ព័ត៌មានទាន់ហេតុការណ៍ :

ទៅឆក់ត្រី បែជាស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម

សម្ដេចស ខេង ព្រួយបារម្ភ ព្រៃឈើ នៅតែ ទទួលរងការ កាប់បំផ្លាញ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន បុរស២នាក់ ករណីគ្រឿងញៀន

ល្បែងឡូតូ ចាក់លុយ តាមប្រព័ន្ធអុិនធើណេត បើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាត់ដំបង

លោក ដួង តារា ត្រូវបានតែងតាំង ជារដ្ឋលេខាធិការ នៃទីស្តីការ គណៈរដ្ឋមន្ត្រី

ស្ពាន«ស្ទឹងត្រង់-ក្រូចឆ្មារ» នឹងតភ្ជាប់ នៅ​ដេីម​ខែ​ធ្នូ​ ខាងមុខនេះ

ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប ចាប់ខ្លួន សន្តិសុខម្នាក់ «ករណីកាច់សោរក ម៉ូតូ» នឹងធ្លាប់ជាប់គុក ១០ឆ្នាំ ពីបទប្លន់

«គួរប្រុងប្រយ័ត្ន» បូមសាំងក្បែរចង្ក្រាន បណ្តាលអោយឆាបឆេះ តូបលក់ឥវ៉ាន់០១ខ្នង

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ២:៣៦ ព្រឹក

ពលរដ្ឋ២៥០គ្រួសារ នៅឃុំពាមរក៍ទទួលបានអំណោយសប្បុរសធម៌

ខេត្តព្រៃវែង៖ពលរដ្ឋក្រីក្រចំនួន ២៥០គ្រួសារមកពីពីឃុំផ្សេងគ្នា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ ទទួលបានអំណោយសប្បុរសធម៌ ពីគ្រួសាររបស់លោកស្រី ចែ ហៃ ស្ថិតនៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។

លោកស្រី ចែ ហៃ ម្ចាស់អំណោយបានឲ្យដឹងថា អំណោយដែលត្រូវបានចែកជូនប្រជាពលរដ្ឋ នៅពេលនេះ គឺជាសក្ខីភាព មួយសបញ្ជាក់ឲ្យឃើញបេះដូងសប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះ ដោយគ្មានការប្រកាន់ ទៅលើពណ៌សប្បុរ ជនជាតិឬសាសនានោះឡើយ ពោលគឺធ្វើឡើងដោយទឹកចិត្ត អាណិត ស្រលាញ់ រាប់អាន គ្មានគិតគុណបុណ្យ ឬផលប្រយោជន៍ផ្ទាល់ខ្លួន និងការតបស្នងអ្វីទាំងអស់។

លោកស្រីបានបន្តថា អំណោយសប្បុរសធម៌ទាំងនេះ គឺចែកជូនជារៀងរាល់ឆ្នាំ ពិសេសមុនរដូវបុណ្យភ្ជុំឬក៏សែនក្បាលទឹក។ ម្យ៉ាងទៀត គឺដើម្បីរួមគ្នាទប់ស្កាត់ និងការពារ ការរីករាលដាលជំងឺកូវីដ១៩ មកក្នុងសហគមន៍។

អំណោយរួមមាន អង្ករ១០គីឡូ មី៥កញ្ចប់ ទឹកសុីអុីវ១ដប អំបិល១គីឡូ និងប្រេងខ្យល់ ថ្នាំសង្កូវមួយចំនួនផងដែរ៕SRP

Read Previous

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បើកកិច្ចប្រជុំបានអនុម័ត ប្រគល់សេចក្តីព្រាងច្បាប់ចំនួន០៥ ដែលជាសំណើរាជរដ្ឋាភិបាល

Read Next

ប៉ូលិសខេត្តសៀមរាប ច្រានចោលហ្វេសប៊ុក San Prum