ព័ត៌មានទាន់ហេតុការណ៍ :

ទំនាស់ពាក្យសម្តី កាប់សម្លាប់គ្មា មិនប្រណីដៃ

លោក ឌី វិជ្ជា បើកកិច្ចប្រជុំ ពង្រឹងសន្តិសុខ សណ្តាប់ឆ្នាប់ នៅក្នុងភូមិសាស្ត្រ ខេត្តកំពត

អភិបាលខេត្តកំពង់ចាម៖ យើងត្រូវ បម្រើ ពលរដ្ឋ ប្រកបដោយភាពព​ ស្មោះត្រង់

បុរសម្នាក់ យកកូនសោរ សរសេរឈ្មោះលើជញ្ជាំងថ្ម នៅតំបន់អង្គរវត្ត

ផ្ទេរអធិការ ស្រុកថ្មពួក មកកាន់ក្រុងប៉ោយប៉ែត វិញ

ការពិត ព្រះសង្ឃនិមន្ត បិណ្ឌបាត នៅផ្សារលើធំថ្មី «មានជំងឺសសៃប្រសាទ»

មន្ទីរសាធារណការ ខេត្តកំពង់ធំ បដិសេធ ចំពោះការផ្សាយ ព័ត៌មានមួយ

ប្រជុំដាក់ផែនការ បង្ក្រាប ក្រុមចោរនៅក្រុងសៀមរាប

ម៉ូតូ២គ្រឿង បុកគ្នានៅផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យស្លាប់ម្នាក់ របួសម្នាក់

ប្រតាយប្រតប់គ្នា ជាមួយព្រះសង្ឃ ផ្អើលឈុល នៅផ្សារលើធំថ្មី

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១០:០៩ ព្រឹក

រដ្ឋបាលខេត្តកំពង់ចាមអញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តនិរោធរង្សី ក្នុងស្រុកបាធាយ

ខេត្តកំពង់ចាម ៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកស្រី នាព្រឹក ថ្ងៃ ទី ១១ ខែកញ្ញា ឆ្នាំ ២០២០នេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តនិរោធរង្សី (វត្តនិរោធ) ស្ថិតនៅ ក្នុង ភូមិរោធ ឃុំត្រប់ ស្រុកបាធាយ ដោយ មានការអញ្ជើញចូលរួមពី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត រួមជាមួយមន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ ផងដែរ ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោក លោកស្រី រួមនឹង ថ្នាក់ដឹកនាំ មន្ត្រី រាជការ បាន ឧទ្ទិស សូម ឱ្យ ដួង វិញ្ញាណក្ខន្ធ បុព្វការី ជន បាន យោង យកកំណើត កើត នៅ ក្នុង ទីឋាន ដ៏ ខ្ពង់ខ្ពស់ និង ងាក ក្រោយ ឱ្យ ពរជ័យ ដល់ កូន ចៅ បាន សេចក្តីសុខ សេចក្តីចម្រើន ជាពិសេស សូម ឲ្យ ព្រះ បារមី ដ៏ សក្ដិសិទ្ធិ នៅក្នុង លោក ព្រះ បារមីនៅវត្តនិរោធរង្សី តាម ជួយ បីបាច់ ថែរក្សា សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត មាន សុខ ភាព ល្អ បរិបូរណ៍ ជន្មាយុ យឺនយូរ ដើម្បី សម្តេច បាន ស្ថិតនៅ គ្រប់គ្រង ការពារ ព្រះរាជាណាចក្រ កម្ពុជា ឲ្យ រក្សា បាន ជានិរន្តរ៍ នូវ សន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង ការអភិវឌ្ឍ រីកចំរើន ថ្មីៗ បន្ថែមទៀត ដើម្បី ជា សេចក្តីសុខ សេចក្តីចម្រើន របស់ ប្រជាពលរដ្ឋ ខ្មែរ ទូទាំងប្រទេស។ ព្រមទាំង ឧទ្ទិស នូវ មហា កុសលផល បុណ្យ សូម ឲ្យ បាន ដល់ វិញ្ញាណក្ខន្ធ វីរៈ កម្មាភិបាល យុទ្ធជន យុទ្ធ នារី អ្នកស្នេហាជាតិ ដែល បាន បាត់បង់ ជីវិត ដើម្បី បុព្វ ហេតុ ជាតិ មាតុភូមិ ជាតិ ស្នេហា នៃ យើង ផងដែរ ៕SRP

Read Previous

ឯកអគ្គរដ្ឋទូតឥណ្ឌា កោតសរសើរកម្ពុជាថាបានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩បានយ៉ាងល្អ

Read Next

ខឹងប្ដីផឹកស្រានិងប្រើអំពើហិង្សា មកលើខ្លួនញឹកញាប់ពេក ទ្រាំលែងបាន យកដំបងឈើគ្រញូងវាយសម្លាប់ចោល