ព័ត៌មានទាន់ហេតុការណ៍ :

កំសត់ ចូលលួចលុយ កន្លែងបុណ្យសព មិនសម្រេច តែបានប៉ោងមុខ

«នៅមុខអង្គរវត្តអច្ឆរិយ:បារមីដ៏ស័ក្តសិទ្ធ» លោកដួង តារា សូមជូនពរ ប្រជាពលរដ្ឋខ្មែរចៀសផុត ពីជំងឺឆ្លងកូវីដ -១៩​

ប្រកាសបិទផ្លូវមួយចំនួន នៅក្រុងសៀមរាប ដើម្បីប្រារព្ធពិធី បើកការសាងសង់៣៨ខ្សែ

បុគ្គលិក ក្រុមហ៊ុនបំពង់ទីបជ័រ បើករថយន្ត បុកម៉ូតូ បណ្តាលឲ្យ ប្ដីប្រពន្ធ ស្លាប់នៅនឹងកន្លែង

សម្ដេច ស ខេង ប្រាប់ក្រុមការងារត្រូវបម្រើពលរដ្ឋឱ្យបានល្អចៀសវាងការគៀបសង្កត់គំរាមកំហែង

សម្ដេច ហ៊ុន សែន កំពុងធ្វើដំណើរ មកកាន់ ខេត្តសៀមរាប

ទៅឆក់ត្រី បែជាស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម

សម្ដេចស ខេង ព្រួយបារម្ភ ព្រៃឈើ នៅតែ ទទួលរងការ កាប់បំផ្លាញ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន បុរស២នាក់ ករណីគ្រឿងញៀន

ល្បែងឡូតូ ចាក់លុយ តាមប្រព័ន្ធអុិនធើណេត បើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាត់ដំបង

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ២:៥៨ ល្ងាច

លោក ស ថេត បានណែនាំអោយសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ ការពារសន្តិសុខជូនពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ថ្លែងនៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ឆ្នាំ២០២០ នេះលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់សមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ដោយភាពទទួលខុសត្រូវ ក្នុងការរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ ជាពិសេសត្រូវធានាការពារឲ្យបានសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ។

លោកស្នងការបានសង្កត់ធ្ងន់ដល់មន្ត្រីទាំងអស់ត្រូវចុះអនុវត្តការងារប្រកបដោយសំដី និងអាកប្បកកិរិយាសមរម្យ ស្លៀកពាក់ឲ្យសមរម្យជាកងកម្លាំង ជាពិសេសត្រូវកាត់សក់ខ្លីជានិច្ច ។

លោកស្នងការបានបញ្ជាក់ដល់សមត្ថកិច្ចទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀមជានិច្ចដេីម្បីបង្ការ និងទប់ស្កាត់រាល់ករណីល្មេីសនានា ដូចជាករណីលួច ឆក់ គាស់ទ្វារ ឬកញ្ចក់រថយន្តយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលបាននាំយកម្ហូបអាហារទៅប្រគេនព្រះសង្ឃ និងទៅដេីរលេងតាមទីកន្លែងកំសាន្តនានាក្នុងរាជធានីភ្នំពេញ ។ មួយវិញទៀតតាមគ្រប់គោលដៅ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវតែមានមន្ត្រីនៅប្រចាំការ ២៤ម៉/២៤ម៉ ដេីម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ៕SRP

Read Previous

CPP តែងតាំង លោកនួន ពុទ្ធារ៉ា ជាប្រធានគណបក្សប្រចាំក្រុងសៀមរាប

Read Next

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បើកកិច្ចប្រជុំបានអនុម័ត ប្រគល់សេចក្តីព្រាងច្បាប់ចំនួន០៥ ដែលជាសំណើរាជរដ្ឋាភិបាល