ព័ត៌មានទាន់ហេតុការណ៍ :

លោកជំទាវ ភឿង សកុណា អញ្ជើញជាអធិបតីកិច្ចប្រជុំ បច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ នៃអាយស៊ីស៊ី-អង្គរ

អាយស៊ីស៊ី អង្គរ – សំបូរព្រៃគុក ផ្ដើមបើកកិច្ចប្រជុំនារសៀលថ្ងៃនេះនៅខេត្តសៀមរាប

ខេត្តព្រះវិហារប្រជុំបូកសរុបលទ្ធផលការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនិងសមាគមអតីតយុទ្ធជន

ចងគំនុំ កាប់ច្រឡំ ចំប្អូនជីដូនមួយ បណ្ដាលឲ្យស្លាប់ភ្លាមៗ

សម្ដេច ស ខេង អញ្ជើញប្រកាស ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីលទ្ធផលចុងក្រោយជំរឿនទូទៅ ប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩

លោកស្រី​​ញួង​ ចរិយា​ អ៊ុន​ ចាន់ដា សាទរលទ្ធផល​ ដែលសម្រេចបាន ប្រចាំឆ្នាំ២០២០

អាជ្ញាធរខេត្តព្រះវិហារ ប្រជុំបូកសរុប លទ្ធផលការងារ ចុះពិនិត្យ ចងក្រងឯកសារទីតាំងដី នៅតាមបណ្តាក្រុង-ស្រុក

សម្ដេចហ៊ុន សែន ប្រកាសបន្តកាត់បៀវត្ស ៧ខែទៀត ជូនក្រសួងសុខាភិបាល

សម្តេច ហេង សំរិន អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ុយ វេងគីនាយករងខុទ្ទកាល័យរបស់សម្តេចផ្ទាល់

សេចក្តីប្រកាសព័ត៌មាន អាយស៊ីស៊ី អង្គរ-សំបូរព្រៃគុក ថ្ងៃទី២៦-២៧ ខែមករាឆ្នាំ២០២១

ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២១ ម៉ោង ៣:៥៧ ល្ងាច

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធប្រាប់ឱ្យគ្រប់ស្ថាប័នព័ត៌មានត្រូវតែកែតម្រូវភ្លាមៗប្រសិនបើផ្សាយខុស

ភ្នំពេញ៖រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ មានប្រសាសន៍ថា នៅពេលផ្សព្វផ្សាយព័ត៌មានខុសហើយ មានការកែតម្រូវវិញភ្លាមៗ នោះមិនមានការជាប់ទោសទេ លើកលែងតែប្រព្រឹត្តបទល្មើសជាក់ស្ដែងទើបមានទោស។

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន នាថ្ងៃទី ០៩ខែតុលាម្សិលមិញ នៅទីស្ដីការក្រសួងព័ត៌មាន លោករដ្ឋមន្រ្តីបានណែនាំឱ្យប្រធានស្ថាប័នកាសែត វិទ្យុ ទូរទស្សន៍ និងសារព័ត៌មានអនឡាញត្រូវកែតម្រូវពាក្យពេចន៍ ដែលបានផ្សព្វផ្សាយ ព័ត៌មានខុសពីរឿងហេតុដែលបានកើតឡើងគ្រប់ព្រឹត្តិការណ៍នៅក្នុងសង្គម ដើម្បីកុំឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថា «អ្នកកាសែតត្រូវទទួលការចុះកែតម្រូវរបស់គេ ប៉ុន្ដែអត់ទោសទេ តែបន្ដិចទៀតគឺច្បាប់ថ្មីនឹងកំណត់ អំពីទោសទណ្ឌដែលយើងមិនកែតម្រូវរបស់គេ។ ប៉ុន្ដែការកែតម្រូវរបស់គេនឹង យើងមិនចេះតែព្រមនោះទេ ជួនកាលគេមកកែតម្រូវមកខុស គឺយើងមិនព្រមនោះទេ ឬយើងចុះហើយយើងពន្យល់បន្ថែមទៀត។ ធម្មតាច្បាប់កាសែតគេផ្ញើឱ្យយើងកែតម្រូវអត់ពន្យល់ទេ ចុះទាំងស្រុង ចុះទំព័រ ណា នៅម៉ោងណា ដាក់ផ្សាយម៉ោងនឹង។ នេះគឺជាច្បាប់សារព័ត៌មានដែលយើងត្រូវយល់ ហើយយើងត្រូវស្វែងយល់ច្បាប់នឹងមែន ទែន»។

សូមជម្រាបថាក្រសួងព័ត៌មាននឹងរៀបចំកែតម្រូវច្បាប់របបសារព័ត៌មាននូវមាត្រាមួយចំនួនបន្ថែមទៀត ដើម្បីឱ្យច្បាប់នេះកាន់តែលម្អិត និងមានភាពល្អប្រសើរឡើង ក្នុងខណៈដែលវិស័យសារព័ត៌មានមានការរីកចម្រើនខ្លាំងនៅកម្ពុជា៕SRP

Read Previous

លោកសៅ សុខា អញ្ជើញប្រគល់សម្ភារបរិក្ខាពេទ្យដល់មន្ទីរពេទ្យបង្អែកស្រុករមាសហែក

Read Next

សម្ដេច ស ខេង បានសម្រេចផ្ដល់ជំនួយអង្ករ បន្ថែមចំនួន៨០តោនទៀត ជូនពលរដ្ឋ ដែលកំពុងរងគ្រោះ ដោយទឹកជំនន់ នៅខេត្តបាត់ដំបង