ព័ត៌មានទាន់ហេតុការណ៍ :

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ជួញដូរ សត្វត្រចៀកកាំ នៅផ្សារលើធំថ្មី ត្រូវបានអស់ល័ក្ខ

ពលរដ្ឋ ប្ដឹង លោកលួង ឃីន ទៅសាលាក្រុងសៀមរាប  ករណីសង្ស័យ សាងសង់សំណង់ ពុំមានច្បាប់អនុញ្ញាត

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ «ត្រូវចូលរួមការពារ សន្តិភាព ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ»

នាយករដ្ឋមន្ត្រី បរិច្ចាគម៉ាស២​លាន និង​សម្ភារ វេជ្ជសាស្ត្រ ​ជូន​រដ្ឋាភិបាល ​មី​យ៉ាន់​ម៉ា

 ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ ពិនិត្យ សេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយ លើកលែងទោស

អាជ្ញាធរអប្សរា ព្រមានៗ ទៀតហើយ លើអ្នកប្រកាសលក់ដី នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ

ឈ្មួញកាយដីលក់រាប់ខែ​ ជំនាញទើបដឹង នាំគ្នាចុះទៅបិទ អាជីវកម្ម

ចាប់៣នាក់ នៅក្រុងសៀមរាប ដកហូតគ្រឿងញៀន១២កញ្ចប់ នឹងរឹបអូសសម្ភារ សង្ស័យសារធាតុផ្សំ សម្រាប់ការផលិត

ទំនាស់ពាក្យសម្តី កាប់សម្លាប់គ្មា មិនប្រណីដៃ

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៧:២០ ល្ងាច

ផ្លូវស៊ីវុត្ថានឹងធ្វើជួសជុលឡើងវិញ បន្ទាប់ពីកប់បំពង់លូ នៃគម្រោងផ្គត់ផ្គង់ទឹកស្អាត

ខេត្តសៀមរាប៖អាជ្ញាធរខេត្តបានអះអាងថាផ្លូវស៊ីវុត្ថានឹងធ្វើជួសជុលឡើងវិញ បន្ទាប់ពីកប់បំពង់លូនៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុងក្រោមឥណទានសម្បទារបស់ធនាគារអភិវឌ្ឍន៍អាស៊ី។

លោកទៀ សីហា អភិបាលខេត្ត និងលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០ព្រឹកមិញនេះ បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារកប់បំពង់លូសម្រាប់ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុង និងការងារជួសជុលផ្លូវស៊ីវុត្ថា ក្រុងសៀមរាប។«រូបភាពផ្លុវស៊ីវត្ថា ថតនៅល្ងាចថ្ងៃទី០៨ខែតុលាឆ្នាំ២០២០ដោយបណ្ដាញសៀមរាបប៉ុស្ដិ៍»

សូមជម្រាបថា ផ្លូវស៊ីវត្ថានេះបានធ្វើការកប់បំពង់លូចាប់ពីស្តុបសុខារហូតដល់វត្តចក ដែលគម្រោងនេះសាងសង់ ដើម្បីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុងផងដែរ។ គម្រោងនេះ ជាឥណទានសម្បទារបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុង។

បើតាមអាជ្ញាធរខេត្តសៀមរាបថាការសាងសង់គម្រោងនេះ បានកប់បំពង់លូរួចរាល់ ក្រសួងសាធារណការនិងដឹកជញ្ជូននឹងធ្វើការសាងសង់ផ្លូវនេះឡើងវិញ ដែលជាឥណទានសម្បទារបស់ធនាគារអភិវឌ្ឍន៍អាស៊ី៕SRP

Read Previous

រថយន្តស៊ីណា បុករថយន្តព្រូសនៅ ខាងត្បូងស្តុបកោះកេរិ៍្ត ស្លាប់ពីរនាក់និងរបួសធ្ងន់ម្នាក់

Read Next

ចាប់ខ្លួនមនុស្សពីរនាក់ នៅក្រុងសែនមនោរម្យ ដកហូតបានថ្នាំញៀនជាច្រេីន