ព័ត៌មានទាន់ហេតុការណ៍ :

លោក ហ៊ុន ប៉ូគា នាំយកអំណោយ និងថវិកាជូននាយកសាលាបឋមសិក្សា ទៀ បាញ់ សែនជ័យគូលេន

ពលរដ្ឋ​ជាង​៧០០គ្រួសារ​ នៅតំបន់បិទខ្ទប់​ ក្នុងស្រុកកងមាស​ ទទួលបានអំណោយពីសម្តេចហ៊ុន​ សែន​

ការកាប់បំផ្លាញព្រៃឈើ ក្នុងស្រុកកែវសីម៉ា នៅតែបន្តកើតមាន

ឈាមស្រែកស្បែកហៅ ចាប់ខ្លួនប្ដីដែលបានសម្លាប់ ស្ត្រីអានិកជនខ្មែរ នៅក្រុងសៀមរាប

អភិបាលខេត្តកំពង់ចាម ផ្តាំផ្ញេី​ដល់​ពលរដ្ឋ​ ដែលទទួលបានអំណោយ ទៅ​​ជួសជុលផ្ទះឡើង​វិញ​

ក្រុមមន្ត្រីនាំគ្នាលើកដាំដើមពោធិ៍ «អ្នកតាក្រហម ក» ឡើងវិញបន្ទាប់ពីបានដួលរលំ

កម្ពុជាចាប់ផ្ដើមនាំផ្លែស្វាយស្រស់៨០តោន ចេញទៅកាន់ទីផ្សារ ប្រទេសចិន

អាជ្ញាធរខេត្តត្បូងឃ្មុំ បដិសេធ ដួលរលំដើម ពោធិ៍ជើងខាល «ប្រវត្តិស្នេហ៍ ទុំទាវ»

មនុស្ស៣នាក់បានស្លាប់ នៅស្រុកសូទ្រនិគម ដោយគ្រោះធម្មជាតិ

ឃាតកម្មសម្លាប់ «មិត្តស្រីរបស់ខ្លួន» នៅក្រុងសៀមរាប ជនដៃដល់រត់រួចគេចខ្លួនបាត់

ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ៦:១០ ព្រឹក

មន្ត្រីខេត្តសៀមរាប ឃាត់ខ្លួនមនុស្សពីរនាក់ និងរថយន្តម៉ាកឡង់គ្រីស័រ ដឹកសត្វប្រវឹកព្រៃ៥៥៣ក្បាល

ខេត្តសៀមរាប៖ក្រុមមន្ត្រីខេត្តសៀមរាប បានធ្វើការឃាត់មនុស្សពីរនាក់និងរថយន្ត១គ្រឿង ពាក់ព័ន្ធករណីដឹកសត្វព្រៃ។ ហេតុការណ៍បានធ្វើឡើងនៅវេលាម៉ោង១២និង៣០ នាទី ឈានចូលព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០នេះនៅចំណុចភូមិជ្រៃ  ឃុំកណ្ដែក  ស្រុកប្រាសាទបាគង  ខេត្តសៀមរាប។ រថយន្តម៉ាកឡង់គ្រីស័រពណ៌ត្រេអ៊ីប៉ារា  ពាក់ស្លាកលេខ ខម2-6158 ដឹកសត្វប្រវឹកព្រៃចំនួន៥៥៣ក្បាល។

ជនសង្ស័យទាំង០២ នាក់  ជាអ្នកបើកបរ និងអ្នករួមដំណើរ  ទី១/ឈ្មោះ  យ៉េង ឈុនហេង ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃឬស្សី  សង្កាត់ពន្លក  ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ និងទី២/ឈ្មោះ  ឆាត  រស្មី រស់នៅភូមិគាប ឃុំទឹកផ្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មន្ត្រីបានឲ្យដឹងថាបន្ទាប់ពីបានសាកសួរ  ជនសង្ស័យបានសារភាពថា សត្វប្រវឹកព្រៃទាំងនេះ ត្រូវបានពួកគេ លួចនាំចូលមកពីខេត្តស្រះកែវ ប្រទេសថៃ  បម្រុងយកទៅលក់នៅរាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគងសហការ  ជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច  ខេត្តសៀមរាប ប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Read Previous

សំណាងណាស់ ចាប់បានមុន កុំអីអ្នកសៀមរាប ត្រូវបាត់ម៉ូតូទៀត

Read Next

ឃាត់ខ្លួនបុរសម្នាក់ ករណីជួញដូរគ្រឿងញៀន