ព័ត៌មានទាន់ហេតុការណ៍ :

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ជួញដូរ សត្វត្រចៀកកាំ នៅផ្សារលើធំថ្មី ត្រូវបានអស់ល័ក្ខ

ពលរដ្ឋ ប្ដឹង លោកលួង ឃីន ទៅសាលាក្រុងសៀមរាប  ករណីសង្ស័យ សាងសង់សំណង់ ពុំមានច្បាប់អនុញ្ញាត

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ «ត្រូវចូលរួមការពារ សន្តិភាព ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ»

នាយករដ្ឋមន្ត្រី បរិច្ចាគម៉ាស២​លាន និង​សម្ភារ វេជ្ជសាស្ត្រ ​ជូន​រដ្ឋាភិបាល ​មី​យ៉ាន់​ម៉ា

 ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ ពិនិត្យ សេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយ លើកលែងទោស

អាជ្ញាធរអប្សរា ព្រមានៗ ទៀតហើយ លើអ្នកប្រកាសលក់ដី នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ

ឈ្មួញកាយដីលក់រាប់ខែ​ ជំនាញទើបដឹង នាំគ្នាចុះទៅបិទ អាជីវកម្ម

ចាប់៣នាក់ នៅក្រុងសៀមរាប ដកហូតគ្រឿងញៀន១២កញ្ចប់ នឹងរឹបអូសសម្ភារ សង្ស័យសារធាតុផ្សំ សម្រាប់ការផលិត

ទំនាស់ពាក្យសម្តី កាប់សម្លាប់គ្មា មិនប្រណីដៃ

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៧:៣៩ ល្ងាច

ម៉ូតូបុកគ្នានៅស្រុកពួក ស្លាប់ម្នាក់ របួសពីរនាក់

ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងពីរនាក់ទៀតបានរងបួសធ្ងន់ស្រាលករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៨ខែសីហា ឆ្នាំ២០២០
ម៉ោង២០និង២០នាទី ចំណុចផ្លូវជាតិលេខ៦ចំណុចគីឡូម៉ែត្រលេខ327_328ភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

ម៉ូតូទីមួយម៉ាក ហុងដាក្លិច ពណ៌ស្លែ ផលិតឆ្នាំ2019ពាក់ស្លាកលេខលេខសៀមរាប1AC30 68 បើកបរដោយឈ្មោះយៀម យ៉េង ភេទប្រុសអាយុ34ឆ្នាំ(មានមួកសុវត្ថិភាព) នៅភូមិតាទក ឃុំពួក ស្រុកពួក ខេត្តសៀមរាប រងរបួសធ្ងន់ ដឹកឈ្មោះវ៉ង់ សីហា ភេទប្រុស អាយុ32ឆ្នាំ (អត់មួកសុវត្ថិភាព)នៅភូមិជាមួយគ្នា របួសស្រាល បើកបរទិសដៅពីត្បូងបត់ទៅលិចបានបុកជាមួយម៉ូតូម៉ាហុងដាឌ្រីមផលិតឆ្នាំ2015 ពណ៌ខ្មៅពាក់ស្លាកលេខបន្ទាយមានជ័យ1K5824 បើកបរដោយឈ្មោះង៉ែ ប៊ុនធឿន ភេទប្រុស អាយុ៥០ឆ្នាំនៅភូមិគោកត្រាច ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប (អត់មួកសុវត្ថិភាព ស្លាប់បើកបរទិសដៅពីលិចទៅកើត។ម៉ូតូខូចខាតទាំង២គ្រឿងធ្ងន់។

បើតាមសមត្ថកិច្ចថមូលហេតុអ្នកបើកបរម៉ូតូម៉ាកហុងដាក្លិចបើកបរចេញពីផ្លូវតូចខ្វះការប្រុងប្រយ័ត្ន។ ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះវាស់វែងនិងយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។សាកសពប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធី៕SRP

Read Previous

រថយន្តលុចស៊ិសពាក់ស្លាកលេខ.ខ.ម បុកម៉ូតូនៅស្រុកជីក្រែង បណ្ដាលឲ្យរបួសធ្ងន់នារីពីរនាក់

Read Next

សម្ដេចស ខេង៖ ប្រទេសមានសង្គ្រាមគ្រោះថ្នាក់មុនគេគឺប្រជាពលរដ្ឋ ដូច្នេះត្រូវការពារសន្ដិភាព