ឈ្មួញគប់គិត គ្នាឈូសឆាយ បំផ្លាញដីព្រៃលិចទឹក ក្នុងស្រុកជីក្រែង យ៉ាងអនាធិបតេយ្យ
ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅរសៀលថ្ងៃនេះ បានអញ្ជើញចុះពិនិត្យសាលារៀន ក្នុងក្រុងកំពង់ចាម ដើម្បីបើកអោយសិស្សចូលរៀនវិញ។
ក្នុងការអញ្ជើញចុះពិនិត្យការបេីកសាលាឡេីងវិញនេះ លោក អ៊ុន ចាន់ដា
បានណែនាំដល់មន្ត្រីអប់រំត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព ផាសុកភាព ដោយ កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាព និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឲ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់ ពោលគឺត្រូវកាត់បន្ថយការប្រមូលផ្ដុំគ្នាច្រើន។ ចំពោះប្អូនៗសិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ជាពិសេសត្រូវចេះជួយខ្លួនឯង កុំអោយមានការឆ្លងជំងឺផ្សេងៗ គឺត្រូវធ្វើអនាម័យជាប្រចាំ ការអនុវត្តតាមក្រសួងសុខាភិបាល។
អភិបាលខេត្ត ក៏បាននាំយកម៉ាស និងទឹកអាល់កុលចែកជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យ និងអនុវិទ្យាល័យ ក្នុងក្រុងកំពង់ចាម រួមមាន ១-វិទ្យាល័យព្រះសីហនុ
២-វិទ្យាល័យដីដុះ
៣-វិទ្យាល័យសំបូរមាស
៤-វិទ្យាល័យតេជោបឹងកុក
៥-វិទ្យាល័យហ៊ុនសែនកំពង់ចាម ៦-អនុវិទ្យាល័យទួលថ្ម។
បើតាមលោក សុខ ជេសថា ប្រធានការិយាល័យអប់រំយុវជន និងកីឡា ក្រុងកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ គឺសាលារៀនទូទាំងក្រុងកំពង់ចាម (មត្តេយ្យ,បឋម,មធ្យម)ចំណេះទូទៅរដ្ឋ បានបើកដំណើរការរៀន និងបង្រៀន ដំណាក់កាលទី២ឡើងវិញ ដោយបានអនុវត្តគោលការណ៍ ស្តង់ដាប្រតិបត្តិ បានត្រឹមត្រូវ រួមមាន៖ សិស្ស អង្គុយ រក្សាគម្លាត តាមតុនីមួយៗ ពី ១,៥ម ទៅ២ម សិស្សមុនចូលសាលា និងថ្នាក់រៀន ត្រូវបានវាស់កម្តៅ សិស្សត្រូវសម្អាតដៃជាមួយអាល់កុល មុនចូលថ្នាក់ រក្សាចំណុះ ក្នុង១បន្ទប់រៀន មានសិស្ស ពី ១៥-២០នាក់ ដោយសិស្សត្រូវបានណែនាំឲ្យមានម៉ាស់ពាក់ និងពាក់ម៉ាស់ អោយបានត្រឹមត្រូវ ដោយសាលាមានរៀបចំប្រព័ន្ធទឹកស្អាត, សាប៊ូ សម្រាប់សិស្សលាងដៃជាប្រចាំ។ ក្នុងនេះសាលារៀបចំំ វេន និងចែក សិស្សចេញលេង ចូលបន្ទប់ទឹក និងលាងដៃ ដោយសិស្ស ត្រូវយក នំ ចំនី ទឹក ពីផ្ទះមកទទួលទាន ផងដែរ៕SRP











