ខេត្តសៀមរាប៖រថយន្តដឹកឈើចំនួន០២គ្រឿងរួមនិងមនុស្សពីរនាក់ត្រូវបានកម្លាំងអាវុធហត្ថស្រុកពួកនៃបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយនគរបាលស្រុកពួក បង្ក្រាបបាននៅយប់មិញនេះ។
ហេតុការណ៍បានធ្វើឡើងនៅវេលាម៉ោង២ និង៣០នាទីថ្ងៃទី២២ ០៨ ២០២០ ក្នុងពេលចុះគោលដៅត្រួតពិនិត្យសន្តិសុខផ្លូវជាតិលេខ(៦)ត្រង់ចំណុចភូមិគោកជួន ឃំុពួក ស្រុកពួកខេត្តសៀមរាប។
មន្ត្រីអាវុធហត្ថបានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍នៅរសៀលថ្ងៃនេះថា ការត្រួតពិនិត្យសន្តិសុខផ្លូវជាតិលេខ៦កម្លាំងខាងលើធ្វើការឃាត់រថយន្តចំនួន២គ្រឿងពាក់ព័ន្ធករណីដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត.(ប្រភេទឈើគ្រញូង)មិនទាន់វាស់វែងនិងឃាត់ខ្លូនអ្នកបើកបរចំនួន២នាក់ផងដែរ។រថយន្តទី១ម៉ាកវីសស្តូពណ៌សពាក់ស្លាកលេខភ្នំពេញ២U៣៣៧០បើកបរដោយឈ្មោះស៊ុយ ប៊ុនហេង ភេទប្រុសអាយុ២២ឆ្នាំ រស់នៅស្រុកត្រាំកក់ខេត្តតាកែវ។ទី២រថយន្តម៉ាកកូរ៉េទំងន់១តោនពណ៌ខៀវពាក់ស្លាកលេខតាកែវ ២A១៤ ៥៦បើកបរដោយ ឈ្មោះសល់ វី ភេទប្រុសអាយុ៤០ឆ្នាំ នៅស្រុកមុខកំពូល ខេត្តកណ្តាល។បើតាមមន្ត្រីអាវុធហត្ថបច្ចុប្បន្នវត្ថុតាងនិងអ្នកបើកបរទាំងពីរនាក់បានប្រគល់អោយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបដើម្បីអនុវត្តនិតិវិធី៕SRP



