ព័ត៌មានទាន់ហេតុការណ៍ :

កំសត់ ចូលលួចលុយ កន្លែងបុណ្យសព មិនសម្រេច តែបានប៉ោងមុខ

«នៅមុខអង្គរវត្តអច្ឆរិយ:បារមីដ៏ស័ក្តសិទ្ធ» លោកដួង តារា សូមជូនពរ ប្រជាពលរដ្ឋខ្មែរចៀសផុត ពីជំងឺឆ្លងកូវីដ -១៩​

ប្រកាសបិទផ្លូវមួយចំនួន នៅក្រុងសៀមរាប ដើម្បីប្រារព្ធពិធី បើកការសាងសង់៣៨ខ្សែ

បុគ្គលិក ក្រុមហ៊ុនបំពង់ទីបជ័រ បើករថយន្ត បុកម៉ូតូ បណ្តាលឲ្យ ប្ដីប្រពន្ធ ស្លាប់នៅនឹងកន្លែង

សម្ដេច ស ខេង ប្រាប់ក្រុមការងារត្រូវបម្រើពលរដ្ឋឱ្យបានល្អចៀសវាងការគៀបសង្កត់គំរាមកំហែង

សម្ដេច ហ៊ុន សែន កំពុងធ្វើដំណើរ មកកាន់ ខេត្តសៀមរាប

ទៅឆក់ត្រី បែជាស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម

សម្ដេចស ខេង ព្រួយបារម្ភ ព្រៃឈើ នៅតែ ទទួលរងការ កាប់បំផ្លាញ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន បុរស២នាក់ ករណីគ្រឿងញៀន

ល្បែងឡូតូ ចាក់លុយ តាមប្រព័ន្ធអុិនធើណេត បើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាត់ដំបង

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ២:៤៥ ល្ងាច

ករណីឃាតកម្ម នៅមុខសណ្ឋាគារសុខាសៀមរាប ជនដៃដល់ និងជនរងគ្រោះ អត់ដែលស្គាល់គ្នានោះទេ

ខេត្តសៀមរាប៖ករណីឃាតកម្មដ៏សាហាវព្រៃផ្សៃនៅមុខសណ្ឋាគារសុខាសៀមរាប តាមការពិតជនដៃដល់និងជនរងគ្រោះមិនដែលស្គាល់គ្នានោះឡើយ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអាវុធហត្ថខេត្តសៀមរាបបានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្តិ៍នៅព្រឹកនេះ។
យោងតាមរបាយការណ៍ផ្លូវការរបស់អាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា ការចុះបង្រ្កាបករណីឃាតកម្មគិតទុកជាមុន ប្រព្រឹត្តកាលពីវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខសណ្ឋាគារ សុខាសៀមរាប ផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានគ្នាប្រមាណជាង១០នាក់ ជិះម៉ូតូប្រហែល០៨គ្រឿង មិនចាំម៉ាក បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ មួយក្រុមមានគ្នា០៥នាក់ ជិះម៉ូតូចំនួន ០៣គ្រឿង រួមមាន៖
១. ឈ្មោះ ឆាត មុត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវចំកញ្ចឹងក បណ្តាលអោយស្លាប់នៅនិងកន្លែង។
២. ឈ្មោះ ចៅ ចាម ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប កាប់ត្រូវក្បាល និងដៃ បណ្តាលរបួសធ្ងន់។
៣. ឈ្មោះ ភឿន ភា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប កាប់ត្រូវខ្នងរបួសស្រាល។
៤. ឈ្មោះ ចៅ ចេន ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(គ្មានរបួស)។
៥. ឈ្មោះ ធី ចេក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(គ្មានរបួស)។
របាយការណ៍បន្តថាក្រោយពេលកេីតហេតុ លោកឧត្តមសេនីយ៍ ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានណែនាំមកមន្ទីរយុត្តិធម៌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរង ទទួលការងារយុត្តិធម៌ ចុះស្រាវស្រាវករណីឃាតកម្មខាងលេី រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ កំណត់មុខសញ្ញាជនសង្ស័យបាន និងមានការបញ្ជាពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប កម្លាំងជំនាញបានចុះឃាត់ខ្លួនជនសង្ស័យដែលជាប់ពាក់ព័ន្ទនឹងករណីខាងលើបានចំនួន០៨នាក់៖
០១. ឈ្មោះ សឿន សាន់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប (ជនដៃដល់)។
០២. ឈ្មោះ សយ ណុប (ហៅអាស្បែកជ្រូក) ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មករសំណង ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (អ្នកបើកម៉ូតូ)។
០៣. ឈ្មោះ សឿន ឡង់ឌី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករលក់ស្បែកជ្រូកបំពង់ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅកន្លែងធ្វើការ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប (អ្នកទៅជាមួយ) ។
០៤. ឈ្មោះ បូរី សីហា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប (បក្ខពួកអ្នកទៅជាមួយ) ។
០៥. ឈ្មោះ ខន ឃីម (ហៅ ភ័ក្រ ) ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិដំរីឆ្លង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប (មិត្តភក្ដិរបស់ជនដៃដល់) ។
០៦. ឈ្មោះ ហ៊ុល សំអូន ហៅពៅ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករដាក់ឆ័ត្រនៅមុខផ្សារលើ ទីលំនៅបច្ចុប្បន្នភូមិដកពោធិ៍ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (មិត្តភក្ដិរបស់អ្នកបើកបរម៉ូតូ)។
៧/ឈ្មោះ ម៉យ ម៉ាស់ ភេទប្រុស អាយុ២១ឆ្នាំមុខរបរជាងកាត់កញ្ចក់ រស់នៅភូមិឃុនមោក ឃុំឃុនមោក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និង ទី៨/ឈ្មោះ អ៊ុំ រស្មី ភេទប្រុស អាយុ២១ឆ្នាំមុខរបរ ជាងសោរ រស់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។
ចំណែកបក្ខពួកមួយចំនួនទៀត (បានរត់គេចខ្លួន)។ ករណីនេះជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តបទល្មេីសខាងលេីប្រាកដមែន។
មូលហេតុ៖ក្រុមជនសង្ស័យធ្លាប់មានទំនាស់ជាមួយភាគីផ្សេង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ក្រោយមកពួកជនសង្ស័យតាមរកជនដែលមានទំនាស់ជាមួយខ្លួន រហូតដល់ថ្ងៃទី១៩ ខែសីហាឆ្នាំ២០២០ វេលាម៉ោង២១និង៣០នាទី នៅចំណុចកើតហេតុខាលើ ក្រុមជនសង្ស័យបានឃើញក្រុមម៉ូតូរបស់់ជនរងគ្រោះ ទើបជនសង្ស័យឈ្មោះ សយ ណុប ហៅ ស្បែកជ្រូក ប្រាប់ទៅជនសង្ស័យឈ្មោះ សឿន សាន់ ថា ក្រុមនេះធ្លាប់មានទំនាស់ជាមួយរូបខ្លួនដែរ ទើបនាំឈ្មោះ សឿន សាន់ ធ្វើសកម្មភាពកាប់ទៅលើក្រុមជនរងគ្រោះតែម្ដង។
ជុំវិញហេតុការណ៍នេះសមត្ថកិច្ចដកហូត
វត្ថុតាង៖១.ដាវចំនួន០៣ដើមប្រវែង ០,៧០ម៉ែត្រ
២.ម៉ូតូចំនួន ០៣គ្រឿង ( ម៉ាកស៊ុយសាគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 1AD-2357 ,
ម៉ាកហុងដាខ្លិកពណ៌ខ្មៅលាយស្វាយ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A-1809 , ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៨ ស្លាកលេខសៀមរាប 1E-9729 ,
ម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខសៀមរាប 1Z-2526) ។
៣.កាំភ្លើងខ្យល់ ចំនួន០១ដើម
៤. ខោអាវពាក់ពេលធ្វើសកម្មភាពចំនួន ០២កំប្លេ
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាបដើម្បីអនុវត្តតាមផ្លូវច្បាប់។
ពាក់ព័ន្ធករណីនេះកម្លាំងនគរបាលខេត្តសៀមរាបចាប់បានជនសង្ស័យ៤នាក់ ផងដែរ ជាបក្ខពួក របស់ជនដៃដល់។បើតាមមន្ត្រីអាវុធបានបញ្ជាក់ថាបក្ខពួកក្រុមជនដៃដល់មានគ្នាប្រមាណជិត២០នាក់ សមត្ថកិច្ចនឹងបន្តស្រាវជ្រាវតាមរកចាប់ខ្លួនបន្តទៀត៕SRP

Read Previous

ឈាមស្រែកស្បែកហៅ ​ប៉េអឹមចាប់បានហើយ ជនដៃដល់កាប់សម្លាប់មនុស្ស នៅមុខសណ្ឋាគារសុខាសៀមរាប

Read Next

លោក​​ អ៊ុន​ ចាន់ដា​ ប្រកាស​​​បញ្ចូលសមាជិក​ថ្មី​១២០រូប នៃ​គណបក្សប្រជាជន​កម្ពុជា​ ស្រុកកោះសូទិន​