ព័ត៌មានទាន់ហេតុការណ៍ :

ទំនាស់ពាក្យសម្តី កាប់សម្លាប់គ្មា មិនប្រណីដៃ

លោក ឌី វិជ្ជា បើកកិច្ចប្រជុំ ពង្រឹងសន្តិសុខ សណ្តាប់ឆ្នាប់ នៅក្នុងភូមិសាស្ត្រ ខេត្តកំពត

អភិបាលខេត្តកំពង់ចាម៖ យើងត្រូវ បម្រើ ពលរដ្ឋ ប្រកបដោយភាពព​ ស្មោះត្រង់

បុរសម្នាក់ យកកូនសោរ សរសេរឈ្មោះលើជញ្ជាំងថ្ម នៅតំបន់អង្គរវត្ត

ផ្ទេរអធិការ ស្រុកថ្មពួក មកកាន់ក្រុងប៉ោយប៉ែត វិញ

ការពិត ព្រះសង្ឃនិមន្ត បិណ្ឌបាត នៅផ្សារលើធំថ្មី «មានជំងឺសសៃប្រសាទ»

មន្ទីរសាធារណការ ខេត្តកំពង់ធំ បដិសេធ ចំពោះការផ្សាយ ព័ត៌មានមួយ

ប្រជុំដាក់ផែនការ បង្ក្រាប ក្រុមចោរនៅក្រុងសៀមរាប

ម៉ូតូ២គ្រឿង បុកគ្នានៅផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យស្លាប់ម្នាក់ របួសម្នាក់

ប្រតាយប្រតប់គ្នា ជាមួយព្រះសង្ឃ ផ្អើលឈុល នៅផ្សារលើធំថ្មី

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១០:២៩ ព្រឹក

វៀតណាមម្នាក់ត្រូវបានចាប់ខ្លួនពីបទលួច

ខេត្តបាត់ដំបង៖ លោកវរសេនីយ៏ទោ កងសុផាណ្ណា ជានាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានឲ្យដឹងនៅរសៀលថ្ងៃនេះថា ក្រោមណែពី ឧត្តមសេនីយ៏ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តនិងលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកបាន
ដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយនគរបាលក្រុងបាត់ដំបងដេីម្បីអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤៨១ដចបខ ចុះថ្ងៃទី ៧ខែកក្កដា ឆ្នាំ ២០២០ដោយលោកជុំសង្វា ជាចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ដោយបានចាប់ខ្លួនជនជាតិវៀតណាមម្នាក់នភពីល្ងាចថ្ងៃទី ១៥ខែសីហា ឆ្នាំ ២០២០វេលាម៉ោង ១៦និង ៣០នាទី ស្ថិតនៅត្រង់ចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

លោកនាយរងការិយាល័យបានឲ្យដឹងទៀតថា បុរសម្នាក់ឈ្មោះ សុខឡាញ់ ភេទប្រុសអាយុ ៣៧ឆ្នាំ ជាជនជាតិវៀតណាមមានទីលំនៅបច្ចុប្បន្នភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងខេត្តបាត់ដំបង។ ត្រូវបានចោទប្រកាន់ពីបទ(អំពើលួច)ប្រព្រឹត្តនៅចំណុចភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី៨ខែសីហា ឆ្នាំ ២០១៨កន្លងមក។

បច្ចប្បន្ននគរបាលសាកសួរនឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង អនុវត្តតាមនីតិវិធីច្បាប់៕SRPដោយប៊ុនថេត

Read Previous

សួនទឹក «ហ្គាឌិនស៊ីធី» ដំបូងគេនៅកម្ពុជា បើកសម្ពោធនៅព្រឹកនេះ

Read Next

អភិបាលខេត្តកំពង់ធំ អញ្ជើញដាំដើមក្ងោក លម្អ នៅស្រុកប្រាសាទបល្ល័ង្គ