ព័ត៌មានទាន់ហេតុការណ៍ :

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

វិវាទដីធ្លីជាង២ឆ្នាំ ត្រូវបាន លោកដួង តារា និងមន្ត្រីខេត្តកំពត រួមគ្នាដោះស្រាយបញ្ចប់ តាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ

លិខិតចំហ គោរពជូន ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១២:១៤ ព្រឹក

បទល្មើសព្រៃឈើ ចេញពីខេត្តព្រះវិហារ តាមផ្លូវ៦២ គ្មានអ្នកបង្ក្រាប

ខេត្តកំពង់ធំ៖សកម្មភាពដឹកជញ្ជូនឈើចេញពីទឹកដីខេត្តព្រះវិហារ តាមផ្លូវជាតិលេខ៦២មកកំពង់ធំបានកើតមានយ៉ាងអនាធិបតេយ្យបំផុតប៉ុន្តែអាជ្ញាធរខេត្តព្រះវិហារនិងជំនាញពាក់ព័ន្ធមិនមានឆន្ទះក្នុងការបង្ក្រាបឡើយ។ ប្រការដែលអាជ្ញាធរខេត្តព្រះវិហារនិងជំនាញពាក់ព័ន្ធមិនទប់ស្កាត់បង្ក្រាបបែបនេះត្រូវបានគេសង្ស័យថាបានគប់គិតគ្នាជាប្រព័ន្ធ។

ជាក់ស្ដែងនៅទី២ ខែតុលាឆ្នាំ ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦២ មន្ត្រីជំនាញខេត្តកំពង់ធំបានបង្ក្រាបរថយន្តស៊ាំយ៉ុងដឹកឈើល្មើសច្បាប់មួយគ្រឿងដែលឈ្មួញបានដឹកចេញពីទឹកដីខេត្តព្រះវិហារ នៅចំណុចភូមិឥន្ទខ្មា ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ រថយន្តដែលមន្ត្រីខេត្តកំពង់ធំបង្ក្រាបពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2F-8643 ដឹកឈើលេខ១ ប្រភេទឈើឈ្លិក សរុបចំនួន (៣.៣៣០)ស្មើរនិង៣គីប៣ផ្លាន។
សូមបញ្ជាក់ថាការដឹកជញ្ជូនឈើដោយខុសច្បាប់ចេញពីទឹកដីខេត្តព្រះវិហារចូលខេត្តកំពង់ធំបានកើតមានយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែអាជ្ញាធរជំនាញមិនបង្ក្រាបឡើយ។ ឈ្មួញឈើដ៏ធំដែលបានធ្វើសកម្មភាពដឹកឈើចេញពីខេត្តព្រះវិហារ គឺឈ្មោះធី៕SRP

Read Previous

ប្ដីប្រពន្ធខ្មែរឥស្លាមពីរនាក់ ជួញដូរគ្រឿងញៀន ត្រូវបានចាប់ខ្លួន

Read Next

សមត្ថកិច្ចស្រុកបារាយណ៍ បង្ក្រាបរ៉ឺម៉កដឹកឈើមួយគ្រឿង