ព័ត៌មានទាន់ហេតុការណ៍ :

កាត់ដីគម្របព្រៃឈើ «ជាង១៧២ហិកតា»នៅក្នុងខេត្តសៀមរាប ឲ្យឧកញ៉ាឡេង ណាវ៉ាត្រា

សម្ដេចហ៊ុន សែន ថ្លែងសុន្ទរកថា ក្នុងអង្គសន្និបាត អង្គការសហប្រជាជាតិលើកទី៧៦

អំណោយរបស់សម្ដេច ស ខេង ត្រូវបានចែកជូនប្រជាពលរដ្ឋ ចំនួន២៤៩គ្រួសារ

អតីតយុទ្ធជនម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ នៅស្រុកស្វាយលើ

ប្រធានទទួលស្គាល់ថា ពិតជាមានគ្រូពេទ្យខេត្តកំពង់ធំមួយចំនួន មិនបានយកចិត្តទុកដាក់សង្គ្រោះអ្នកជំងឺ

មន្ត្រីបង្រ្កាបរថយន្តដឹកផលិតផល មានដេីមកំណេីតពីរសត្វជិត២០តោន នៅខេត្តសៀមរាប

ក្រុមគយច្រកដូង ប្រើអំណាចគាបយកលុយខ្លាំងពេក អាជីវករដឹកទំនិញ ទ្រាំលែងបានផ្ទុះការតវ៉ា

ប្ដឹងថា ចោរប្លន់យកលុយជាង២ម៉ឺនដុល្លារ តាមពិតចាយអស់ ខ្លាចប្តីខឹង

សម្ដេច៖ វ៉ាក់សាំងក្រុមហ៊ុនចិន ចំនួន៣លានដូសទៀត ត្រូវបានដឹកមកដល់កម្ពុជា

កម្ពុជាសម្រេចចិត្តផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២១ ម៉ោង ៩:៣៣ ព្រឹក

កំពុងបើកសុខៗ តៃកុងស្រែកអោយសមត្ថកិច្ច ជួយពន្លត់ទាន់ កុំអី..

GoalPropertyService

ខេត្តព្រៃវែង៖អាជ្ញាធរមូលដ្ឋានបានរាយការណ៍ថារថយន្តដឹកអេតចាយមួយគ្រឿង ត្រូវបានឆ្លង ចរន្តភ្លើងអាគុយបណ្តាលអោយឆាបឆេះអេតចាយមួយចំនួន។
ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងចំងាយ១០០ម៉ែត្រពីរង្វង់មូលស្វាយអន្ទរ។

លោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរបានបញ្ជាក់ថា រថយន្តដឹកអេតចាយខាងលើនេះ ម៉ាកហ៉ីយ៉ុនដាយ ចំណុះ២៥ តោន អ្នកបើកបរឈ្មោះ ថេត ចាន់ធា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិសុក្រំជ្រុំ ឃំុគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។ ក្នុងទិសដៅពី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឆ្លងកាត់ ឃុំព្រៃព្នៅ ទៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

មូលហេតុដោយសារឆ្លងចរន្តអាគុយអេតចាយចាស់ៗ ដាក់ក្នុងទ្រុងរថយន្ត មិនមានការប្រុងប្រយ័ត្ន។
បើតាមអធិការករណីនេះបានរងការខូចខាត សម្ភារលើរថយន្ត មានដូចជា អាគុយចាស់ៗ សំបកដបជ័រ កំប៉ុង ដែក ។ សរុបការខូចខាតសម្ភារអេតចាយមួយចំនួន ប្រហែល ៣០%។ ក្នុងនោះរថយន្តអគ្គិភ័យស្រុកស្វាយអន្ទរ ប្រើប្រាស់អស់ទឹកចំនួន០៣ឡាន។

ម្ចាស់រថយន្តបានកើតសរសើរនឹងថ្លែងអំណរគុណដល់សមត្ថកិច្ចស្រុកស្វាយអន្ទរជាពិសេសលោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរបន្ទាប់ពីបានដឹងថាមានករណីនេះភ្លាមក៏បានដឹកនាំកម្លាំងចុះជួយពន្លត់ដោយផ្ទាល់តែម្តង។ ម្ចាស់រថយន្តបានបន្តទៀតថាបើកុំតែបានសមត្ថកិច្ចមកជួយទាន់ពេលវេលាម្ល៉េះរថយន្តរបស់គាត់ត្រូវអស់ទាំងស្រុងហើយ៕SRP

Read Previous

ឈ្មោះគៀង ដាក់គ្រឿងចក្រកាយដីមាត់ស្ទឹងស្នាយពល លក់យ៉ាងអនាធិបតេយ្យ

Read Next

អ្នកជិះម៉ូតូ ត្រូវបានរថយន្តបុកស្លាប់ភ្លាមៗនៅស្រុកជីក្រែង