ព័ត៌មានទាន់ហេតុការណ៍ :

អភិបាលខេត្តកំពង់ចាម​ បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ ទប់ស្កាត់​ ការរំលោភបំពាន​ តំបន់​ដីព្រៃ​លិច​ទឹក​

មន្ត្រីគ្រោងដោះលែង «សត្វស្លាប៣ប្រភេទផ្សេងទៀត» ឲ្យមានសេរីភាព នៅក្នុងព្រៃធម្មជាតិអង្គរ

កម្លាំងអាវុធហត្ថ ចាប់ខ្លួនមនុស្ស៨នាក់ ករណីឈូសឆាយដីព្រៃលិចទឹក ធ្វើគម្រោងពុះឡូតិ៍លក់

នាយករដ្ឋមន្ត្រី ផ្ដល់អំណោយ ជូនពលរដ្ឋ កម្មករ កម្មការិនី ចំនួន៤២០គ្រួសារ នៅសង្កាត់ទួលសង្កែទី១

សម្ដេច ស ខេង ផ្ដល់អំណោយជូនកងកម្លាំង និងប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុក ទាំង១៤ ក្នុងខេត្តបាត់ដំបង

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១០:៥៨ ល្ងាច

ក្រុមហ៊ុនវប្បធម៌កម្ពុជា «ប្រកាសបិទអាជីវកម្មទាំងស្រុង»

ខេត្តសៀមរាប៖ក្រុមហ៊ុន «វប្បធម៌កម្ពុជា » បានប្រកាសបិទអាជីវកម្មរបស់ខ្លួនទាំងស្រុង ចាប់ពីថ្ងៃទី ០៧ ខែវិច្ចិកា ឆ្នាំ ២០២០ តទៅ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនវប្បធម៌កម្ពុជា ដែលបណ្ដាញ «សៀមរាបប៉ុស្តិ៍»
ទទួលបាននៅថ្ងៃទី ១១ ខែតុលាឆ្នាំ ២០២០ នេះ។
ក្នុងសេចក្ដីប្រកាស បានបញ្ជាក់ថាការបិទនេះដោយសារតែការរីករាលដាល ជំងឺកូវីដ-១៩ បានធ្វើឱ្យចំនួនភ្ញៀវមកចូលទស្សនា មានការថយចុះយ៉ាងគំហុកជាច្រើនខែកន្លងមកនេះ ក្រុមហ៊ុនយើងខ្ញុំបានជួបការលំបាកផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ លើការចំណាយនានា ជុំវិញដំណើរការអាជីវកម្ម បន្តទៀតបាននោះទេ។ ដូច្នេះចាប់ពីថ្ងៃទី ០៧ ខែវិច្ឆិកាឆ្នាំ ២០២០ ខាងមុខនេះតទៅ ក្រុមហ៊ុនយើងខ្ញុំ និងបិទដំណើរការជីវកម្មនៅភូមិវប្បធម៌កម្ពុជាទាំងស្រុង

ក្រុមហ៊ុន «វប្បធម៌កម្ពុជា »​បានបញ្ជាក់ថាការបិទអាជីវកម្មនេះ នាំអោយមានការបញ្ចប់កិច្ចសន្យាការងារជាមួយបុគ្គលិកគ្រប់ផ្នែកទាំងអស់ ដូច្នេះគណៈគ្រប់គ្រងនៃក្រុមហ៊ុនវប្បធម៌កម្ពុជា នឹងធ្វើការទូទាត់ប្រាក់សំណងជូនបុគ្គលិកទាំងអស់ស្របតាមបទប្បញ្ញត្ដិស្ដីពីការងារ។
ទាក់ទងទៅនឹងការបិទអាជីវកម្មរបស់ក្រុមហ៊ុនវប្បធម៌កម្ពុជាដែលល្បីល្បាញដ៏អស្ចារ្យ មួយនៅខេត្តសៀមរាប នៃតំបន់ទេសចរណ៍វប្បធម៌នេះ អង្គភាព«សៀមរាបប៉ុស្តិ៍»នៅមិនទាន់ទទួលបានការបំភ្លឺបន្ថែមពីខាងក្រុមហ៊ុននៅឡើយទេ៕SRP

Read Previous

អាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនមនុស្ស៨នាក់ ករណីគ្រឿងញៀន

Read Next

ចិនថា នឹងផ្ដល់វ៉ាក់សាំងប្រឆាំងកូវីដ-19 ដល់កម្ពុជា