ព័ត៌មានទាន់ហេតុការណ៍ :

កំសត់ ចូលលួចលុយ កន្លែងបុណ្យសព មិនសម្រេច តែបានប៉ោងមុខ

«នៅមុខអង្គរវត្តអច្ឆរិយ:បារមីដ៏ស័ក្តសិទ្ធ» លោកដួង តារា សូមជូនពរ ប្រជាពលរដ្ឋខ្មែរចៀសផុត ពីជំងឺឆ្លងកូវីដ -១៩​

ប្រកាសបិទផ្លូវមួយចំនួន នៅក្រុងសៀមរាប ដើម្បីប្រារព្ធពិធី បើកការសាងសង់៣៨ខ្សែ

បុគ្គលិក ក្រុមហ៊ុនបំពង់ទីបជ័រ បើករថយន្ត បុកម៉ូតូ បណ្តាលឲ្យ ប្ដីប្រពន្ធ ស្លាប់នៅនឹងកន្លែង

សម្ដេច ស ខេង ប្រាប់ក្រុមការងារត្រូវបម្រើពលរដ្ឋឱ្យបានល្អចៀសវាងការគៀបសង្កត់គំរាមកំហែង

សម្ដេច ហ៊ុន សែន កំពុងធ្វើដំណើរ មកកាន់ ខេត្តសៀមរាប

ទៅឆក់ត្រី បែជាស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម

សម្ដេចស ខេង ព្រួយបារម្ភ ព្រៃឈើ នៅតែ ទទួលរងការ កាប់បំផ្លាញ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន បុរស២នាក់ ករណីគ្រឿងញៀន

ល្បែងឡូតូ ចាក់លុយ តាមប្រព័ន្ធអុិនធើណេត បើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាត់ដំបង

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ២:២៤ ល្ងាច

សម្តេចស ខេង បានផ្ញើសារកោតសរសើរ គណៈបញ្ជាការ ឯកភាពខេត្តបាត់ដំបង ក្នុងការចូលរួម ជួយសង្រ្គោះ ប្រជាពលរដ្ឋ

ភ្នំពេញ៖ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង
សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសារថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តគ្រប់កម្រិត អាជ្ញាធរដែនដី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តបាត់ដំបង ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការគ្នាខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ ចូលរួមក្នុងប្រតិបតិការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ក្នុងខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសដ៏លំបាកនេះ សម្ដេច ស ខេង បានគូសបញ្ជាក់ថា សកម្មភាពទាំងអស់នេះ ស្ដែងឲ្យឃើញនូវទឹកចិត្តដ៏ប្រពៃ និងស្មារតីសាមគ្គីភាពជួយគ្នាទៅវិញ ទៅមក នៅក្នុងគ្រាជួបគ្រោះអាសន្ន ដែលប្រជាពលរដ្ឋកំពុងទទួលរងគ្រោះមហន្ដរាយធម្មជាតិ និងបានបង្កវិនាសកម្មដល់អាយុជីវិត ទ្រព្យសម្បត្តិ ផ្ទះសម្បែង សត្វពាហនៈ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត នៅក្នុងខេត្តបាត់ដំបងផងដែរ។

ជាមួយគ្នានេះដែរ សម្ដេច ស ខេង បានអំពាវនាវ និងជំរុញលើកទឹកចិត្តដល់គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ ដែនដី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់កម្រិតនៃខេត្តបាត់ដំបង កងកម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងសប្បុរសជនទាំងអស់ សូមបន្ដចូលរួមចំណែកកាន់តែផុលផុសថែមទៀត ក្នុងបេសកម្មដ៏មានសារៈសំខាន់នេះ ដើម្បីបុព្វហេតុជាតិ និងប្រជាជន៕SRP

Read Previous

សម្ដេចហ៊ុន សែន ជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីការបរទេសចិន

Read Next

ឃាត់ខ្លួនម្ចាស់ផ្ទះ ក្រោយបុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់