ព័ត៌មានទាន់ហេតុការណ៍ :

ទៅឆក់ត្រី បែជាស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម

សម្ដេចស ខេង ព្រួយបារម្ភ ព្រៃឈើ នៅតែ ទទួលរងការ កាប់បំផ្លាញ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន បុរស២នាក់ ករណីគ្រឿងញៀន

ល្បែងឡូតូ ចាក់លុយ តាមប្រព័ន្ធអុិនធើណេត បើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាត់ដំបង

លោក ដួង តារា ត្រូវបានតែងតាំង ជារដ្ឋលេខាធិការ នៃទីស្តីការ គណៈរដ្ឋមន្ត្រី

ស្ពាន«ស្ទឹងត្រង់-ក្រូចឆ្មារ» នឹងតភ្ជាប់ នៅ​ដេីម​ខែ​ធ្នូ​ ខាងមុខនេះ

ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប ចាប់ខ្លួន សន្តិសុខម្នាក់ «ករណីកាច់សោរក ម៉ូតូ» នឹងធ្លាប់ជាប់គុក ១០ឆ្នាំ ពីបទប្លន់

«គួរប្រុងប្រយ័ត្ន» បូមសាំងក្បែរចង្ក្រាន បណ្តាលអោយឆាបឆេះ តូបលក់ឥវ៉ាន់០១ខ្នង

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៣:៥៤ ព្រឹក

ប្រធានពេទ្យសត្វខេត្តកំពង់ធំ ច្រានចោលការចោទប្រកាន់ថា រូបលោកបញ្ជាឲ្យមន្ត្រីយកលុយពីកសិដ្ឋានចិញ្ចឹមមាន់ មួយកន្លែង$៥០០

ខេត្តកំពង់ធំ៖លោក តាន់ ម៉េងឆាង ប្រធានការិយាល័យ ផលិតកម្មបសុព្យាបាលកំពង់ធំ បានធ្វើការច្រាចចោលទៅនឹងព័ត៌មានចោទប្រកាន់ថារូបលោកបានបញ្ជាអោយមន្ត្រីរបស់ខ្លួនចុះប្រមូលលុយ ពីកសិដ្ឋាននីមួយៗ នៅស្រុកប្រាសាទសំបូរ ដោយមួយកន្លែងកសិដ្ឋានចំនួន$៥០០។ ការចោទប្រកាន់បែបនេះលោក តាន់ ម៉េងឆាង បានបញ្ជាក់ថាជារឿងមិនពិត។

«សម្លេងលោកតាន់ ម៉េងឆាង បំភ្លឺ»

សូមបញ្ជាក់ថាម្ចាស់កសិដ្ឋានមួយកន្លែងនៅភូមិ កូនក្អែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ឈ្មោះ ខេង ពិសិដ្ឋបានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី២កញ្ញាឆ្នាំ២០២០ថា ថ្មីៗនេះពេទ្យសត្វប្រចាំក្រុមហ៊ុនស៊ីភី ឈ្មោះ ឆោម ម៉ាណាល់ បានទាក់ទងគាត់តាមទូរស័ព្ទអោយគាត់ ត្រៀមលុយចំនួន$៥០០(ប្រាំរយដុល្លា)ទុកអោយឈ្មោះកៀន ឧត្តម ដែលជាពេទ្យសត្វប្រចាំក្រុមហ៊ុន ស៊ីភី និងលោកតាន់ ម៉េងឆាង ជាប្រធានការិយាល័យផលិតកម្មបសុព្យាបាល ដើម្បីរត់ការធ្វើប្លង់និងច្រកចេញចូលតែមួយ។

ពាក់ព័ន្ធករណីនេះលោក ឆោម ម៉ាណាល់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាលោកពិតជាបានទូរស័ព្ទប្រាប់ទៅ ម្ចាស់កសិដ្ឋានឈ្មោះខេង ពិសិដ្ឋ អោយត្រៀមលុយសម្រាប់រត់ការពិតប្រាកដមែន។ដោយលោកធ្វើការងារនេះតាមបញ្ជាពីលោកកៀន ឧត្តម។ ដោយឡែកលោកកៀន ឧត្តមជា ពេទ្យសត្វប្រចាំក្រុមហ៊ុន ស៊ីភី ដែលជាអ្នកបញ្ជាអោយលោក ឆោម ម៉ាណាល់ ទូរស័ព្ទទៅម្ចាស់កសិដ្ឋានខាងលើ បានប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទ័ថា លោកពិតជាបានប្រាប់អោយលោកឆោម ម៉ាណាល់ ទាក់ទងទៅម្ចាស់កសិដ្ឋាននោះ ត្រៀមលុយចំនួន$៥០០ពិតមែន។ តែលុយនោះ$៥០០គឺសម្រាប់រត់ការដូចជា៖ ច្រកចេញចូលតែមួយ និងធ្វើប្លង់គូសប្លង់ដឺម៉ាស់ជាដើម។ លោកកៀន ឧត្តម ថាលុយចំនួន$៥០០នេះមិនទាន់បានទទួលនៅឡើយទេ ហើយក៏មិនមានពាក់ពន្ធ័អ្វីនឹងលោកតាន់ ម៉េងឆាង ប្រធានការិយាល័យ ផលិតកម្មបសុព្យាបាលកំពង់ធំ នោះដែរ៕SRP

Read Previous

អភិបាលស្រុកព្រះស្ដេច នាំយកអំណោយកាកបាទក្រហម ចែកជូនពលរដ្ឋ រងគ្រោះដោយសារអគ្គិភ័យ

Read Next

អាជ្ញាធរស្រុកកងមាសបង្ក្រាបបទល្មើសនេសាទខណ:មន្ត្រីជលផលរក្សាភាពស្ងប់ស្ងាត់