ខេត្តបាត់ដំបង៖ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធករណីលួចម៉ូតូ។
ហេតុការណ៍បានធ្វើឡើងថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២០ ត្រង់ចំណុចបន្ទប់ជួលស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកវរសេនីយ៏ ឯក លឹមពុទ្ធី ឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត បានឲ្យដឹងនៅព្រឹកនេះថាឆ្លងតាមការស្រាវជ្រាវនឹងមានការណែនាំពីលោកឧត្តមសេនីយ៍ទោអ៊ុច សុខុន ស្នងការនគរបាលខេត្ត និងយោងតាមបណ្តឹងរបស់ពលរដ្ឋ ថាបាត់ម៉ូតូមួយគ្រឿង លោកក៏បានបញ្ជាកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនិងព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះប្រត្តិបត្តិការបង្ក្រាប ករណី អំពើលួច ( យកម៉ូតូ )។
១/ឈ្មោះ លី រ៉នី ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។
២/ឈ្មោះ សុវណ្ណ តុលា ភេទប្រុសអាយុ ២៦ឆ្នាំ មានទីលំនៅ ភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
៣/ឈ្មោះ វឿត សូរិយា ហៅ តូយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
លោកវរសេនីយ៏ ឯក លឹមពុទ្ធី ឡា បន្តថា ជនសង្ស័យបានធ្វើសកម្មភាព លួចយកម៉ូតូរបស់ជនរងគ្រោះ នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២០។ ករណីនេះដកហូតវត្ថុតាង
១/ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ស សេរីឆ្នាំ ២០២០ លេខតួ 8158831 លេខម៉ាស៊ីន 8158831 ពាក់ស្លាកលេខ បាត់ដំបង 1AH-7255 ជាម៉ូតូរបស់ជនរងគ្រោះ ។
បច្ចុប្បន្ននគរបាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRPដោយប៊ុនថេត
