ព័ត៌មានទាន់ហេតុការណ៍ :

លិខិតអ្នកអាន៖ ឈូសផ្នូរខ្មោច នៅក្រុងសៀមរាប សម្រាប់ធ្វើដីឡូតិ៍លក់

ចាប់ខ្លួនផ្កាយ២ម្នាក់ ករណីរត់ការចូលបម្រើការងារ ជាមន្ត្រីនគរបាល ជាង២ម៉ឺនដុល្លារ

អត្ថបទរបស់ សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ភាពស្មោះត្រង់»

រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកដំណើរការ ចម្រាញ់«មាស» លើកដំបូងនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

ក្រសួងថា៖ ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៥៥,០៥% ហើយ

ដណ្តើមកន្លែងប្រព្រឹត្តបទល្មើសនេសាទ ម្ខាងត្រូវចាប់ខ្លួន ម្ខាងរងរបួស

បើកម៉ូតូបុកត្រាក់ទ័រ ពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់ នៅស្រុកជីក្រែង

សមាគម​ចលនាយុវជនកម្ពុជា​ «ក្រុម​១៥៧» ស្រុកក្រឡាញ់​ ឧបត្ថម្ភអំណោយ ដល់ សាលាឃុំតាអាន និងពលរដ្ឋ៣គ្រួសារ​

អត្ថបទរបស់លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ការពឹងលើខ្លួនឯង»

ចោរលួចក្របី៤ក្បាលឡើងឡាន នៅស្រុកបាគង បានដោយសុវត្ថិភាព

ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១២:១៣ ល្ងាច

មេបាញ់អាប៉ោង អស់ជីវិតភ្លាមៗ ខណ:ព្យាយាម រត់គេចពីសមត្ថកិច្ច

GoalPropertyService

ខេត្តបន្ទាយមានជ័យ៖មេបាញ់អាប៉ោងម្នាក់បានបាត់បងជីវិតភ្លាមៗ ខណ:ប្រឹងព្យាយាមរត់គេចសមត្ថកិច្ច ពេលចុះបង្ក្រាប ទីតាំងលេងល្បែងខុសច្បាប់។
ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅចំណុច វាលត្រពាំងច្រាំង ស្ថិតនៅខាងលិច ភូមិផ្គាំចម្ង៉ាយប្រហែល ៥០០ ម៉ែត្រ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ជនរងគ្រោះមានឈ្មោះ នៅ ដារ៉ា អាយុ៥៨ឆ្នាំ មានទីលំនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាកម្លាំងនគរបាល ចុះទៅ បង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ (អាប៉ោង)មួយកន្លែងធ្វើឲ្យក្រុមអ្នកលេងល្បែង និងមេអាប៉ោង បាននាំគ្នារត់គេចខ្លួន ដោយជនរងគ្រោះឈ្មោះ នៅ ដារ៉ា ជាអ្នកកាន់មេអាប៉ោង បានរត់រហូតគាំងបេះដូង ដួលសន្លប់ នៅលើភ្លឺស្រែ។ នគរបាលក៏បានជួយសង្គ្រោះ និង សែង ជនរងគ្រោះទៅកាន់មណ្ឌលសុខភាព សឹង្ហ នៅវេលាម៉ោង០៤ រសៀល ថ្ងៃដ៏ដែល។ បន្ទាប់មកលោកវេជ្ជបណ្ឌិត នៃមណ្ឌលសុខភាពបានធ្វើការពិនិត្យឃើញថា ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ៕SRP

Read Previous

កំពុងនាំគ្នាជក់ថ្នាំញៀន ខឹងគេឆួលពិលចំ ជិះម៉ូតូតាមកាប់ បណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់

Read Next

យួនម្នាក់ ឡើងផ្សាដែក កម្ពស់១២ម៉ែត្រ ឆក់ធ្លាក់ស្លាប់ភ្លាមៗ នៅក្រុងសៀមរាប