ឈ្មួញគប់គិត គ្នាឈូសឆាយ បំផ្លាញដីព្រៃលិចទឹក ក្នុងស្រុកជីក្រែង យ៉ាងអនាធិបតេយ្យ
ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃច័ន្ទទី១៤ខែកញ្ញាព្រឹកមិញ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខមនមន្រ្តីរាជការចូលនិវត្តន៍ និងមន្ត្រីរាជការកំពុងបំពេញការងារនៃសាលាខេត្តកំពង់ចាម ជាង២០០នាក់ នៅសាលាខេត្តកំពង់ចាម ក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
ថ្ថ្លែងក្នុងពិធីសំណេះសំណាលលោក អ៊ុន ចាន់ដា បានកោតសរសើរ និងវាយតម្លៃខ្ពស់រាល់ការខិតខំប្រឹងប្រែងរបស់មន្រី្ដរាជការសាលាខេត្តទាំងអស់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ និងបន្តជំរុញនិងលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត ពិសេលការផ្តល់សេវាសារធារណៈដែលមានក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុង នីតិកាលទី៦នេះ ក្រោមការដឹកនាំរបស់សម្តេចជោ ហ៊ុន សែន។
អភិបាលខេត្តបានថ្លែងបន្តថានេះជាការជួបជុំគ្នាតាមគំរូថ្នាក់ដឹកនាំមុនៗ ជាពិសេសគឺ ឯកឧត្តម ហ៊ុន ណេង អតីតអភិបាលខេត្តកំពង់ចាម តែងតែធ្វើឡើង សម្រាប់ឱកាស បុណ្យភ្ជុំបិណ្ឌ ជាធម្មតាក្នុងឱកាសបុណ្យប្រពៃណីរបស់ជាតិយើង មានបុណ្យធំៗ ដល់ទៅ២ គឺរដូវបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី (លេីកលែងតែពេលមានការផ្ទុះនូវជំងឺកូវីដ១៩កន្លងទៅថ្មីៗនេះ) ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិម្តងៗ រដ្ឋបាលសាលាខេត្តយើងតែងតែបានធ្វើពិធីជួបសំណេះសំណាល ជាមួយបងប្អូនជាមន្ត្រីចូលនិវត្តន៍ ដែលជារាមច្បង និងបងប្អូនមន្ត្រីរាជការ កម្មករ រដ្ឋបាលសាលាខេត្តកំពង់ចាមទាំងអស់ ព្រមទាំងឧបត្ថម្ភនូវថវិកាមួយចំនួន ដើម្បីឲ្យបងប្អូនយកទៅប្រើប្រាស់ទៅតាមតម្រូវការ។
លោក អ៊ុន ចាន់ដា ក៏បានធ្វើការផ្តាំផ្ញេីថា ក្នុងនាមជាមន្ត្រីរាជការល្អគឺត្រូវផ្លាស់ប្ដូរឥរិយាបថពីចៅហ្វាយនាយទៅជាអ្នកបម្រើរាស្ត្រយ៉ាងពិតប្រាកដ ដេីម្បីធ្វើការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានគាប់ប្រសើរ ដោយឡែកចំពោះថ្នាក់ដឹកនាំល្អដែលនាំមកនូវភាពជោគជ័យនោះ គឺត្រូវផ្តល់ជូនមន្ត្រីក្រោមឱវាទ៣យ៉ាង ទី១-ត្រូវឲ្យមន្ត្រីចេះធ្វើការងារ ២-ត្រូវឲ្យមន្ត្រីមានសិទ្ធិសម្រេច និងទី៣-គឺត្រូវឲ្យមន្ត្រីមានធនធានសម្រាប់ចុះធ្វើការងារផងដែរ៕SRP












