ ឬចានប្លាស្ទិកបាននាថ្ងៃខាងមុខ។

ក្រសួងបរិស្ថាន បានគាំទ្រចំពោះគម្រោងនេះ និងបានលើកទឹកចិត្តឱ្យប្រជាសហគមន៍ត្រូវរួមគ្នាផលិតចានស្លឹកឈើ ដែលអាចរកចំណូលពីភ្ញៀវទេសចរចូលមកកម្សាន្តថែមទៀត៕SRP

Read Previous

អាជ្ញាធរស្រុកកំពង់សៀម ប្រាប់ក្រុម​ហ៊ុន​ ធ្វើផ្លូវ សុំកុំនាំគ្នាប្រព្រឹត្តអំពើពុករលួយ

Read Next

សម្ដេច ស ខេង លុបឈ្មោះ អង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា