ព័ត៌មានទាន់ហេតុការណ៍ :

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ជួញដូរ សត្វត្រចៀកកាំ នៅផ្សារលើធំថ្មី ត្រូវបានអស់ល័ក្ខ

ពលរដ្ឋ ប្ដឹង លោកលួង ឃីន ទៅសាលាក្រុងសៀមរាប  ករណីសង្ស័យ សាងសង់សំណង់ ពុំមានច្បាប់អនុញ្ញាត

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ «ត្រូវចូលរួមការពារ សន្តិភាព ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ»

នាយករដ្ឋមន្ត្រី បរិច្ចាគម៉ាស២​លាន និង​សម្ភារ វេជ្ជសាស្ត្រ ​ជូន​រដ្ឋាភិបាល ​មី​យ៉ាន់​ម៉ា

 ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ ពិនិត្យ សេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយ លើកលែងទោស

អាជ្ញាធរអប្សរា ព្រមានៗ ទៀតហើយ លើអ្នកប្រកាសលក់ដី នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ

ឈ្មួញកាយដីលក់រាប់ខែ​ ជំនាញទើបដឹង នាំគ្នាចុះទៅបិទ អាជីវកម្ម

ចាប់៣នាក់ នៅក្រុងសៀមរាប ដកហូតគ្រឿងញៀន១២កញ្ចប់ នឹងរឹបអូសសម្ភារ សង្ស័យសារធាតុផ្សំ សម្រាប់ការផលិត

ទំនាស់ពាក្យសម្តី កាប់សម្លាប់គ្មា មិនប្រណីដៃ

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៧:៤០ ល្ងាច

ជនជាតិព្នង នាំគ្នារំលឹក នូវទំនៀមទម្លាប់ ប្រពៃណី របស់ខ្លួន

ខេត្តស្ទឹងត្រែង៖ជនជាតិដើមភាគតិចព្នង បាននាំគ្នាសែនឡើងក្បាលស្រែដល់អ្នកតាភ្នំ ដើម្បីសុំសេចក្តីសុខ និងបង្ហាញពីប្រពៃណីទំនៀមទម្លាប់របស់ជនជាតិព្នងសម្រាប់កូនចៅជំនន់ក្រោយបានស្គាល់ និងជួយបន្តអភិរក្ស។

ក្នុងពិធីសែនក្បាលស្រែ នៅភូមិ ឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែងកាលថ្ងៃទី២២ខែកញ្ញា លោកច្រូ ញ៉ុង មេកន្រ្ទាញជនជាតិព្នងនៅក្នុងឃុំនេះ បាន ឱ្យដឹងថា ពិធីនេះមានគោលបំណងសុំឱ្យស្រែស្រូវដែលបានដាំដុះទទួលបានផ្លែផ្កាល្អនិងឱ្យលោកតាព្រៃភ្នំ ដែលថែរក្សាទឹក ដី ព្រៃឈើ ក្រំថ្ម អ្នកតាប្រយ៉ុងស្រែ ជួយ ការពារព្រៃឈើឱ្យនៅគង់វង្ស ដំណាំដាំដុះកុំឱ្យកើតជំងឺ និងកុំឱ្យមានសត្វព្រៃឬសត្វល្អិតចង្រៃមកយាយីស៊ីបំផ្លាញ។

លោកស្រី ឃ្លឿប ជា បានឱ្យដឹងថា តាំងពីលោកដឹងក្តីមក បងប្អូនជនជាតិតែងបានគោរពប្រពៃណីរបស់ជនជាតិ ដូចជាជនជាតិ ព្នង ព្រៅ គួយ ទំពួន ចារាយ ស្ទៀង គ្រឹង ការវែតជាដើមបានធ្វើពិធីនេះដូចគ្នា ជាពិសេសការសែន ព្រេន សុំព្រះធរណីឱ្យដាក់គ្រាប់ពូជដាំដុះ ដាក់ចុះដុះឡើង សែនប្រយ៉ុងស្រែសុំឱ្យបានភោគផលច្រើនសែនស្រូវឡើងជង្រុកទុកដាក់ឱ្យគង់វង្ស និងសែនដឹងគុណព្រះម៉ែ ដែលចិញ្ចឹមកូនចៅបានធំធាត់។

លោក តា គ្រុយូ ជនជាតិព្នង នៅភូមិក្បាលរមាសបានលើកឡើងថា៖ ពិធីនេះមិនខុសពីបងប្អូនខ្មែរធ្វើពិធីសែនព្រេននៅវត្តអារាមនោះទេ គ្រាន់តែបងប្អូនជនជាតិ បាននាំគ្នាធ្វើនៅតាមរោងអ្នកតា និងទី កន្លែងធ្លាប់គោរពបូជាផ្សេងៗ ដូចដែលចាស់ទុំជនជាតិ មានទម្លាប់ធ្វើជាយូរយា រមកហើយ។

លោកតាបន្តថា៖ពិធីសែនលើកនេះក៏ដូចសព្វដងដែរ មេកន្ទ្រាញតែងកោះហៅទាំងក្មេងចាស់ប្រុសស្រីមកជួបជុំសែន ព្រេន ប្រមូលគ្នាយកអាហារ នំចំណី មានមាន់ អង្ករ បង្អែម អន្សម ស្រាពាង ជា ដង្វាយ សែនព្រេន សុំឱ្យអ្នកតាប្រយ៉ុងស្រែជួយឱ្យស្រែស្រូវបានផលច្រើនទាំង អស់គ្នា។

សូមបញ្ជាក់ថា នៅស្រុកសេសានមាន អម្បូរជនជាតិព្នងនៅឃុំក្បាលរមាសជនជាតិព្រៅនៅឃុំកំភុន និងជនជាតិគ្រឹងនៅឃុំតាឡាត ដែលកំពុងអភិរក្សនៅប្រពៃណីនេះដូចគ្នា៕SRP

Read Previous

ប៉ូលិសខេត្តសៀមរាបម្នាក់ ត្រូវបានដកតួនាទី ក្រោយរកឃើញមានសាធាតុញៀនក្នងខ្លួន

Read Next

ឃាត់មនុស្សពីរនាក់ ដកហូតថ្នាំញៀនមួយកញ្ចប់