ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៨:០៩ ល្ងាច

អភិបាលខេត្តសៀមរាប បញ្ជាឲ្យមន្ត្រីទប់ស្កាត់ ការរុករាន ក្នុងតំបន់ការពារធម្មជាតិ យកដីរដ្ឋ ធ្វើជាកម្មសិទ្ធិរបស់ខ្លួន

ខេត្តសៀមរាប៖ថ្លែងក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាព ការពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផលជាក់ស្តែង ក្នុងតំបន់ការពារធម្មជាតិ នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី ០២ ខែ តុលា ម្សិលមិញ លោក ទៀ សីហា បានជម្រុញដល់អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ និង មេភូមិ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការរុករាន ក្នុងតំបន់ការពារធម្មជាតិ ដើម្បីវាតទីយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន។​ ត្រូវចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និង ទទួលបានលទ្ធផលល្អប្រសើរ គឺយើងត្រូវតែពន្លឿនក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីនៅតាមស្រុកនីមួយៗ ឲ្យបានរួចរាល់ក្នុងឆ្នាំ២០២១ខាងមុខនោះជាកំហិត។

អភិបាលខេត្តលោកទៀ សីហា បន្តថា នេះជាឱកាសដែលអាជ្ញាធរមូល ដ្ឋាន គឺត្រូវគ្រប់គ្រងដីធ្លីនៅក្នុងដែលសមត្ថកិច្ចរដ្ឋបាលខ្លួនគ្រប់គ្រងឲ្យបានជាក់ច្បាស់ ដើមី្បក្នុងការធ្វើសម្រងទិន្នន័យឲ្យបានត្រឹម ត្រូវ ព្រមទាំងធ្វើការស្រាវជ្រាវពីប្រវត្តិសាវតាប្រជាពលរដ្ឋបានច្បាស់ ដើមី្បធ្វើការស្នើសុំទៅរាជរដ្ឋាភិបាល ស្នើសុំធ្វើការឆ្វៀលដីជូន ពួកគាត់ទៅតាមការជាក់ស្តែង។ តែនៅក្នុងពេលនេះការធ្វើទិន្នន័យបានច្បាស់លាស់ នឹង ផ្តល់ជូនពួកគាត់ហើយនោះ តែបែជាពួក គាត់នៅតែបំពាន រុករានយកដីរដ្ឋបន្តនោះ នឹងត្រូវចាត់ការអនុវត្តទៅតាមច្បាប់រដ្ឋបាលផងដែរ។ ម៉្យាងទៀតអាជ្ញាធរមូលដ្ឋានទាំង អស់ ក៏ត្រូវធ្វើការពន្លឿនក្នុងការធ្វើទិន្នន័យប្រជាពលរដ្ឋឲ្យបានចប់សព្វគ្រប់ ដើមី្បបានទិន្នន័យសម្រាប់ជាធាតុចូលក្នុងការកំណត់ បែងចែកតំបន់។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន មន្ត្រីនានាពាក់ព័ន្ធជុំវិញខេត្តផងដែរ។

លោកសៅ សុភាព បានលើកឡើងថា តំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប មានចំនួន០៨កន្លែង ដែលមានផ្ទៃដីសរុបប្រមាណ ២៣៣ពាន់៦៨៨ហិកតា ក្នុងនោះតំបន់ការពារទេសភាពអង្គរមានទំហំ ១០ពាន់៨០០ហិចតា , ឧទ្យានជាតិព្រះជ័យវរ័្មន.នរោត្តម (ភ្នំគូលែន) មានទំហំ ៣៧ពាន់៣៧៣ហិកតា (ក្នុងនោះដីអាស្រ័យផល មាន ១៥៣ហិកតា , ដីចំការ ២ពាន់៨៥៣ហិកតា , ការសង់ខ្ទម និង បោះបង្គោលរបងអាណាធិបតេយ្យ ១៥៨ខ្នង ) , ដែន ជម្រកសត្វព្រៃគូលែន.ព្រហ្មទេព ទំហំ ៤២ពាន់៩០៣ហិកតា , ដែនជម្រកសត្វព្រៃបឹងពែរ ទំហំ ៣៧ពាន់៤៦៩ហិកតា ដែន ជម្រកសត្វព្រៃភ្នំត្នោត.ភ្នំពក ទំហំ ១៧ពាន់៥៦៩ហិកតា , តំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប (សត្វខឹ្សប) ទំហំ ៤ពាន់៨៧១ហិកតា , តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ទំហំ ៧៧ពាន់៧០៣ហិកតា និង តំបន់ ស្នូលបឹងទន្លេឆ្នា (តំបន់រ៉ាមសារ) ទំហំ ៥ពាន់ហិកតា ។ ក្នុងនោះដែរក៏មានសហគមន៍ការពារធម្មជាតិ ចំនួន១០កន្លែង មានផ្ទៃដីសរុប ១២ពាន់៩៨៤ហិកតា មានប្រជាពលរដ្ឋ ៣ពាន់៩៩គ្រួសារ ដែលបានគ្រប់គ្រងដីព្រៃសហគមន៍តំបន់ ការពារធម្មជាតិ ឲ្យមាននីរន្តរភាព។ ក្នុងនោះដែរឯកឧត្តម ក៏បានលើកនូវបទពិសោធន៍ និង វិធានការល្អៗមួយចំនួន ក្នុងការធ្វើទិន្នន័យដីធ្លី ឲ្យបានចប់សព្វគ្រប់ ដើមី្បបញ្ចប់នូវបញ្ហាវិវាទដីធ្លី និង ការរុករានទន្រ្ទានដីរដ្ឋដោយខុសច្បាប់ផងដែរ៕SRP

Read Previous

អាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនមនុស្ស៤នាក់ ករណីគ្រឿងញៀន

Read Next

លោកទៀ សីហា ដឹកនាំប្រតិភូ ទៅបំពេញទស្សនកិច្ច ដំណើរការនៃការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ នៅខេត្តព្រះសីហនុ