ព័ត៌មានទាន់ហេតុការណ៍ :

លោក ហ៊ុន ប៉ូគា នាំយកអំណោយ និងថវិកាជូននាយកសាលាបឋមសិក្សា ទៀ បាញ់ សែនជ័យគូលេន

ពលរដ្ឋ​ជាង​៧០០គ្រួសារ​ នៅតំបន់បិទខ្ទប់​ ក្នុងស្រុកកងមាស​ ទទួលបានអំណោយពីសម្តេចហ៊ុន​ សែន​

ការកាប់បំផ្លាញព្រៃឈើ ក្នុងស្រុកកែវសីម៉ា នៅតែបន្តកើតមាន

ឈាមស្រែកស្បែកហៅ ចាប់ខ្លួនប្ដីដែលបានសម្លាប់ ស្ត្រីអានិកជនខ្មែរ នៅក្រុងសៀមរាប

អភិបាលខេត្តកំពង់ចាម ផ្តាំផ្ញេី​ដល់​ពលរដ្ឋ​ ដែលទទួលបានអំណោយ ទៅ​​ជួសជុលផ្ទះឡើង​វិញ​

ក្រុមមន្ត្រីនាំគ្នាលើកដាំដើមពោធិ៍ «អ្នកតាក្រហម ក» ឡើងវិញបន្ទាប់ពីបានដួលរលំ

កម្ពុជាចាប់ផ្ដើមនាំផ្លែស្វាយស្រស់៨០តោន ចេញទៅកាន់ទីផ្សារ ប្រទេសចិន

អាជ្ញាធរខេត្តត្បូងឃ្មុំ បដិសេធ ដួលរលំដើម ពោធិ៍ជើងខាល «ប្រវត្តិស្នេហ៍ ទុំទាវ»

មនុស្ស៣នាក់បានស្លាប់ នៅស្រុកសូទ្រនិគម ដោយគ្រោះធម្មជាតិ

ឃាតកម្មសម្លាប់ «មិត្តស្រីរបស់ខ្លួន» នៅក្រុងសៀមរាប ជនដៃដល់រត់រួចគេចខ្លួនបាត់

ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ៤:៥៩ ព្រឹក

ក្រសួងមហាផ្ទៃ បដិសេធ សំដីរបស់ លោក អេង ឆៃអ៊ាង

ភ្នំពេញ៖ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានធ្វើការបដិសេធចំពោះការលើកឡើងរបស់ ឈ្មោះ អេង ឆៃអ៊ាង អ្នកនយោបាយជាប់បម្រាមតុលាការកម្ពុជា ដែលកំពុងរស់នៅក្រៅប្រទេស ដោយបានធ្វើអត្ថាធិប្បាយក្នុងវិទ្យុបរទេសមួយ កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ដោយនិយាយបំផ្លើស មិនទទួលស្គាល់ការពិត ក្នុងន័យចោទប្រកាន់អាជ្ញាធរមូលដ្ឋានថា ជាអ្នកគៀបសង្កត់សិទ្ធិប្រជាពលរដ្ឋ និងប្រព្រឹត្តអំពើពុករលួយទៅវិញ។
ការអធិប្បាយនេះបានបញ្ជាក់អោយឃើញពីចរិតពិត នៃអ្នកនយោបាយប្រឆាំងដែលមានភ្នែកភ្លឺ តែធ្វើពុតជាមនុស្សខ្វាក់ ធ្វើមិនដឹងមិនលឺ មើលមិនឃើញ នូវសមិទ្ធផល និងស្នាដៃ ជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើកន្លងមក។

ក្រសួងមហាផ្ទៃ សូមគូសបញ្ជាក់បន្ថែមថា ប្រសិនដូចទៅនឹងអ្វីតាមការលើកឡើងរបស់ឈ្មោះ អេង ឆៃអ៊ាង បានលើកឡើងមែននោះ រាជរដ្ឋាភិបាលមិនអាចស្ថិតនៅគង់វង្សរហូតដល់សព្វថ្ងៃនេះ ហើយក៏មិនអាចកសាងប្រទេសអោយរីកចម្រើន និងរក្សាបានសន្តិសុខ សន្តិភាពជូនប្រជាជន និងប្រទេសជាតិបានដូចសព្វថ្ងៃឡើយ។

ក្រសួងមហាផ្ទៃ ចាត់ទុកថា ការអត្ថាធិប្បាយរបស់ឈ្មោះ អេង ឆៃអ៊ាង គឺជាសំដីភូតកុហក គ្មានខ្លឹមសារ ដោយគ្រាន់តែនិយាយអោយលឺសំលេង និងកុំអោយតែគូកន និងបក្សពួករបស់ខ្លួនបំភ្លេចឈ្មោះខ្លួនតែប៉ុណ្ណោះ៕SRP

Read Previous

អាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនមនុស្ស១១នាក់ ដកហូតថ្នាំញៀន៦២កញ្ចប់

Read Next

ផ្ទះពីរខ្នងនិងទ្រព្យសម្បត្តិ ជាច្រើននៅក្រុងសៀមរាប ត្រូវបានអគ្គិភ័យ បំផ្លាញគ្មានសល់