ខេត្តសៀមរាប៖សិស្សសាលា៥នាក់និងបក្ខពួកត្រូវបាននគរបាលចាប់ខ្លួនពាក់ព័ន្ធករណីហិង្សា។
ការឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង២០ និង៤៥នាទី ថ្ងៃទី១៥ខែកញ្ញាឆ្នាំ ២០២០នៅត្រង់ចំណុចក្នុងហាងផឹកស៊ីដែលមានយីហោ the street ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌ ស្នងការនគរបាលខេត្តសៀមរាប បានឲ្យថ្លែងថាករណីនេះជនសង្ស័យ ពីក្រុមមានគ្នាចំនួន៨នាក់ដែលបាននាំគ្នាចូលផឹកក្នុងហាង ទាស់សំដីគ្នា ទើបវាយគ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់។
ជនសង្ស័យ១-ឈ្មោះ ប៉ូ សុងស៊ាង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្ស
មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប។
២-ឈ្មោះ សារុន ម៉ារ៉ាថេន ភេទប្រុសអាយុ១៨ ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។
៣-ឈ្មោះ ថន ប៊ុនឡុង ភេទប្រុសអាយុ១៨ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។
៤-ឈ្មោះ អិន លីហួរ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្ន ភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។
៥-ឈ្មោះ សួន ពិសែន ភេទប្រុសអាយុ១៨ ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ។
៦-ឈ្មោះ ឡុញ យូណាថាន ប្រុសអាយុ១៨ ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប។
៧-ឈ្មោះធឹម សុធន ភេទប្រុសអាយុ២១ឆ្នាំ មុរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកថ្មីសង្កាត់ ទឹកវិលក្រុង-ខេត្តសៀមរាប ។
៨-ឈ្មោះ ប៉ូ សុងហុង ភេទប្រុសអាយុ២១ឆ្នាំ មុខបងជាងសិប្បកម្មឈើ មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។
សូមរំលឹកថានៅមុនកើតហេតុថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២០នៅត្រង់ចំណុចក្នុងហាងផឹកស៊ីខាងលើ ក្រុមជនសង្ស័យ បាននាំគ្នាចូលផឹកស៊ី
វាយតប់គ្នា និងយកកៅអីដែក ដែលជាកៅអីសម្រាប់អង្គុយផឹកស៊ីគប់ទៅលើគ្នាទៅវិញទៅមក បណ្ដាលឲ្យរងរបួសបក្ខពួកម្ខាងទៀតមានឈ្មោះ ប៉ូ សុងហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរចិញ្ចឹមសត្វកង្កែប មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនៅត្រង់ចិញ្ចើមខាងស្ដាំនិងផុងលលាដ៏ក្បាល។
បើតាមលោកស្នងការបព្ជាក់ថាក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់និងឃាត់ខ្លួនបានជនសង្ស័យ៨នាក់។ ជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានចូលផឹកស៊ី និងប្រើអំពើហិង្សាពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងនគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP


