ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបាននគរបាល ក្រុងសៀមរាប ឃាត់ខ្លួន ពាក់ព័ន្ធនឹងអំពើលួចមានស្ថានទម្ងន់ទោស ( លួចទូរស័ព្ទ- លួចគាស់ផ្ទះ ) នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ការឃាត់ខ្លួននៅត្រង់ចំណុចត្រង់ផ្លូវជាតិលេខ៦ មុខផ្លូវចូលបុរីសៀង ណាំ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប នាយប់ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០ ដោយនគរបាលសង្កាត់ជ្រាវ តាមបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការក្រុងសៀមរាប បន្ទាប់ពីទទួលបណ្តឹងរបស់ជនរងគ្រោះ។
ជនសង្ស័យឈ្មោះគ្រី ភារិន ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងព្រីង សង្កាត់ត្រពាំងព្រីង ក្រុង.ខេត្តក្រចេះ ទីលំនៅបច្ចុប្បន្ននឹងមុខរបរ មិនពិតប្រាកដ។ជនរងគ្រោះឈ្មោះលាំ លាត ភេទប្រុស អាយុ២៤ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។ ដោយបាត់បង់រួមមាន៖កុំព្យូទ័រ ចំនួន០២គ្រឿង ទូរស័ព្ទម៉ាកណូគារចុចពិលចំនួន០៣គ្រឿង កាបូបលុយ មានលុយចំនួន៦០០០រៀល នាឡិកាចំនួន០៣គ្រឿង កាក់ប្រាក់បាត(លុយថៃ)០១ថង់ដៃ នឹងកាបូបស្ពាយចំនួន០២ខោអាវមួយចំនួនព្រមទាំងចិញ្ជៀនប្លាទីន០១វង់។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចនៅក្រុងសៀមរាបចំនួន០២លើកមាន៖
លើកទី០១-នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៧.០០នាទីស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប បានទូរស័ព្ទមួយគ្រឿងម៉ាកហ៊ូវ៉ៃពណ៌ខៀវ( ជនរងគ្រោ:មិនទាន់ប្តឹង)។
លើកទី០២-នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២៣.៣០នាទី ស្ថិតក្នងបុរីសៀងណាំ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
ជនសង្ស័យថាចាប់ពីឆ្នាំ២០១៨ មកទាល់ពេលនេះ ខ្លួនធ្លាប់បានធ្វើ សកម្មភាពលួចគាស់ទម្លុះទម្លាយ បានជាង២០ដង នៅក្រុង.ខេត្តក្រចេះ។
បច្ចុប្បន្ននគរបាលកសាងសំណុំបញ្ជូនទៅតុលាការ។ ចំណែកសម្ភារវត្ថុតាងនិងប្រគល់ជូនជនរងគ្រោះវិញ។
សូមជម្រាបថាហេតុការណ៍លួចនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២៣.៣០ នាទី ស្ថិតក្នងបុរីសៀងណាំ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប៕SRP





