ព័ត៌មានទាន់ហេតុការណ៍ :

ចាប់ខ្លួនជនដៃដល់៣នាក់ ករណីកាប់សម្លាប់បុរសម្នាក់ នៅស្រុកបាទី

ប្រធានមន្ទីរផែនការខេត្តសៀមរាប សាងសង់សំណង់ដ៏ធំក្នុងដែនអប្សរា ខណ:ពលរដ្ឋមិនអាចធ្វើផ្ទះបាន

អភិបាលខេត្តសៀមរាបថា ការសាងសង់ផ្លូវ ទ្រូងកណ្តាល ចាប់ពីស្តុបសុខា ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ អាចនឹងបញ្ចប់នៅខែវិឆ្ឆិកា ឆាប់ៗខាងមុខ

ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ

អភិបាលខេត្តកំពង់ចាម៖ គោលនយោបាយអាទិភាព របស់រដ្ឋាភិបាល គឺ មនុស្ស​ ទឹក​ ភ្លើង​ និង​ផ្លូវ​

គយកម្ពុជា អនុញ្ញាតឱ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កក ពីប្រទេសឥណ្ឌាឡើងវិញ

លិខិតអ្នកអាន៖ ឈូសផ្នូរខ្មោច នៅក្រុងសៀមរាប សម្រាប់ធ្វើដីឡូតិ៍លក់

ចាប់ខ្លួនផ្កាយ២ម្នាក់ ករណីរត់ការចូលបម្រើការងារ ជាមន្ត្រីនគរបាល ជាង២ម៉ឺនដុល្លារ

អត្ថបទរបស់ សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ភាពស្មោះត្រង់»

រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកដំណើរការ ចម្រាញ់«មាស» លើកដំបូងនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ៥:៣៧ ព្រឹក

សម្តេចហ៊ុន សែន៖ អ្វីដែលកម្ពុជាខ្លាំង និងអាចធ្វើបានក្នុងវិបត្តិកូវីដនេះមាន២

GoalPropertyService

ភ្នំពេញ៖ថ្លែងក្នុងពេលអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកមិញ ប្រមុខដឹកនាំកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អ្វីដែលកម្ពុជាខ្លាំង និងអាចធ្វើបានក្នុងវិបត្តិកូវីដនេះមាន២ គឺទី១) ការមិនក្ស័យធន , ការរក្សាការងារបានដល់ពលរដ្ឋទាំងរដ្ឋ និងឯកជន។ ទី២) កម្ពុជានៅតែបន្តបើករោងចក្រថ្មី ជាបន្តបន្ទាប់ ជាពិសេសឧស្សហកម្មធុនស្រាល។

សម្តេចតេជោបន្តថា នេះជាមោទនភាពមួយដែលកម្ពុជាមានកន្លែងកម្សាន្ត បែបទេសចរណ៍អន្តរជាតិនេះ ដែលក្រុមហ៊ុនបានចំណាយទុនវិនិយោគចំនួនប្រមាណ ៨៥លានដុល្លារ ដែលជាទុនវិនិយោគដ៏ធំមួយក្នុងប្រទេសកម្ពុជា ជាមជ្ឍមណ្ឌលកម្សាន្តលំដាប់អន្តរជាតិ ប្រកបដោយភាពទាក់ទាញ នៃទិសខាងកើតនៃទីក្រុងភ្នំពេញ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ បានបង្កនូវផលប៉ះពាល់ដល់យើងមែន តែកូវីដ-១៩មិនអាចរារាំងដល់ការអភិវឌ្ឍយើង និងសម្លាប់យើងបាននោះទេ។
សម្តេចបន្តថា វិស័យទេសចរណ៍ ក្នុងវិបត្តិកូវីដនេះ គឺភ្ញៀវទេសចរមិនអាចចេញទៅកម្សាន្តនៅក្រៅប្រទេសនោះទេ ដូច្នេះហើយជាឱកាសដែលអោយពួកគាត់បានដើរកម្សាន្តក្នុងតំបន់ទេសចរណ៍ក្នុងស្រុក ដែលជាការផ្តល់ចំណូលក្នុងវិស័យនេះ។
ជាក់ស្តែង សម្តេចតេជោបានមានប្រសាសន៍លើកឡើងថា គ្រាន់តែថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំ៩ថ្ងៃ មានភ្ញៀវទេសចរដើរលេងក្នុងស្រុកប្រមាណ១លាន៦សែននាក់ ទៅតាមកន្លែងទេសចរណ៍សំខាន់ៗ។
សម្តេចតេជោបញ្ជាក់ថា យើងកំពុងជំរុញការអភិវឌ្ឍទេសចរណ៍ក្នុងស្រុកអោយបានច្រើន ជាពិសេសត្រូវខិតខំបង្កើតតំបន់ទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីកំណើនសេដ្ឋកិច្ចយើងនាពេលខាងមុខ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅទីនេះ ពេលខាងមុខនឹងមានការរៀបចំជាកំពង់ផែទេសចរណ៍ផងដែរ ព្រោះភ្លៀវទេចរណ៍អាចធ្វើដំណើរតាមផ្លូវទឹក។ ដូច្នេះសម្តេចសូមអោយក្រសួងសាធារណការ និងក្រសួងទេសចរណ៍ ត្រូវសិក្សាពីគម្រោងនេះ បើមានការសំណូមពរអោយមានការសាងសង់កំពង់ផែនាពេលខាងមុខនោះ។

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា អ្វីដែលសំខាន់ដែលធ្វើអោយបងប្អូនប្រជាពលរដ្ឋអាចដើរកម្សាន្តបានងាយស្រួលនោះ គឺដោយសារកត្តា៤យ៉ាង ទី១) ប្រទេសជាតិយើងមានសន្តិភាពគ្រប់ទីកន្លែង , ទី២)យើងមានហេដ្ឋារចនាសម្ព័ន្ធផ្លូវធ្វើដំណើរតភ្ជាប់គ្រប់ទីកន្លែង, ទី៣)បងប្អូនប្រជាពលរដ្ឋយើងមានមធ្យោបាយធ្វើដំណើរគ្រប់ៗគ្នា ទាំងម៉ូតូ និងរថយន្ត និងទី៤)ប្រជាពលរដ្ឋមានប្រាក់ចំណូល។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ថ្វីត្បិតតែឆ្នាំនេះយើងមិនព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញក៏ដោយ តែអាជ្ញាធរមូលដ្ឋានអាចធ្វើតាមបណ្តាខេត្តនានាបាន ហើយពិធីសំពះព្រះខែ អកអំបុក អាចធ្វើនៅតាមវត្ត ឬតាមផ្ទះនានា។ តែទោះជាយ៉ាណា សម្តេចតេជោសុំអោយក្រសួងសុខាភិបាលសិក្សាមើល និងត្រូវមានវិធានការខ្ពស់ក្នុងការការពារជម្ងឺកូវីដ១៩ ជាពិសេសកីឡាករអុំទូក។

តាមរបាយការណ៍របស់ក្រុមហ៊ុនបានអោយដឹងថា មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» គឺជាគម្រោងសួនកម្សាន្តខ្នាតយក្សដំបូងគេនៅក្នុងប្រទេសកម្ពុជា ចម្ងាយជាង ២០គីឡូម៉ែត្រ ពីកណ្តាលរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ជាការវិនិយោគរបស់ក្រុមហ៊ុន «ព្រីនស៍ ខលឈ័រ អេន ធួរីហ្សឹម ឌីវេឡុបម៉ិន ឯ.ក» ដោយគ្របដណ្តប់លើផ្ទៃដីទំហំ ជាង ១៣ហិកតា ជាមួយគម្របរុក្ខជាតិបៃតងចំនួន ៨៨ភាគរយ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ជារមណីយដ្ឋានអេកូឡូស៊ីខ្នាតអន្តរជាតិមួយ ដែលផ្តល់ជូនភ្ញៀវទេសចរនូវការសម្រាកលម្ហែកាយ វិស្សមកាលជាមួយទេសភាពស្រស់បំព្រង ការកម្សាន្តលក្ខណៈគ្រួសារ និងទេសចរណ៍លក្ខណៈពិសេស ដែលរួមបញ្ចូលនូវសួនផ្កាចម្រុះពណ៌ សួនកម្សាន្ដរីករាយ បន្ទប់ស្នាក់នៅបែបផ្ទះឈើ និងអាហារឆ្ងាញ់ៗនៅក្នុងទីតាំងតែមួយ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» មានគម្រោងកម្សាន្តដូចជា ការកម្សាន្តបែបផ្សងព្រេង រំភើប កក់ក្តៅ និងពោរពេញដោយមនោសញ្ចេតនា។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ក៏មានកងវិលកម្ពស់ ៨៨ម៉ែត្រ ដែលប្រៀបដូចជាភ្នែកនៃទីក្រុងភ្នំពេញ រួមជាមួយពិភពទឹកកម្សាន្តព្រីនស៍ ដែលមានទំហំប្រមាណ ១ហិកតា ទីវាលប្រណាំងឡានប្រកបដោយស្តង់ដារ និងសួនរុក្ខជាតិអេកូឡូស៊ីជាដើម៕SRP

Read Previous

ចាប់ខ្លួនបុគ្គលិកអាជ្ញាធរជាតិអប្សារាម្នាក់ករណីគ្រឿងញៀន

Read Next

ស្នងការខេត្តព្រៃវែង ដឹកនាំប្រជុំ ត្រួតពិនិត្យការអនុវត្តន៍ ការងារនគរបាល និងសហគមន៍