ព័ត៌មានទាន់ហេតុការណ៍ :

កំសត់ ចូលលួចលុយ កន្លែងបុណ្យសព មិនសម្រេច តែបានប៉ោងមុខ

«នៅមុខអង្គរវត្តអច្ឆរិយ:បារមីដ៏ស័ក្តសិទ្ធ» លោកដួង តារា សូមជូនពរ ប្រជាពលរដ្ឋខ្មែរចៀសផុត ពីជំងឺឆ្លងកូវីដ -១៩​

ប្រកាសបិទផ្លូវមួយចំនួន នៅក្រុងសៀមរាប ដើម្បីប្រារព្ធពិធី បើកការសាងសង់៣៨ខ្សែ

បុគ្គលិក ក្រុមហ៊ុនបំពង់ទីបជ័រ បើករថយន្ត បុកម៉ូតូ បណ្តាលឲ្យ ប្ដីប្រពន្ធ ស្លាប់នៅនឹងកន្លែង

សម្ដេច ស ខេង ប្រាប់ក្រុមការងារត្រូវបម្រើពលរដ្ឋឱ្យបានល្អចៀសវាងការគៀបសង្កត់គំរាមកំហែង

សម្ដេច ហ៊ុន សែន កំពុងធ្វើដំណើរ មកកាន់ ខេត្តសៀមរាប

ទៅឆក់ត្រី បែជាស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម

សម្ដេចស ខេង ព្រួយបារម្ភ ព្រៃឈើ នៅតែ ទទួលរងការ កាប់បំផ្លាញ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន បុរស២នាក់ ករណីគ្រឿងញៀន

ល្បែងឡូតូ ចាក់លុយ តាមប្រព័ន្ធអុិនធើណេត បើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាត់ដំបង

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៣:០៣ ល្ងាច

គយច្រកដូនរ័ត្ន បើកដៃឲ្យ ឈ្មួញនាំចេញធ្យូង ទៅស្រុកយួន តាមអំពើចិត្ត

ខេត្តត្បូងឃ្មុំ៖សេចក្ដីរាយការណ៍បានឲ្យដឹងថាគយច្រកដូនរ័ត្ន បានកំពុងគុបគិតគ្នា បើកដៃឲ្យ ឈ្មួញដឹកជញ្ជូនធ្យូង យកទៅលក់នៅស្រុកយួន តាមតែអំពើចិត្ត។

សេចក្ដីរាយការណ៍បានបន្តថាការដែលឈ្មួញអាចនាំចេញអនុផលព្រៃឈើធ្យូងនៅស្រុកខ្មែរនាំទៅស្រុកយួនបានដោយរលូនបែននោះត្រូវបានគេសង្ស័យថាមេគយ ច្រកដូនរ័ត្ន និងមន្ត្រីជំនាញពាក់ព័ន្ធ រួមគ្នាបើកដៃឲ្យ បទល្មើសទាំងនោះ ជាថ្នូរទៅនឹងផលប្រយោជន៍។ ករណីនេះបានផ្គើនទៅនឹងបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ថា ក្នុងការហាមដាច់ខាតមិនឱ្យមាន ការនាំចេញនូវផល និងអនុផលព្រៃឈើ ទៅក្រៅប្រទេសនោះទេ។ បើទោះបីជាមានប្រមុខរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងក្ដី ក៏មេគយច្រកដូនរ័ត្ន ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គុបគិតគ្នាជាប្រព័ន្ធក្នុងការបើកដៃអោយឈ្មួញនាំធ្យូងទៅស្រុកយួន ដោយមិនខ្វល់ទៅនឹងការរិះគន់អ្វីឡើយ។

ពាក់ព័ន្ធទៅនឹងព័ត៌មាននេះអង្គភាពសៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីគយច្រកដូនរ័ត្ន បាននៅឡើយទេដោយមិនមានលេខទូរស័ព្ទ៕SRP

Read Previous

ប្រកាសលោកហួត សុធី ជាស្នងការខេត្តឧត្តរមានជ័យ លោកម៉ែន លី ផ្ទេរ ទៅខេត្តកំពង់ធំ

Read Next

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ចុះពិនិត្យការសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ