ព័ត៌មានទាន់ហេតុការណ៍ :

អភិបាលខេត្តកំពង់ចាម​ បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ ទប់ស្កាត់​ ការរំលោភបំពាន​ តំបន់​ដីព្រៃ​លិច​ទឹក​

មន្ត្រីគ្រោងដោះលែង «សត្វស្លាប៣ប្រភេទផ្សេងទៀត» ឲ្យមានសេរីភាព នៅក្នុងព្រៃធម្មជាតិអង្គរ

កម្លាំងអាវុធហត្ថ ចាប់ខ្លួនមនុស្ស៨នាក់ ករណីឈូសឆាយដីព្រៃលិចទឹក ធ្វើគម្រោងពុះឡូតិ៍លក់

នាយករដ្ឋមន្ត្រី ផ្ដល់អំណោយ ជូនពលរដ្ឋ កម្មករ កម្មការិនី ចំនួន៤២០គ្រួសារ នៅសង្កាត់ទួលសង្កែទី១

សម្ដេច ស ខេង ផ្ដល់អំណោយជូនកងកម្លាំង និងប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុក ទាំង១៤ ក្នុងខេត្តបាត់ដំបង

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១១:៤៦ ល្ងាច

ថ្ងៃឈប់សម្រាក៥ថ្ងៃ ខេត្តកំពង់ចាម មានភ្ញៀវ​ទេសចរ ដើរលេងជាង៣ម៉ឺននាក់ ​

ខេត្តកំពង់ចាម៖ក្នុងឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ចាប់​ពី​ថ្ងៃ​ទី​១៧​ ដល់​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០២០​នេះ​​ ខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា​ ជាង០៣ម៉ឺននាក់។

លោក​ស៊ាន​ សុគុន្ធ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​ រយៈពេល៥ថ្ងៃនេះ គឺ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ មកទស្សនាកម្សាន្តនៅតាមរមណីយនានានៅ​ទូទាំង​ខេត្តកំពង់ចាម​ ​សរុប​ចំនួន​៣៥៤៣៦នាក់​ ក្នុង​នោះមាន​បរទេស​១៤៦នាក់​។

លោក​ស៊ាន​ សុគុន្ធ​ បន្តថានៅស្រុកព្រៃឈរ មានរមណីយដ្ឋាន​ ចំនួន​២កន្លែង​ ១-​រមណីយដ្ឋាន​ក្បាល​ហុង​ទឹក​ឆា​ មាន​ភ្លៀង​ទេសចរណ៍​ ចំនួន​២៥៩៧៩នាក់​ ២-​កសិទេសចរណ៏ គាត ខេង ថ្មដាទឹកឆា​​៣២៧១នាក់​។ ដោយឡែក​នៅ​ក្នុង​ស្រុក​កំពង់សៀម​ មាន​រមណីយដ្ឋាន​ចំនួន​៤កន្លែង​ ១-រមណីយដ្ឋាន​ភ្នំ​ប្រុស​ ភ្នំ​ស្រី​ ​មាន​ភ្ញៀវ​ទេសចរ​ ចំនួន​១៤៨៥​នាក់​ ២-រមណីយដ្ឋាន​ភ្នំ​ហាន់​ជ័យ​១៥១៣​នាក់​ ៣-រមណីយដ្ឋាន​ឬស្សី​៣៤១នាក់​​ និង​៤-រមណីយដ្ឋាន​នគរបាជ័យ​១១៤៩នាក់​ ។ ចំពោះ​​​​អាហារដ្ឋាន​ស្មៅ​ទន្លេ​ នៅក្រុង​កំពង់ចាម​ មាន​​១៦៩៨នាក់​ ពោល​គឺ​​ភ្ញៀវ​ទេសចរណ៍​​មក​ទស្សនា​កម្សាន្ត​នៅ​រមណីយដ្ឋាន​ក្បាល​ហុង​ទឹក​ឆា​​ មាន​ចំនួន​ច្រើន​ជាង​រមណីយដ្ឋាន​ដ៏ទៃ​ ។​ ដោយនៅតាមរមណីយដ្ឋាននីមួយៗ មានសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយល្អ និង​មានការយាមប្រចាំការពីកម្លាំងសមត្ថកិច្ច ទៀត​ផង​។ ​លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានឲ្យដឹងថាថ្ងៃឈប់សម្រាករយ:ពេល៥ថ្ងៃ​ ខេត្ត​កំពង់ចាម​មាន​ភ្ញៀវទេសចរ​ចំនួន៣៥.៤៣៦នាក់​ មកលេងកំសាន្តតាមរម្មណីយដ្ឋាននានាក្នុងខេត្ត​ រួមជាមួយ​សន្តិសុខ​មានសភាពការណ៍ល្អប្រសេីរ​ គ្រោះថ្នាក់ចរាចរណ៍កេីតឡេីងតែ២ករណីប៉ុណ្ណោះ។ ទាំងនេះបានបង្ហាញអោយឃេីញពីការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋ បេីកបរមានការយោគយល់​ និងចេះអធ្យាស្រ័យអោយគ្នា។ ខ្ញុំ​សូមថ្លែងអំណរគុណចំពោះកងកម្លាំង​ អាជ្ញាធរមានសមត្ថិច្ច​ទាំងអស់ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អ។ សូមអរគុណ​ភ្ញៀវទេសចរជាតិ​ អន្តរជាតិ​ ដែលបានមកលេងកំសាន្តសប្បាយក្នុងខេត្តកំពង់ចាម។សូមបញ្ជាក់ថាអាជ្ញាធរខេត្តកំពង់ចាម ក៏មានការយកចិត្តទុកដាក់ពី ក្នុង​ការ​អនុវត្ត​វិធានការ​​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ ផងដែរ​​៕SRP

Read Previous

ដើរឆ្លុះសត្វ ចំស្រែមានតបណ្ដាញខ្សែភ្លើង ឆក់ស្លាប់ម្នាក់ សន្លប់ម្នាក់

Read Next

សមត្ថកិច្ចស្រុកពួក ចាប់រថយន្តដឹកឈើគ្រញូង២គ្រឿង និងតៃកុងពីរនាក់