ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៦:៥៦ ល្ងាច

ពលរដ្ឋ មួយគ្រួសារ នៅភូមិរកា ខេត្តព្រៃវែង សុំឲ្យក្រសួងយុត្តិធម៌ ជួយដល់ពួកគាត់

ខេត្តព្រៃវែង៖ពលរដ្ឋមួយគ្រួសារ មានជិកបងប្អូន៦នាក់ រស់នៅក្នុងភូមិរកា ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បានស្នើសុំដល់ក្រសួងយុត្តិធម៌ ជួយរកដំណោះស្រាយដល់ពួកគាត់ លើករណីដីរបស់ពួកគាត់ ត្រូវបានគេចោទថាពួកគាត់បានលក់ផ្តាច់ឲ្យគេ។

ពាក់ព័ន្ធវិវាទនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ម្សិលមិញ អ៊ុំស្រីម្នាក់ឈ្មោះ ហ៊ីង ស៊ីម បានប្រាប់អ្នកសារព័ត៌មានថា រាល់ថ្ងៃនេះគាត់មានបងប្អូនចំនួន៦នាក់ ដោយពួកគាត់មានដីមួយកន្លែងទទឹង១០៣ម៉ែត្រ ចំណែកបណ្តោយគាត់មិនបានចាំទេ។ ដីនេះស្ថិតនៅភូមិ រកា ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ ដោយដីនេះគឺជារបបរបស់បងប្អូនគាត់ទាំង៦នាក់។ តែឥឡូវនេះត្រូវបានគេលួចក្លែងឯកសារថាគាត់លក់ផ្តាច់ទៅវិញ។ តែតាមពិតដីនោះគាត់គ្រាន់តែបញ្ចាំតែប៉ុណ្ណោះ។

លោកស្រី ហ៊ីង ស៊ីម បន្តទៀតថាកាលពីឆ្នាំ២០១០ ដោយគាត់មានជីវភាពលំបាក គាត់បានទៅខ្ចីលុយពីឈ្មោះ ឆន សឿន ដែលមានប្រពន្ធឈ្មោះ នង សឿន ដោយបានយកដីរបស់គាត់ខាងលើ ដាក់បញ្ចាំចំនួនទឹកប្រាក់សរុប៦៥០០ដុល្លារ។ ក្រោយមកពួកគាត់បានសងវិញចំនួន១៥០០ដុល្លារហើយ។ ដូច្នេះសល់តែ៥០០០ដុល្លារតែប៉ុណ្ណោះ។ ក្នុងការដាក់បញ្ចាំដីនោះ ក៏មិនបាននិយាយថាយកការប្រាក់ដែរ ពីព្រោះតម្រូវអោយឈ្មោះ ឆន សឿន ធ្វើស្រែលើដីនោះ។ បន្ទាប់មកទៀតរូបគាត់ក៏បានចេញទៅធ្វើការនៅប្រទេសថៃ ដើម្បីរកលុយមកដោះបំណុល ក៏ស្រាប់តែឈ្មោះ ឆន សឿន បានអោយកូនមកហៅឈ្មោះ ហ៊ីង ជីន ទៅផ្តិតមេដៃ ដោយប្រាប់ថា ផ្តិតមេដៃដើម្បីខ្ចីលុយធនាគារ អោយ។ ឈ្មោះ ហ៊ីង ជីន ក៏បានប្រាប់ថា បើយកលុយធនាគារ បានអោយគាត់ខ្ចីបន្ថែមចំនួន៥០០ដុល្លាទៀតមក ដើម្បីទិញម៉ូតូអោយកូន ប៉ុន្តែតាំងពីផ្តិតមេដៃរួចមក គឺស្ងាត់ឈឹង លុយក៏មិនបានរហូតដល់ឆ្នាំ២០១៣ ពួកគាត់ក៏មានការសង្ស័យក៏បានសួរនាំពីរឿងនេះ ស្រាប់លេចចេញឯកសារទិញលក់ផ្តាច់ទៅវិញ។ ដូច្នេះពួគាត់ក៏បានទៅដាក់ពាក្យបណ្តឹងនៅសាលាឃុំរកា ដោយកាលនោះមានលោក ឃុន ផន ជាមេឃុំ។

ពលរដ្ឋខាងលើបន្តថាបន្ទាប់ពីបានដាក់ពាក្យបណ្តឹងទៅលោក ឃុន ផន ជាមេឃុំរកា លោកមេឃុំក៏បានចេញលិខិតបដិសេធមួយ លើករណីដីនេះ គឺឈ្មោះ ឆន សឿន បានយកឯកសារទិញលក់នោះមកអោយគាត់ស៊ីញ៉េ តែគាត់មេឃុំបានប្រាប់ថា ថ្ងៃក្រោយបើសិនជាមានបញ្ហាអីនោះ គាត់នឹងចេញលិខិតបដិសេធហើយ។ រួចហើយក៏ មានពាក្យបណ្តឹងតតាំងគ្នារហូតដល់តុលាការតែម្តង។ ពួកគាត់ក៏បានបន្តថា ពេលកាត់ក្តីដំបូង គឺគាត់ឈ្នះប៉ុន្តែពេលកាត់លើកក្រោយទៀត បែជាគាត់ម្ចាស់ដីចាញ់ទៅវិញ បើទោះបីជាគាត់មានលិខិតបដិសេធ ពីលោកភូមិ មេឃុំក៏ដោយ។

ដូច្នេះធ្វើអោយគាត់កើតទុក្ខមិនសុខចិត្ត បានទៅសុំអន្តរាគមន៍ពីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានដាក់អោយតុលាការខេត្តព្រៃវែង សើររើលើករណីសុំណុំរឿងរដ្ឋបវេណីលេខ៣៥ ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះម្តងទៀត។ ប៉ុន្តែរហូតមកដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នេះ តុលាការខេត្តព្រៃវែង ក៏បានចេញលិខិតអញ្ជើញ លោក នេត នឿន មេឃុំរកា បច្ចុប្បន្ន គ្រានោះពួកគាត់នឹកស្មានថា បានកាត់ក្តីម្តងទៀត។ ប៉ុន្តែតុលាការកោះហៅ មេឃុំរកា ទៅគ្រាន់តែអោយចុះហត្ថលេខា ទទួលស្គាល់ការកាត់ក្តី លើកមុនទៅវិញ ជាហេតុ ធ្វើអោយពួកគាត់ហួសចិត្តយ៉ាងខ្លាំងចំពោះសុំណុំរឿងនេះ។

ពាក់ព័ន្ធករណីនេះលោក នេត នឿន មេឃុំរកា បានប្រាប់អ្នកសារព័ត៌មានថា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២.៣០នាទី ខាងតុលាការបានអញ្ជើញរូបគាត់ទៅពិតប្រាកដមែន។

លោកមេឃុំថា ពេលនោះរូបគាត់ ក៏ត្រូវបានចៅក្រមអោយគាត់ចុះហត្ថលេខា ទទួលស្គាល់ការកាត់ក្តីលើកមុន  ដោយចៅក្រមមិនស្តាប់ហេតុផលអ្វីទាំងអស់។ បើទោះបីជាមានការសុំអោយមានការពិនិត្យឡើងវិញ ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌យ៉ាងណាក៏ដោយ។ ពេលនោះគាត់ក៏មិនយល់ព្រមចុះហត្ថលេខាដែរ ព្រោះគាត់យល់ថាការកាត់ក្តី មិនយុត្តិធម៌ចំពោះម្ចាស់ដី។

លោក នេត នឿន បន្តទៀតថា ពេលដែលគាត់មិនយល់ព្រមចុះហត្ថលេខា ខាងចៅក្រមប្រាប់គាត់ថា ទុកពេលអោយគាត់មួយខែ បើសិនជាលោក នេត នឿន នៅតែមិនព្រមចុះហត្ថលេខា ទេនោះ លោក នេត នឿន ត្រូវមានទោសប្រឆាំងសាលក្រមរបស់តុលាការ។

ទោះយ៉ាងណា លោក នេត នឿន មេឃុំរ និងម្ចាស់ដីទាំង៦នាក់ សូមសំណូមពរដល់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងសម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ ដល់ពួកគាត់ផងព្រោះថា ការកាត់ក្តីកាលមុន មិនយុត្តិធម៌ទាល់តែសោះ។

ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មាន «សៀមរាបប៉ុស្ដិ៍»នៅមិនទាន់ទទួលបានការបំភ្លឺ ពីចៅក្រម នៃសាលាដំបូងខេត្តព្រៃវែងនៅឡើយទេ៕SRP

Read Previous

នារីម្នាក់ជិះម៉ូតូឌ្រីម២០២០ ស្លាកលេខ សៀមរាប ១AH ១១១៣ គ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ នៅភូមិស្វាយជ័យ ខេត្តសៀមរាប

Read Next

ផ្ទះមួយខ្នង និងលុយជាង២០លានរៀល ក្លាយជាចំណីអគ្គិភ័យ