ព័ត៌មានទាន់ហេតុការណ៍ :

ទៅឆក់ត្រី បែជាស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម

សម្ដេចស ខេង ព្រួយបារម្ភ ព្រៃឈើ នៅតែ ទទួលរងការ កាប់បំផ្លាញ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន បុរស២នាក់ ករណីគ្រឿងញៀន

ល្បែងឡូតូ ចាក់លុយ តាមប្រព័ន្ធអុិនធើណេត បើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាត់ដំបង

លោក ដួង តារា ត្រូវបានតែងតាំង ជារដ្ឋលេខាធិការ នៃទីស្តីការ គណៈរដ្ឋមន្ត្រី

ស្ពាន«ស្ទឹងត្រង់-ក្រូចឆ្មារ» នឹងតភ្ជាប់ នៅ​ដេីម​ខែ​ធ្នូ​ ខាងមុខនេះ

ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប ចាប់ខ្លួន សន្តិសុខម្នាក់ «ករណីកាច់សោរក ម៉ូតូ» នឹងធ្លាប់ជាប់គុក ១០ឆ្នាំ ពីបទប្លន់

«គួរប្រុងប្រយ័ត្ន» បូមសាំងក្បែរចង្ក្រាន បណ្តាលអោយឆាបឆេះ តូបលក់ឥវ៉ាន់០១ខ្នង

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៣:៥៣ ព្រឹក

ឃាត់ខ្លួនមនុស្ស៥នាក់ ដកហូតបានថ្នាំញៀននិងអាវុធខ្លីមួយដើម

ខេត្តកំពង់ស្ពឺ៖ជនសង្ស័យប្រុសស្រី០៥នាក់ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីធ្វើការឃាត់ខ្លួនរួមជាមួយវត្ថុតាង ខណ:ចុះល្បាតតាមមូលដ្ឋាន។

ការឃាត់វេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ជនសង្ស័យ

ទី០១-ឈ្មោះ សំណាង ឈីត ភេទ ប្រុស អាយុ ១៧ឆ្នាំ នៅភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ

ទី០២-ឈ្មោះ នួន គា ហៅ ពុធ ភេទ ប្រុស អាយុ ១៧ឆ្នាំ នៅភូមិក្រាំងក្រូច ឃុំ ស្រុក ខេត្តកណ្ដាល

ទី០៣-ឈ្មោះ ញ៉ែម មករា ភេទ ប្រុស អាយុ ៣៤ឆ្នាំ នៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី

ទី០៤-ឈ្មោះ យិន យ៉ារ៉ូ ភេទ ប្រុស អាយុ ១៤ឆ្នាំ នៅភូមិអូរការ៉ុង ឃុំវាំងចាស់ ស្រុកឧដុង្គ

និងទី០៥-ឈ្មោះ សុន ធារ៉ា ភេទ ស្រី អាយុ ១៧ឆ្នាំ នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីឃាត់ខ្លួនដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១កញ្ចប់តូច , ជញ្ជីងថ្លឹងគ្រឿងញៀន ១ , ម៉ូតូ ២ , ទូរស័ព្ទដៃ ៤គ្រឿង , អាវុធខ្លី ម៉ាក K59 មួយដើម , បង់ ១ មានគ្រាប់ ៦គ្រាប់ , ដាវ ២ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ននគរបាលបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់៕SRP

Read Previous

ពលរដ្ឋប្រទះឃើញ សាកសពម្នាក់ នៅស្ទឹងសៀមរាប

Read Next

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់រថយន្តយីឌុបដឹកឈើមួយគ្រឿង