ព័ត៌មានទាន់ហេតុការណ៍ :

ស្ពាន«ស្ទឹងត្រង់-ក្រូចឆ្មារ» នឹងតភ្ជាប់ នៅ​ដេីម​ខែ​ធ្នូ​ ខាងមុខនេះ

ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប ចាប់ខ្លួន សន្តិសុខម្នាក់ «ករណីកាច់សោរក ម៉ូតូ» នឹងធ្លាប់ជាប់គុក ១០ឆ្នាំ ពីបទប្លន់

«គួរប្រុងប្រយ័ត្ន» បូមសាំងក្បែរចង្ក្រាន បណ្តាលអោយឆាបឆេះ តូបលក់ឥវ៉ាន់០១ខ្នង

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៦:៤១ ល្ងាច

អាជ្ញាធរជំនាញក្នុងខេត្តព្រះវិហារបណ្តោយឲ្យបទល្មើសព្រៃឈើកើនឡើងយ៉ាងអនាធិបតេយ្យ

ខេត្តព្រះវិហារ៖សេចក្ដីរាយការណ៍បានឲ្យដឹងថាបច្ចុប្បន្នឈ្មួញជាច្រើននាក់សម្រុកដឹកជញ្ជូនឈើពីតំបន់ព្រៃព្រះរកានិងតំបន់ព្រៃឡង់ខេត្តព្រះវិហារ ឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ចូលទៅខេត្តកំពង់ធំ យ៉ាងអនាធិបតេយ្យ។

សេចក្ដីរាយការណ៍បានបន្តថា
លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏ដូចជាលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ ព្រមទាំងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើទាំងនោះឡើយ។ ផ្ទុយទៅវិញលោក ប្រាក់ សុវណ្ណ ព្រមទាំងលោក ពឹង ទ្រីដា និងលោក នួន សុខុម កំពុងបណ្តោយឲ្យបទល្មើសដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ ទាំងយប់ទាំងថ្ងៃ។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ៦២ ស្រុករវៀង ខេត្ត ព្រះវិហារ បានឲ្យដឹងថា ក្នុងមួយយប់ៗមានឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ស្រុករវៀង ចូលទៅខេត្តកំពង់ធំ រាប់សិបរថយន្តដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។

សមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីលោក ស៊ុ ស៊ីវុត្ថា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង ទេនោះគឺគ្មានឈ្មួញណាអាចដឹកជញ្ជូនឈើឆ្លងកាត់ស្រុករវៀង ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ តាមអំពើចិត្តបានឡើយ។ ជាងនេះទៅទៀតការដែលលោក ស៊ុ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺសង្ស័យមានការឃុបឃិតបើកដៃពីសំណាក់លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ជា ប្រព័ន្ធផងដែរ។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ បានកត់សម្គាល់ថា ចាប់តាំងពីលោក ប្រាក់ សុវណ្ណ ទទួលបានតំណែងជាអភិបាលខេត្តព្រះវិហារ រហូតមកដល់ ពេលនេះគឺបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ ពុំមានការថយចុះនោះទេ។ ជាក់ស្តែងរយៈពេល២សប្តាហ៍ចុងក្រោយនេះឈ្មួញច្រើននាក់សម្រុកធ្វើសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ តំបន់ព្រៃព្រះរកា ឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ចូលទៅខេត្តកំពង់ធំ និងបណ្តាខេត្តផ្សេងៗទៀតយ៉ាងពេញបន្ទុកតែម្ដង៕SRP

Read Previous

អភិបាលខេត្តកំពង់ចាម ប្រាប់អោយអាជ្ញាធរ បន្តផ្សព្វផ្សាយ អំពីវិធានការ ទប់ស្កាត់ជំងឺកូវីដ១៩

Read Next

សម្តេច ហេង សំរិន៖ ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ បងប្អួនជនរួមជាតិ រីករាយជ្រះថ្លា ក្នុងការធ្វើបុណ្យទាន នៅតាមគ្រប់វត្តអារាម