ព័ត៌មានទាន់ហេតុការណ៍ :

អភិបាលខេត្តកំពង់ចាម​ បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ ទប់ស្កាត់​ ការរំលោភបំពាន​ តំបន់​ដីព្រៃ​លិច​ទឹក​

មន្ត្រីគ្រោងដោះលែង «សត្វស្លាប៣ប្រភេទផ្សេងទៀត» ឲ្យមានសេរីភាព នៅក្នុងព្រៃធម្មជាតិអង្គរ

កម្លាំងអាវុធហត្ថ ចាប់ខ្លួនមនុស្ស៨នាក់ ករណីឈូសឆាយដីព្រៃលិចទឹក ធ្វើគម្រោងពុះឡូតិ៍លក់

នាយករដ្ឋមន្ត្រី ផ្ដល់អំណោយ ជូនពលរដ្ឋ កម្មករ កម្មការិនី ចំនួន៤២០គ្រួសារ នៅសង្កាត់ទួលសង្កែទី១

សម្ដេច ស ខេង ផ្ដល់អំណោយជូនកងកម្លាំង និងប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុក ទាំង១៤ ក្នុងខេត្តបាត់ដំបង

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១១:១៥ ល្ងាច

អភិបាលខេត្តកំពង់ចាម​ ​បញ្ជាឲ្យមន្ត្រី ចុះបិទទីតាំងទទួលបញ្ចាំណា បេី​គ្មានច្បាប់អនុញ្ញាត

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម លោក​​ អ៊ុន​ ចាន់ដា​ បានបញ្ជាមន្ត្រីពាក់ព័ន្ធ ឲ្យ​ធ្វើ​ការ​ត្រួត​ពិនិត្យ​កន្លែង​ទទួល​បញ្ចាំ​នានា​ បេី​សិនជា​គ្មាន​ច្បាប់​អនុញ្ញាត​ទេ​ គឺត្រូវបិទអាជីវកម្មនោះចោលតែម្ដងដើម្បីរួមគ្នាទប់ស្កាត់​ និងប្រឆាំងនូវបទល្មើសឧក្រិដ្ឋ។
ថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពី​លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាស​ទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែល​បាន​ធ្វើ​ឡើង​នាព្រឹក​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២០​ នៅ​សាលា​ខេត្ត​កំពង់ចាម​ ក្រោម​វត្តមាន​​នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង
គ្រឿងញៀន ។
លោក​​ អ៊ុន​ ចាន់ដា​ ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម​ បាន​សម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិនខ្លាចការនឿយហត់របស់កម្លាំង​សមត្ថកិច្ចយើង​ ចាប់ពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន​ ទៅលើការប្រើប្រាស់នូវវិធានការ​ និងមធ្យោបាយសរុប​ ដើម្បីរួមគ្នាទប់ស្កាត់​ និងប្រឆាំងនូវបទល្មើសឧក្រិដ្ឋ នោះគឺការជួញដូរ​ និងការប្រើប្រាស់គ្រឿងញៀន​ពីសំណាក់ក្រុមឧក្រិដ្ឋជន។ ដោយ​មាន​ការ​ពុះពារជំនះនូវគ្រប់ឧបសគ្គ​របស់​កម្លាំងសមត្ថកិច្ច​យើង​ បាន​បង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀន​ទាំង​នោះ ហើយបានបញ្ជូនទៅកាន់ស្ថាប័នតុលាការ ដើម្បីវិនិច្ឆ័យទោសជាបន្តបន្ទាប់​ ធ្វើឲ្យស្ថានភាពនៃបទល្មើសជួញដូរគ្រឿងញៀននៅក្នុងខេត្តកំពង់ចាម​ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២០នេះ មានការថយចុះគួរឲ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០១៩។
អភិបាលខេត្ត បាន​សង្កត់​ធ្ងន់ថា​ ផ្តេីម​ចេញ​ពី​​គ្រឿងញៀន​នេះ​ដែរ​ បទល្មើស​ផ្សេងៗ​ រួម​ទាំង​បទល្មើស​ព្រហ្មទណ្ឌ​ ក៏​កេីក​មាន​ឡើង​ផង​ដែរ​ ដូច្នេះ​ត្រូវ​ទាមទារ​ឲ្យ​មានការ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ ជាពិសេស​ត្រូវ​ពិនិត្យ​កន្លែង​ទទួល​បញ្ចាំនានា​ បេី​គ្មាន​ច្បាប់​អនុញ្ញាត​ទេ​ គឺត្រូវ​បិទ​អាជីវកម្ម​នោះ​ចោល​តែ​ម្ដង​។ ក្រៅ​ពី​ការងារ​នៅ​ខាង​ក្រៅ​ផ្ទះ​ សូម​កុំ​ភ្លេច​ពិនិត្យ​មើល​ក្នុង​ក្រុម​គ្រួសារយេីងផង​ បេី​មាន​ជាប់​ពាក់ព័ន្ធ​​សារធាតុ​ញៀន​ សូមកុំ​ឲ្យ​មាន​ការ​ខ្មាសអៀនអី​ គឺ​ត្រូវ​ប្រញាប់​បញ្ជួន​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ ដេីម្បី​ធ្វើ​ការ​ព្យាបាល​ផ្តាច់​ញៀន​។ ​
គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានបង្ក្រាបបទល្មើស ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅទូទាំងខេត្តកំពង់ចាម ចំនួន១៩៩ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៧០៣នាក់ ស្រី៣០នាក់ វត្ថុតាងរួមមាន គ្រឿងញៀនម្សៅក្រាមពណ៌សថ្លា ជាប្រភេទមេតំហ្វេតាមីន មានទម្ងន់ ១,៤១៦,៨៦ ក្រាមទាំងសំបក ជញ្ជីងអេឡិចត្រូន១០គ្រឿង និងសម្ភារពាក់ព័ន្ធនៃការបង្ក្រាបមួយចំនួនទៀត៕SRP

Read Previous

ក្រុមមន្ត្រីចុះពិនិត្យស្ថានភាពផ្លូវ សម្រាប់ការស្ថាបនា ៣៨ខ្សែនៅក្នុងក្រុងសៀមរាប

Read Next

សម្ដេច ហ៊ុន សែន អញ្ជើញផ្ដល់ចំណាប់អារម្មណ៍ ក្នុងកិច្ចប្រជុំកំពូលឆ្នាំ 2020 នៃវេទិកាសេដ្ឋកិច្ច ពិភពលោកតាមប្រព័ន្ធវីដេអូ