ព័ត៌មានទាន់ហេតុការណ៍ :

លោកហ៊ុន​ ម៉ាណែត ផ្ដល់អំណោយជូនកម្លាំងប្រជាការពារ និង​កម្មករ ដែល​បាន​ចូលរួម​​ដោះស្រាយ បញ្ហាជំនន់ទឹកភ្លៀង

ស្នងការខេត្តស្ទឹងត្រែង ចេញលិខិតថា «សារព័ត៌មាន ចុះផ្សាយខុសការពិត»

មេប៉ូលិសខេត្តបាត់ដំបង ព្រមានចាត់វិធានការ លើមន្ត្រីនគរបាលណា ដែលមិនដោះស្រាយបញ្ហាជូនពលរដ្ឋ ឲ្យបានទាន់ពេលវេលា

ដីសហគមន៍ នៅស្រុកឈូក ត្រូវបានគេគ្វៀល លក់ទៅឱ្យក្រុមឈ្មួញ តាមអំពើចិត្ត

អាជ្ញាធរខេត្តសៀមរាប ដាំកូនឈើប្រភេទប្រណិត២ពាន់ដើម

លោកគុជ លីណា នាំអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋ៥៣គ្រួសារ រងគ្រោះ ដោយសារជំនន់ទឹកភ្លៀង នៅស្រុកជីក្រែង

លោកពេជ្រ ភារុណ មន្ត្រីសាលាស្រុករវៀង រងការរិះគន់ថា «រកស៊ីឈើខុសច្បាប់»

ពលរដ្ឋ​ជិត​៤០០គ្រួសារ​ រងផលប៉ះពាល់​ ដោយជំនន់ទឹកភ្លៀង ទទួលបានអំណោយ របស់លោក ហ៊ុន ម៉ាណែត ​

ក្រឡាប់រថយន្ត នៅស្រុករវៀង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល១៧នាក់

ពលរដ្ឋរស់នៅ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការគូលែន ៣១៧ ទទួលបាន «ប័ណ្ណកម្មសិទ្ធិដីធ្លី»

ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១១:៥២ ល្ងាច

ពលរដ្ឋលើកគ្នា មកសាលាខេត្តសៀមរាប សុំរកដំណោះស្រាយ ខណ:អាជ្ញាធរ តម្រូវរុះរើផ្ទះ

ខេត្តសៀមរាប៖ប្រជាពលរដ្ឋចំនួន៩២គ្រួសារ នៅព្រឹកថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២០នេះ បានលើកគ្នាមកកាន់សាលាខេត្ត បំណងសុំអោយអាជ្ញាធរជួយរកដំណោះស្រាយ ខណ:តម្រូវអោយពួកគាត់រុះរើផ្ទះចេញពីលើផ្លូវ ដែលនឹងត្រូវស្ថាបនាក្នុងពេលដ៏ខ្លីខាងមុខ។ ប៉ុន្តែនៅពេលប្រមាណជាង១ម៉ោងក្រោយ ក្រុមពលរដ្ឋ ក៏បានវិលទៅផ្ទះរៀងខ្លួនវិញ បន្ទាប់ពីមន្ត្រីសាលាខេត្ត សន្យាចុះទៅពិនិត្យជាក់ស្តែនៅតាមផ្ទះ។
ក្រុមពលរដ្ឋខាងលើ រស់នៅក្នុងសង្កាត់គោកចកក្រុងសៀមរាប ដោយសាងសង់ផ្ទះនៅលើផ្លូវលេខ២២(សំណង់មិនរៀបរយ) ស្ថិតក្នុងភូមិសង្កាត់ខាងលើ។
នៅមុខសាលាខេត្តសៀមរាប ក្រុមពលរដ្ឋខាងលើបានលើកឡើងថា ពួក គាត់មកសាលាខេត្តនេះ មិនមែនតវ៉ាឬធ្វើកូដកម្មអ្វីនោះទេ គឺគ្រាន់តែមកសុំអោយអាជ្ញាធរ ពិចារណា និងរកដំណោះស្រាយណាមួយដល់ពួកគាត់។ ត្បិតពេលនេះជារដូវវស្សា ភ្លៀងធ្លាក់ជោគជាំជាប្រចាំ ហើយអាជ្ញាធរចេញលិខិតតម្រូវអោយពួក គាត់រុះរើផ្ទះ អោយរួចរាល់ត្រឹមថ្ងៃទី២ខែតុលាឆ្នាំ ២០២០ខាងមុខនេះ។
ពលរដ្ឋម្នាក់ ក្នុងចំណោម៩២គ្រួសារ បានលើកឡើងថា ពួកគាត់ទទួលស្គាល់ថា សំណង់ ផ្ទះរបស់ពួកគាត់ ពិតជាសាងសង់ដោយខុសច្បាប់។ព្រោះសាងសង់លើផ្លូវ ប៉ុន្តែពួកគាត់ពិតជាគ្មានទី ជម្រក ម្យ៉ាងទៀតការរុះរើគឺមានការខូចខាត ចឹងទេការនាំគ្នាមកសាលាខេត្តគឺបំណង សុំអោយអាជ្ញាធរជួយផ្តល់ទីជម្រក។ ក្នុងករណីតានតឹង ក៏សុំអោយជួយផ្តល់ជាថវិកា ខ្លះៗ សម្រាប់ការរុះរើ តែក៏សុំពន្យាពេល អោយផុតរដូវភ្លៀង។ ពលរដ្ឋថា ការវិលទៅផ្ទះវិញរបស់ពួកគាត់ គឺរំពឹងថាអាជ្ញាធរ នឹងជួយដោះស្រាយ តាមភាពជាក់ស្តែង។
ឆ្លើយតប នឹងការលើគ្នាមកសាលាខេត្ត របស់ពលរដ្ខ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្ត សៀមរាប លោកលី សំរិទ្ធបានមានប្រសាសន៍នៅរសៀលថ្ងៃដដែលនេះថា មន្ត្រីជំនាញបានកំពុងចុះទៅសិក្សាជាថ្មីហើយ។ លទ្ធផលយ៉ាងណានោះ រងចាំមើលសំណើររបស់ពួកគាត់សិន ថាអាជ្ញាធរទទួល យកបានឬយ៉ាងណា។

លោកអភិបាលបញ្ជាក់ថា ប្រសិនបើមិនអាចទទួលយកបាន ហើយក្នុងករណីចាំបាច់ គឺត្រូវតែអនុវត្តវិធានការរដ្ឋបាល(រុះរើ)។ ពីព្រោះសំណង់មិនរៀបរយទាំងនោះ គឺសង់លើផ្លូវលេខ២២តែម្តង។ តែយ៉ាងណា អាជ្ញាធរនិងរកគ្រប់វិធីក្នុងការដោះស្រាយ។
ទោះយ៉ាងណាការលើកគ្នាមកកាន់សាលាខេត្ត របស់ក្រុមពលរដ្ឋ៩២គ្រួសារនេះ គេមិនឃើញមានកងកម្លាំងសមត្ថកិច្ចដាក់ពង្រាយក្នុងការទប់ស្កាត់អំពីការកើតអំពើហិង្សា ដូចការតវ៉ារបស់ពលរដ្ឋមុនៗនោះទេ។ គឺមានត្រឹមតែប៉ូលិសមូលដ្ឋាន៤ទៅ៥នាក់ប៉ុណ្ណោះ ដែលស្ថិតក្នុងហ្វូងពលរដ្ឋ៕SRP

Read Previous

ឃាតកម្ម ស្ត្រីជាប្រពន្ធ ចាក់សម្លាប់ប្ដី

Read Next

នៅក្មេងៗណាស់ បែក្លាយជាចោរលួច ដ៏សកម្ម សង្ឃឹមថាក្រុងសៀមរាប លែងមានទៀតចុះ