ព័ត៌មានទាន់ហេតុការណ៍ :

អភិបាលខេត្តកំពង់ចាម​ បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ ទប់ស្កាត់​ ការរំលោភបំពាន​ តំបន់​ដីព្រៃ​លិច​ទឹក​

មន្ត្រីគ្រោងដោះលែង «សត្វស្លាប៣ប្រភេទផ្សេងទៀត» ឲ្យមានសេរីភាព នៅក្នុងព្រៃធម្មជាតិអង្គរ

កម្លាំងអាវុធហត្ថ ចាប់ខ្លួនមនុស្ស៨នាក់ ករណីឈូសឆាយដីព្រៃលិចទឹក ធ្វើគម្រោងពុះឡូតិ៍លក់

នាយករដ្ឋមន្ត្រី ផ្ដល់អំណោយ ជូនពលរដ្ឋ កម្មករ កម្មការិនី ចំនួន៤២០គ្រួសារ នៅសង្កាត់ទួលសង្កែទី១

សម្ដេច ស ខេង ផ្ដល់អំណោយជូនកងកម្លាំង និងប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុក ទាំង១៤ ក្នុងខេត្តបាត់ដំបង

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១១:៤៨ ល្ងាច

ចាប់ខ្លួនបុរសម្នាក់ករណីលួចម៉ូតូ នៅក្រុងសៀមរាប

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបាននគរបាលខេត្តសៀមរាបធ្វើការចាប់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ។
ជនសង្ស័យឈ្មោះ វុធ វាសនា ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកំណើតនៅភូមិបុស្ស ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានថ្លែងបញ្ជាក់ប្រាប់ សៀមរាបប៉ុស្តិ៍ នៅព្រឹកនេះថា ជនសង្ស័យត្រូវបានកម្លាំងព្រហ្មទណ្ឌ ក្រុងសៀមរាបនិងនគរបាលស្រុកបន្ទាយស្រី ឃាត់ខ្លួននៅថ្ងៃទី០៧ ខែកញ្ញា ម្សិលមិញ ក្នុងពេលយកម៉ូតូដែលលួចបានយកទៅបញ្ចាំនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្រោយពីសាកសួរជនសង្ស័យបានឆ្លើយសារភាពថាបានធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះតែម្នាក់ឯងពិតមែន។

សូមបញ្ជាក់ករណីលួចម៉ូតូបានកើតឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះចាន់ សុភាព ភេទស្រី អាយុ៤៧ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។ ការបាត់ ខណ:ជនរងគ្រោះទុកម៉ូតូមុខផ្ទះមិនបានដកសោរ។ ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប១J-៥២៦៤  ខតួ.លេខ៨៤៨៤៩១៦ ៕SRP

Read Previous

ថៅកែលក់សាំងបើករថយន្តហ្វត ប៉ះជាមួយម៉ូតូ នៅក្រុងសៀមរាប បណ្ដាលអោយកីឡាករបាល់ទាត់ម្នាក់រងរបួសធ្ងន់

Read Next

សម្តេច ហេង សំរិន ជំរុញអាស៊ានធ្វើសមាហរណកម្ម ឱ្យកាន់តែស៊ីជម្រៅក្នុងពេលមានវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ១៩នេះ