ហាយឡែនឌ័រ ស្លាកលេខ ខ.ម បើកបុករថយន្តធុនធំពីក្រោយ នៅស្រុកសូទ្រនិគម បណ្ដាលឲ្យរបួស២នាក់
ខេត្តកណ្ដាល៖រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឱ្យកសិករ រួមគ្នាចងក្រងជាបណ្តុំអាជីវកម្មបន្លែ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ហើយទទួលបានប្រាក់ចំណូលកើនឡើងថែមទៀតផង។
ក្នុងឱកាស ចុះពិនិត្យផលិតកម្មដំណាំបន្លែ មានត្រប់ ត្រសក់ ននោងជ្រុង ននោងមូល ត្រឡាច និងប៉េងប៉ោះ របស់កសិករ នៅភូមិបឹងក្រចាប់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និង នេសាទ បានមានប្រសាសន៍ថាការចងក្រងនិងពង្រឹងបណ្តុំអាជីវកម្មបន្លែ គឺដើម្បីធានាបានទីផ្សារ តម្លៃ និងនិរន្តរភាពនៃការផ្គត់ផ្គង់ ដោយអនុវត្តតាមផលិតកម្មកសិកម្មតាមកិច្ចសន្យា។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការអនុវត្តដូច្នេះ នឹងឈានទៅធ្វើឲ្យផលិតកម្ម បន្លែមាននិរន្តរភាព ធានាបរិមាណផ្គត់ផ្គង់ ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រាក់ចំណូលគ្រួសារ ដើម្បីចូលរួមចំណែកជួយរក្សាបាននូវ សន្តិសុខស្បៀងក្នុងគ្រួសារបានយ៉ាងល្អ ក្នុងខណ:ដែលពិភពលោកកំពុងជួបបញ្ហាវិបត្តិជំងឺកូវីដ-១៩ ។
ម្ចាស់ចម្ការបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមអភិបាលខេត្ត និងជាពិសេសមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ដែលតែងតែផ្តល់កម្លាំងចិត្ត គាំទ្រ និងជួយជាបច្ចេកទេសរៀងរហូតមក ធ្វើឲ្យផលិតកម្មបន្លែរបស់បងប្អូនរីកចម្រើនធំធាត់ មកទល់បច្ចុប្បន្ន ប៉ុន្តែមានបញ្ហាសំខាន់មួយគឺតំបន់នេះ ទឹកទន្លេឡើងលិចរៀងរាល់ឆ្នាំ ទើបតែឆ្នាំនេះ ពុំមានទឹកលិចទេ ដូច្នេះពួកគាត់ អាចដាំបានបន្តទៀត៕SRP




