សូមអបអរសាទរ គ្រួសារ១ នៅខេត្តសៀមរាប ទទួលបានដីនិងផ្ទះ ពីអង្គការគោសប្បុរសដើម្បីកម្ពុជា
ខេត្តព្រះវិហារ៖ផ្ទះរបស់មន្ត្រីនគរបាលនិងកន្លែងជួសជុលរថយន្ត ត្រូវបានអគ្គិភ័យ បំផ្លាញទាំងស្រុង ក្នុងនោះផ្ទះពលរដ្ឋមួយខ្នងក៏រងការឆាបឆេះមួយចំនួនផងដែរ។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៧ខែ សីហា ឆ្នាំ២០២០ នៅវេលាម៉ោង៨និងនាទី ស្ថិតក្នុង ភូមិឆែបលិច ឃុំឆែប មួយ ស្រុកឆែប ខេត្តព្រះវិហារ។
សមត្ថកិច្ចបានឲ្យដឹងថាករណីអគ្គិភ័យ នេះមានចំនួន៣គ្រួសារ៖
គ្រួសារទី១ មាន ឈ្មោះ សេង សម្បត្តិ ភេទប្រុស អាយុ៣៦ឆ្នាំទីលំនៅបច្ចុប្បន ភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ មានមុខរបរ ជាជាងជួសជុល រថយន្តយន្ត ប្រពន្ធឈ្មោះប៊ុន អេងនាង អាយុ៣០ឆ្នាំ ជាមេផ្ទះ។ ត្រូវបានភ្លើងឆេះយានដ្ឋាន មួយខ្នងមានទំហំ១២ម×១៦ម ត្រូវបានភ្លើងឆេះទាំងស្រុង។
គ្រួសារទី២ ឈ្មោះ ធិន ថែប ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅ ភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ មុខរបរនជាមន្រ្តីនគរបាលប្រពន្ធ ឈ្មោះយ៉ែម កេមជាមេផ្ទះ ត្រូវបានភ្លើងឆេះអស់ ផ្ទះមួយខ្នង ដែលមានទំហំ ៩ម×៩ម ត្រូវបានខូចខាតទាំងស្រុង។
គ្រួសារទី៣ ឈ្មោះ ឃៀង គឹមសាន្ដ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅ ភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ មុខរបរកសិករ ត្រូវភ្លើងឆេះរាលមកឆេះអស់ជញ្ជាំងមួយចំហៀង។
សមត្ថកិច្ចបញ្ជាក់ថាមូលហេតុដែលឆេះនេះ បង្កឡើងដោយសាទុស្សសេខ្សែភ្លើង៕SRP លោកគីម គឹមឡាយ






