ព័ត៌មានទាន់ហេតុការណ៍ :

កូនប្រុស យកដងចប វាយសម្លាប់ឪពុកបង្កើត ត្រូវបានចាប់ខ្លួន

បញ្ចប់វិវាទ ដីរ៉ាំរ៉ៃ នៅក្រុងបាត់ដំបង តាមនយោបាយ ឈ្នះឈ្នះ របស់សម្ដេច ហ៊ុន សែន

គ្រឿងចក្រ កំពុងសម្រុកកាយដីលក់ ដោយខុសច្បាប់ នៅឃុំអូតាគី ជំនាញថា «អត់ដឹងទេ»

មេព្រៃ បង្ក្រាបរថយន្តបែនដឹកឈើមួយគ្រឿងនៅស្រុកជាំក្សាន្ត

ដោះលែង មេឈ្មួញបំផ្លាញព្រៃឈើ ឧកញ៉ា គង់ ក្រឹង មកផឹកតែយ៉ាងរំភើយ

លោកអ៊ុន ចាន់ដា ពិនិត្យគម្រោងវារីវប្បកម្មទំនប់ចកបឹងធំដើម្បីឲ្យពលរដ្ឋអាចចូលរួមចិញ្ចឹមត្រីសម្រាប់ផ្គត់ផ្គង់ទីផ្សារ

លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា៖ «គំនិតនិងបញ្ញា ជាទុន ដំបូងនៃអាជីវកម្ម»

សម្ដេច ស ខេង ចេញសេចក្ដីសម្រេច បណ្ដេញបុរសចិន និពន្ធនាយក កាសែតអង្គរធូដេ ចេញពីព្រះរាជាណាចក្រកម្ពុជា . ឯរដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណ កាសែតនេះ

បុរសចិន និពន្ធនាយក កាសែតអង្គរធូដេ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធ ផ្សាយព័ត៌មានមិនពិត

ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំងលោកជំទាវ មិថុនា ភូថង ជាអភិបាល ខេត្តកោះកុង សម្រាប់អាណត្តិទី២

ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២១ ម៉ោង ១០:៥១ ល្ងាច

គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥សម្រេចបាន៤២,៩៩%ហើយ

ភ្នំពេញ៖ក្រសួងសាធារណការនិងដឹកជញ្ជូនបានអះអាងថាគិតត្រឹមខែសីហា ឆ្នាំ២០២០ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ សម្រេចបានប្រមាណ ៤២,៩៩% ហើយ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ មានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ គម្រោងនេះត្រូវបានបែងចែកជា បីផ្នែកធំៗរួមមាន៖ ផ្នែកខាងជើង(បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ ផ្នែកកណ្តាល(ធ្លាម្អម-បាត់ដំបង) មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ និងផ្នែកភាគខាងត្បូង(ព្រែកក្តាម ខេត្តកណ្តាល-ធ្លាម្អម ខេត្តពោធិ៍សាត់) មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ ដោយមានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី២គន្លងទៅ៤គន្លង ទទឹង២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួនច្បារចំកណ្តាល។

សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៥ មាន សារៈសំខាន់ណាស់សម្រាប់ការដឹកជញ្ជូន នៅក្នុ ងស្រុក ក៏ដូចជាការតភ្ជាប់វិស័យ ដឹកជញ្ជូន ក្នុង បណ្ដាប្រទេស ជា សមាជិក អាស៊ាន និង មហាអនុតំបន់មេគង្គ ហើយក៏ ត្រូវ បាន ចាត់ ទុក ថាជាផ្នែក មួយ នៃអាស៊ានហាយវ៉េលេខ ១(Asean Highway 1) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕SRP

Read Previous

ក្រសួងបង្ក្រាបបានរថយន្តដឹកលើសទម្ងន់ ៨គ្រឿង ក្នុងស្រុកសន្ទុក

Read Next

រថយន្តបុកម៉ូតូនៅស្រុកជីក្រែង បណ្ដាលអោយស្លាប់ម្នាក់