ព័ត៌មានទាន់ហេតុការណ៍ :

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ កន្លងមកទីផ្សារបន្លែក្នុងស្រុក មានតម្រូវការខ្ពស់ ក៏ប៉ុន្តែការផ្គត់ផ្គង់ ទាំងបរិមាណ និងគុណភាពនៅមានកម្រិត

ហែលឆ្លងទឹកស្ទឹងទំនប់តាគង់ មកដល់កន្លែងជ្រៅ បណ្តាលអោយលង់ស្លាប់

អ្នកតវ៉ា វិលត្រឡប់ទៅវិញ ក្រោយមន្ទីរការងារ សន្យាថា រកដំណោះស្រាយជូន

សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា សូមចូលរួម រំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំបំផុតចំពោះ លោក ជាង សុខា ដែលបានទទួលមរណភាព

អភិបាលខេត្តកំពង់ចាម៖ មាន​ផ្លូវ​ មានក្តីសង្ឃឹម ទីណា​មាន​ការ​អភិវឌ្ឍ ទីនោះ​ មានការរីកចម្រើន ​

សម្ដេច ស ខេង បង្ហាញលទ្ធផល ក្រុមការងារដោះស្រាយ មតិយោបល់ ឬសំណូមពរ នៅក្នុងទំព័រហ្វេសប៊ុក រយៈពេល៦ខែ

អាយស៊ីស៊ី-អង្គរ «ICC-Angkor» នឹងបើកកិច្ចប្រជុំ នៅថ្ងៃទី២៦ នឹង២៧

សម្តេច ហ៊ុន សែន ថ្លែងថា បានសរសេរលិខិត ទៅនាយករដ្ឋមន្ត្រី ឥណ្ឌា រួចហើយ ដើម្បីស្នើសុំ វ៉ាក់សាំងមមកចាក់ជូន ប្រជាពលរដ្ឋ

ផ្ទុះតវ៉ា ស្នេីអោយមន្ទីរការងារ ខេត្តសៀមរាប ជួយដោះស្រាយ ការបន្ថយ បុគ្គលិកចំនួន១៦១នាក់ របស់ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា VINCI/SCA/CAMS

សម្តេច ហ៊ុន សែន អញ្ជើញសម្ពោធ អគារទីស្តីការថ្មី ក្រសួងសាធារណការ នឹងវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន

ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២១ ម៉ោង ៥:៣២ ព្រឹក

ប៉ូលិសខេត្តសៀមរាបម្នាក់ ត្រូវបានដកតួនាទី ក្រោយរកឃើញមានសាធាតុញៀនក្នងខ្លួន

ខេត្តសៀមរាប៖ប៉ូលិសខេត្តសៀមរាបម្នាក់លោកអនុសេនីយ៍ទោ សាង រ៉ាយូ នាយរងការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការខេត្តសៀមរាប ត្រូវបានថ្នាក់ដឹកនាំបានសម្រេចដកតួនាទីរួចហើយ បន្ទាប់ពីពិនិត្យឃើញមានសារធាតុញៀនក្នុងខ្លួន។

ស្នងការស្ដីទីខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី តូច សាកល បានអះអាងថាករណីអនុសេនីយ៍ទោ សាង រ៉ាយូ នាយរងការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការខេត្តសៀមរាប កំពុងអនុវត្តវិន័យនៅការិយាល័យបុគ្គលិកនិងស្នើសុំទៅក្រសួងដើម្បីដកស័ក្តិ។ លោកបន្តថាដកតួរនាទី ហើយថ្នាក់ក្រសួងអ្នកសម្រេច។បើខាងក្រសួងពិនិត្យមើលថាត្រូវកាត់ក្របខណ្ឌគឺគេកាត់តែម្តង។

លោកវរសេនីយ៍ឯកអៀង មករា នាយការិយល័យបុគ្គលិក នៃស្នងការខេត្តសៀមរាបបានបញ្ជាក់ថា
ករណីមន្ត្រីនគរបាលខាងលើនេះ ត្រូវបានថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការអនុវត្តតាមដំណាក់កាលដូចខាងក្រោម៖
១. បានបញ្ជូនទៅមណ្ឌលអប់រំ និងកែប្រែ
២. បានធ្វើរបាយការណ៍បញ្ជូនទៅនាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការនគរបាលជាតិ ដើម្បីស្នើ សុំអនុវ ត្តន៍វិន័យ
៣.បច្ចុប្បន្នមន្ត្រីរូបនេះបានផ្អាកការងារបណ្តោះអាសន្ននិងយកមកអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បី រង់ចាំការសម្រេចពីថ្នាក់ដឹកនាំ ខាងលើ។

សូមរំលឹកថាកាលពីពេលថ្មីៗនេះមានការបង្ហោះព័ត៌មានតាមហ្វេសប៊ុកថាមានរថយន្តម៉ាក Mazda ពាក់ស្លាកលេខ នគរបាល 2-2355 ដែលបានចតនៅចំណុចជិតរបងវត្តគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដោយម្ចាស់រថយន្តបែកថ្នាំ។ ក្រោយមានការបែកធ្លាយបែបនេះស្នងការខេត្តបានចេញបញ្ជាក់ថាអ្នកបើករថយន្តខាងលើគឺគឺលោកអនុសេនីយ៍ទោ សាង រ៉ាយូ នាយរងការិយាល័យសន្តិសុខផ្ទៃក្នុងនៃស្នងការនគរបាលខេត្តសៀមរាប។

ពាក់ព័ន្ធករណីនេះលោកអនុសេនីយ៍ទោ សាង រ៉ាយូ បំភ្លឺថា លោកពិតជាបានបើកបររថយន្តពាក់ស្លាកលេខនគរបាលខាងលើនោះពិតប្រាកដមែន គឺបើកបរចេញពីកន្លែងហូបចុកជាមួយមិត្តភក្កិ ក្នុងស្ថានភាពស្រវឹង ទើបលោកសម្រេចចិត្តចតរថយន្តនៅចំណុចខាងលើដើម្បីចៀសវាងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ក៏ដូចជាអ្នកដទៃ។

លោកឧត្តមសេនីយ៍ត្រី តូច សាកល ធ្លាប់បានអះអាងថា នគរបាលខាងលើឈ្មោះសាង សាង រ៉ាយូ ត្រូវបានជំនាញបានយកទឹកនោមទៅពិនិត្យរកឃើញថានគរបាលរូបនេះមានសារធាតុញៀនក្នុងខ្លួន។

យោងតាមប្រភពច្បាស់ការណ៍បានឲ្យដឹងថាលោកអនុសេនីយ៍ទោ សាង រ៉ាយូ មានឪពុកជានគរបាលខេត្តសៀមរាបផងដែរដោយឪពុករបស់លោកមានតូនាទីជានាយការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការនគរបាលខេត្តសៀមរាប៕SRP

Read Previous

ចាប់រំលោភប្អូនថ្លៃ បានសម្រេចជាច្រើន ដង លើកនេះប្រពន្ធឃើញទាន់

Read Next

ជនជាតិព្នង នាំគ្នារំលឹក នូវទំនៀមទម្លាប់ ប្រពៃណី របស់ខ្លួន