ខេត្តព្រះវិហារ៖យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់និង៥នាក់ទៀតបានរងរបួសធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍។
ក្នុងហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០២និង១០នាទីរសៀល
នៅថ្ងៃទី២៣ខែសីហាឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦២ ទៅកាន់តំបន់ប្រាសាទព្រះវិហារ ត្រង់ចំណុច គីឡូ ៤១/៤២ ភូមិបាក់កាំ ស្រុក ត្បែងមានជ័យ ខេត្តព្រះវិហារ។
សមត្ថកិច្ចបានអោយដឹងថារថយន្ត រងគ្រោះ ម៉ាកតូយ៉ូតាពណ៌ទឹកពាក់ស្លាកលេខភ្នំពេញ២z.៧៥១២ បើកបរក្នុងល្បឿនលឿន ពីទិសកើតទៅទិសលិចលុះមកដល់កន្លែងកើតហេតុក៏បានបើកវ៉ាជែងរថយន្តមួយគ្រឿងទៀត ដែលបើកបរស្របទិសគ្នា ប៉ុន្តែដោយសាររងគ្រោះខ្វះកាប្រុងប្រយ័ត្ន ក៏បានរេចង្កូតធ្លាក់ផ្លូវបណ្តាលអោយក្រឡាប់ជាច្រើនត្រឡប់តែម្តង។
លោកអធិការស្រុកត្បែងមានជ័យ
លោកវរសេនីយ៍ឯក រឹទ្ធសូណា បានបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលអោយមាន មនុស្សប្រុសស្រីស្លាប់ពីរនាក់នឹងរបួសធ្ងន់ស្រាលចំនួន៥នាក់។
ជនរងគ្រោះទី១មានឈ្មោះណាល់ ផានិតភេទប្រុសអាយុ១២ឆ្នាំស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ទី២ឈ្មោះស្រី និច ភេទស្រីអាយុ២៥ឆ្នាំស្លាបក្រោយបញ្ជូនដល់មន្ទីរពេទ្យ។
ទី៣ឈ្មោះម៉ៅ សិលា ភេទស្រីរងរបួសធ្ងន់។
ទី៤ឈ្មោះម៉ៅ រិទ្ធយុង ភេទប្រុសរងរបួសធ្ងន់។
ទី៥ឈ្មោះស្រី សៅ ភេទប្រុសអាយុ២១ឆ្នាំរងរបួស។
ទី៦ឈ្មោះម៉ុច មឿង ភេទស្រីអាយុ៦២ឆ្នាំរងរបួសធ្ងន់។
ទី៧ឈ្មោះលឿន ភេទប្រុស៦៣ឆ្នាំរងរបួសធ្ងន់។ ជនរងគ្រោះទាំងអស់រស់នៅនៅភូមិបរិបូរ ឃុំត្បែងពីរ ស្រុក
គូលែន ខេត្តព្រះវិហារ។
គួរបញ្ជាក់ថាក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មណ្ឌលសុខភាពស្រុកគូលែនដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារផងដែរ៕SRPគីម គឹមឡាយ




