ព័ត៌មានទាន់ហេតុការណ៍ :

ស្ពាន«ស្ទឹងត្រង់-ក្រូចឆ្មារ» នឹងតភ្ជាប់ នៅ​ដេីម​ខែ​ធ្នូ​ ខាងមុខនេះ

ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប ចាប់ខ្លួន សន្តិសុខម្នាក់ «ករណីកាច់សោរក ម៉ូតូ» នឹងធ្លាប់ជាប់គុក ១០ឆ្នាំ ពីបទប្លន់

«គួរប្រុងប្រយ័ត្ន» បូមសាំងក្បែរចង្ក្រាន បណ្តាលអោយឆាបឆេះ តូបលក់ឥវ៉ាន់០១ខ្នង

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៦:៤២ ល្ងាច

នាយករដ្ឋមន្ត្រី ប្រកាស ផ្អាក ការដំឡើងប្រាក់បៀវត្សរ៍ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធទី០៧ខែកញ្ញាឆ្នាំ២០២០នេះ បានមានប្រសាសន៍ថា
ដោយសារស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់នោះ ការដំឡើងប្រាក់បៀវត្សរ៍ សម្រាប់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធសម្រាប់ឆ្នាំ២០២១ និងត្រូវផ្អាកដោយរក្សា ទុកនូវប្រាក់បៀវត្សរ៍ដដែល តែប្រាក់ឧបត្ថម្ភសម្រាប់បុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ នៅ បន្តផ្ដល់ឱ្យដដែល។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ដែលមាន ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល សម្ដេច ហ៊ុន សែន បានថ្លែងថា អ្វីដែលជាការយកចិត្តទុកដាក់នឹងជម្រាប ជូនទៅ អតីតយុទ្ធជននិងនិវត្តន៍ជននោះ គឺយើងនឹងបង្កើនប្រាក់បៀវត្សចំពោះនិវត្តន៍ជនអតីត យុទ្ធ ជន ដែលចូលនិវត្តន៍មុន។ព្រោះអ្នកចូលនិវត្តន៍មុនគាត់ប្រាក់ខែតែ ៤០ ម៉ឺនរៀល ដល់ពេល ចូលនិវត្តន៍កាត់ទៅនៅសល់ត្រឹម ៣០ម៉ឺនរៀលប៉ុណ្ណោះ។ បើប្រៀបធៀបអ្នកចូលនិវត្តន៍ បច្ចុប្បន្នឥឡូវប្រាក់ខែមួយលានរៀល ដល់ចូលនិវត្តន៍ទៅកាត់ ២០ភាគរយ គាត់នៅសល់ ៨០ ម៉ឺនរៀល ខុសពីរអ្នកចូលនិវត្តន៍មុន។ សម្ដេចតេជោបានបន្ដថា ដើម្បីកាត់បន្ថយគម្លាត អ្នកចូលនិវត្តន៍មុន និងក្រោយ រាជរដ្ឋាភិបាលបានចំណាយ១០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដើម្បីកុំឱ្យខុសឃ្លាតគ្នាឆ្ងាយពេកជាមួយអ្នកចូលនិវត្តន៍បច្ចុប្បន្ន។ ជាមួយគ្នានេះ ដែរ សម្តេចតេជោក៏បានប្រកាសពីការបន្តអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រី ក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ សម្រាប់រយៈពេល០៣ខែបន្ថែមទៀត គឺ ចាប់ពីខែតុលា ដល់ខែធ្នូឆ្នាំ២០២០។

សម្ដេចតេជោបានគូសបញ្ជាក់ថា «ខ្ញុំសុំប្រកាសជូន ប្រជាពលរដ្ឋឱ្យបានជ្រាបថា រាជរដ្ឋាភិបាលនឹងបន្តក្នុងរយៈពេល៣ខែទៀត អ្នកដែល បានទទួលជំនួយឧបត្ថម្ភ ដែលជា គ្រួសារក្រីក្រប្រមាណ៦០ម៉ឺនគ្រួសារ ជាមួយនឹង មនុស្ស ជាង៣លាននាក់ ចាប់ពីពេលនេះ រហូតដល់ខែធ្នូ ដែលជាជុំទី៦ នៃអន្តរាគមន៍ របស់រាជ រដ្ឋាភិ បាល»។ ក្រៅពីបន្តការឧត្ថម្ភ ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះរយៈពេល ៣ខែទៀត នោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសពីការបន្តឧបត្ថម្ភកម្មករ និយោជិត បម្រើ ការ ងារនៅរោងចក្រ សហគ្រាស និងអាជីវកម្ម ក្នុងវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង កាបូប។ល។ និងវិស័យទេស ចរណ៍រយៈពេល៣ខែបន្តទៀតផងដែរ ដែលក្នុងនោះកម្មករ និយោជិតក្នុងវិស័យកាត់ដេរ ទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលចំនួន៤០ដុល្លារអាមេរិក និងថៅកែរោងចក្រ៣០ ដុល្លារអាម៉េរិក សរុប៧០ដុល្លារអាម៉េរិកក្នុង១ខែ។ ចំណែកកម្មករនិយោជិតក្នុងវិស័យ ទេសចរណ៍ ទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលចំនួន៤០ដុល្លារអាម៉េរិកក្នុង១ខែ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលក៏សម្រេចបង្កើន កម្ម វិធីសាច់ប្រាក់ពលកម្មពី៥០លានដុល្លារអាមេរិក ដល់១៥០លានដុល្លារអាម៉េរិកផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើពលកម្ម ជាប្រព័ន្ធធារាសាស្ត្រតូចៗ និងជាផ្លូវលំ ដែលបាន ផ្តល់ ផលប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋាន និងទទួលបានប្រាក់ចំណូលនេះផងដែរ និង បន្តអនុវត្តន៍កិច្ចគាំពារសង្គមផ្សេងទៀត ដូចជាកម្មការិនីសម្រាលកូន ស្ត្រីមានផ្ទៃ ពោះ ចាប់ពីពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ។

គួររម្លឹកផងដែរថា រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធី ឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» កាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០កន្លងមក។ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ សម្រាប់ ខែទី១ មានអ្នកទទួលផលចំនួន ៥៣០ ៨៣៨ គ្រួសារ ខែទី២ ចំនួន ៥៩៨ ៥១២ គ្រួសារ ខែទី៣ ចំនួន៦៤៤ ៦៥៥គ្រួសារ។ ដោយឡែកសម្រាប់ខែទី៤ ដែលបានចាប់ផ្ដើម អនុវត្តន៍បើកផ្ដល់កាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាចំនួន ១២៥ ១៧២ ៦៨៧ ៦០០ រៀលសម្រាប់ បើកផ្ដល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន៦៨៩ ៩៧៣គ្រួសារ៕SRP

Read Previous

ស្នងការខេត្តព្រៃវែង ដឹកនាំប្រជុំ ត្រួតពិនិត្យការអនុវត្តន៍ ការងារនគរបាល និងសហគមន៍

Read Next

ក្រុមបាល់ទាត់ខេត្តព្រៃវែង ពេលនេះ ត្រូវបានប្រកាសឈ្មោះ «សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង»