ព័ត៌មានទាន់ហេតុការណ៍ :

លោកហ៊ុន​ ម៉ាណែត ផ្ដល់អំណោយជូនកម្លាំងប្រជាការពារ និង​កម្មករ ដែល​បាន​ចូលរួម​​ដោះស្រាយ បញ្ហាជំនន់ទឹកភ្លៀង

ស្នងការខេត្តស្ទឹងត្រែង ចេញលិខិតថា «សារព័ត៌មាន ចុះផ្សាយខុសការពិត»

មេប៉ូលិសខេត្តបាត់ដំបង ព្រមានចាត់វិធានការ លើមន្ត្រីនគរបាលណា ដែលមិនដោះស្រាយបញ្ហាជូនពលរដ្ឋ ឲ្យបានទាន់ពេលវេលា

ដីសហគមន៍ នៅស្រុកឈូក ត្រូវបានគេគ្វៀល លក់ទៅឱ្យក្រុមឈ្មួញ តាមអំពើចិត្ត

អាជ្ញាធរខេត្តសៀមរាប ដាំកូនឈើប្រភេទប្រណិត២ពាន់ដើម

លោកគុជ លីណា នាំអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋ៥៣គ្រួសារ រងគ្រោះ ដោយសារជំនន់ទឹកភ្លៀង នៅស្រុកជីក្រែង

លោកពេជ្រ ភារុណ មន្ត្រីសាលាស្រុករវៀង រងការរិះគន់ថា «រកស៊ីឈើខុសច្បាប់»

ពលរដ្ឋ​ជិត​៤០០គ្រួសារ​ រងផលប៉ះពាល់​ ដោយជំនន់ទឹកភ្លៀង ទទួលបានអំណោយ របស់លោក ហ៊ុន ម៉ាណែត ​

ក្រឡាប់រថយន្ត នៅស្រុករវៀង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល១៧នាក់

ពលរដ្ឋរស់នៅ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការគូលែន ៣១៧ ទទួលបាន «ប័ណ្ណកម្មសិទ្ធិដីធ្លី»

ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១១:១២ ល្ងាច

ក្រុមបាល់ទាត់ខេត្តព្រៃវែង ពេលនេះ ត្រូវបានប្រកាសឈ្មោះ «សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង»

ខេត្តព្រៃវែង៖លោកសួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង បានមានប្រសាសន៍ថាក្រុមបាល់ទាត់ខេត្តព្រៃវែង ដែលត្រូវបានគេស្គាល់ថា គឺជាក្រុមយុវជន ពេលនេះត្រូវបានប្រកាសឈ្មោះ «សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង» ។

លោកសួន សុម៉ាលីន ថាពួកយើងក៏កំពុងស្នើសុំអាជ្ញាប័ណ្ណក្លិបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រជែងកៅអីលីគកំពូលកម្ពុជា ឆ្នាំ២០២១ ផងដែរ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន ក្រោយបញ្ចប់សន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី០៧ ខែតុលាម្សិលមិញសបញ្ជាក់ឲ្យឃើញថា ក្រុមដែលកកើតចេញពីយុវជនថ្នាលជំនាន់ទី១ នៅក្នុងខេត្តព្រៃវែងនេះហើយ ដោយបង្កើតនូវរចនាសម្ព័ន្ធ ថ្នាក់ដឹកនាំ និងក្រុមការងារថ្មី ដើម្បីចូលរួមការប្រកួតប្រជែងផ្សេងៗ។

លោកសួន សុម៉ាលីនបញ្ជាក់ថា ខេត្តព្រៃវែងយើង បានបង្កើតសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង ដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ និងមានថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងារបច្ចេកទេស និងធនធានកីឡាករគ្រប់គ្រាន់ ដោយឈរលើទិសដៅមួយដ៏ច្បាស់លាស់ក្នុងការប្រកួតប្រជែង និងការអភិវឌ្ឍយុវជន មានសមត្ថភាព និងទេពកោសល្យបានលេងបាល់ទាត់ ហើយក្លាយជាធនធានបន្ដវេននាពេលអនាគតប្រកបដោយសក្ដានុពល ជាពិសេសដើម្បីត្រៀមខ្លួនសម្រាប់ចូលរួមប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូងរបស់ខ្លួនដែរ។ លើសពីនេះ ក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០២០ ដដែលបន្ថែមថា «បច្ចុប្បន្នសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែងរបស់យើង កំពុងធ្វើការងារជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយគោរពតាមនីតិវិធី និងច្បាប់របស់សហព័ន្ធ ដើម្បីទទួលបានអាជ្ញាប័ណ្ណក្លិប»។

គួរបញ្ជាក់ថា បច្ចុប្បន្នសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង មានបេសកកម្មធំៗពីរក្នុងដៃ

ទី១-ប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ដោយត្រូវជួបក្លិបកងយោធពលខេមរភូមិន្ទ ក្នុងជើងទី២ នៃវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ នាថ្ងៃទី០៨ ខែតុលាស្អែក នៅកីឡដ្ឋានខេត្តព្រៃវែង

ទី២-ប្រកួតលីគទី២ កម្ពុជា ឆ្នាំ២០២០ ខណៈប្រកួតបើកឆាក ពួកគេបានលត់ក្រុមឬទ្ធីសែន ដោយលទ្ធផល ១១-២ កាលពីចុងសប្ដាហ៍មុន៕SRP

Read Previous

នាយករដ្ឋមន្ត្រី ប្រកាស ផ្អាក ការដំឡើងប្រាក់បៀវត្សរ៍ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០២១

Read Next

សុន្ទរកថាសម្ដេចហ៊ុន សែន ក្នុងកិច្ចប្រជុំ “វេទិកាភាពងាយរងគ្រោះនៃអាកាសធាតុ”